KPT+
កុំចេះតែ Makeup ឲ្យក្មេងស្រីតូចៗ ប្រយ័ត្នបង្កគ្រោះថ្នាក់ធំ
ម៉ាក់ៗទូទៅ តែងតែចង់ឲ្យកូនស្រីៗស្អាត ខ្យូត ដោយជាញឹកញាប់តុបតែង (Makeup) ឲ្យកូនតូច ជាពិសេសពេលមានកម្មវិធីជួបជុំគ្រួសារ បុណ្យ ឬមង្គលការជាដើម។ តែបើតាមអ្នកជំនាញសិង្ហបុរី ណែនាំឲ្យរង់ចាំ ដល់កូនស្រី ឈានដល់វ័យ ១៦ឆ្នាំ ឬលើសនេះសិន។

វេជ្ជបណ្ឌិត Lynn Chiam អ្នកជំនាញផ្នែកសើស្បែកនៅគ្លីនិកសក់ ស្បែកកុមារ និងមនុស្សពេញវ័យ នៅសិង្ហបុរី បញ្ជាក់ថា ស្បែកក្មេងៗ ស្ដើងជាង និងមុខងារការពារតិចជាង ស្បែកមនុស្សពេញវ័យ។ ដូច្នេះ សមាសធាតុគីមីក្នុងគ្រឿង Makeup អាចបណ្ដាលឲ្យស្បែកស្ងួត កន្ទួល រមាស់ និងរលាក។ បើបន្ដប្រើប្រាស់ វាបង្កផលប៉ះពាល់យ៉ាងខ្លាំង លើរចនាសម្ព័ន្ធ និងមុខងារការពាររបស់ស្បែក។
វេជ្ជបណ្ឌិតដដែល បន្តថា ការ Makeup ក៏អាចបណ្ដាលឲ្យក្មេងស្រីតូចៗ ប្រឈមនឹងការកើតមុនដែរ នៅពេលលាងសម្អាតមិនស្អាត ឬខ្វះអនាម័យ ក៏អាចឆ្លងបាក់តេរីទៀតផង។
ងាកទៅការលាបពណ៌សក់ក្មេងស្រីតូចៗវិញ វេជ្ជបណ្ឌិតខាងលើ បញ្ជាក់ថា វាបណ្ដាលឲ្យសក់ និងស្បែកក្បាលរបស់ក្មេងតូចៗកែប្រែជាច្រើន ដូច្នេះពួកគេងាយជួបបញ្ហាប្រតិកម្ម និងខូចសក់។ វេជ្ជបណ្ឌិត បកស្រាយថា នេះដោយសារសមាសធាតុគីមី បានទៅបំផ្លាញសារធាតុរាវសម្រាប់ការពារស្បែកក្បាលរបស់ក្មេងៗ ហើយធ្វើឲ្យក្មេងៗ ងាយប្រឈមនឹងបញ្ហាជ្រុះសក់ និងរមាស់ស្បែកក្បាល បណ្ដាលមកពីបរិស្ថាន ផលិតលាប ឬបាញ់សក់ និងបាកតេរី។
ចំណែកប្រដាប់លាបក្រចកដៃវិញ វេជ្ជបណ្ឌិតណែនាំឲ្យចៀសវាងលាបវាលើក្មេងស្រីតូចៗ។ នេះដោយសារផលិតផលភាគច្រើន មានសមាសធាតុគីមីពុល ចំនួន ៣ប្រភេទ។ ទី១ គឺសមាសធាតុ Toluene បង្កបញ្ហាដល់ប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធដង្ហើមខាងលើ ទី២ គឺសមាសធាតុ Dibutyl Phthalate ប៉ះពាល់ដល់ការបន្ដពូជ និងទី៣ គឺសមាសធាតុ Formaldehyde បង្កបញ្ហាប្រព័ន្ធដង្ហើម និងបង្កើនហានិភ័យនៃការកើតជំងឺមហារីក បើប្រើរយៈពេលយូរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ
ចុចអាន៖

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក