Connect with us

KPT+

វិធី​សង្គ្រោះ​ខ្លួនឯង​ពេល​ពើប​ប្រទះ​ឆ្កែ​កាច​ឬ​ឆ្កួត​តាម​ផ្លូវ

បានផុស

នៅ

ឆ្កែ​ចិញ្ចឹម ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​មនុស្ស ប៉ុន្តែ​ឆ្កែ​វង្វេង​ឬ​ឆ្កែឆ្កួត​ឬ​ឆ្កែកាច បង្ក​គ្រោះថ្នាក់​បំផុត។ ជា​ទូទៅ ពួក​វា​មិន​ខ្លាច​មនុស្ស​ទេ ​ហើយអាចខាំប្រហារគ្រប់ពេល បើមិនបានប្រយ័ត្ន។កុំ​រត់ ហើយកុំព្យាយាមគប់វា

ប្រសិន​បើ​ឃើញឆ្កែកាចតាមផ្លូវ សូមកុំព្យាយាមរត់គេច ឬ​សូម្បី​តែ​ដើរ​ឲ្យ​លឿន​ក៏​ពុំ​ចាំបាច់​ធ្វើ​ដែរ ហើយ​ជំហាន​ដែល​គួរ​ធ្វើ​គឺ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-រក្សា​ចម្ងាយ​ឆ្ងាយ​ពី​វា​ដើម្បី​សុវត្ថិភាព ហើយ​រង់ចាំ​ឲ្យ​វាដើរចេញ។

-ដើរថយក្រោយយឺតៗ មើលប្រតិកម្មរបស់ឆ្កែ។ បើឆ្កែដើរតាម ចូរឈប់មួយកន្លែងសិន ប៉ុន្តែបើវាមិនដើតាម ពេលដើរបានឆ្ងាយបន្តិច សឹមដើរឲ្យលឿន។

-អាចប្រើវត្ថុដែលនៅជាប់ខ្លួនដូចជា កាបូប ឆ័ត្រ ស្បែកជើង ឬអាវ ដើម្បី​បាំង​រវាង​ខ្លួន​យើង​និង​ឆ្កែ ដោយ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​វា​ដើរចេញ។

គួរ​ធ្វើ​យ៉ាងណា បើជួប​ឆ្កែពេលកំពុងជិះកង់?

សត្វឆ្កែកាចមានប្រតិកម្មនឹងចលនា ហើយជារឿយៗពួកវាតែងតែឈ្លានពានទៅរកកង់ ម៉ូតូ ឡាន និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។ ប្រសិនបើឆ្កែចាប់ផ្តើមដេញតាមខណៈអ្នកកំពុងតែជិះកង់ឬម៉ូតូ នោះគ្រាន់តែឈប់សិន វាលែងដេញតាមហើយ។

គួរធ្វើយ៉ាងណា បើមានសត្វចិញ្ជឹមផ្សេងនៅជាមួយ?

ជាទូទៅ ឆ្កែកាចឬឆ្កែឆ្កួតចាប់អារម្មណ៍ជាមួយសត្វនៅក្បែរអ្នក ជាជាងអ្នក។ ដូច្នេះ ដើម្បី​ការពារ​សត្វ​ចិញ្ចឹម​ដូចជា​ ឆ្កែ ឆ្មា ឬ​សត្វផ្សេងទៀត អ្នកគួរលើកវាឲ្យខ្ពស់ពីដី ចៀសវាង​ការ​វាយប្រហារ​ពី​ឆ្កែឆ្កួត។ ប៉ុន្តែការលើកសត្វរបស់អ្នកចេញ ឆ្កែនឹង​លោតតាមប្រមាញ់​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​របួស​បាន។ ដូច្នេះ បើមានរបងឬដើមឈើគួរដាក់សត្វចិញ្ចឹមនៅទីនោះ។ រីឯវិធីល្អមួយទៀត ប្រសិន​បើ​មាន​ឆ្អឹង​ឬ​អាហារ ត្រូវ​គ្រវែង​ឲ្យ​ឆ្កែ​នោះ ដើម្បី​ជា​ការ​បង្វែរ។

ប្រសិន​បើ​ឆ្កែ​បម្រុង​វាយប្រហារ សូម​កុំ​មើល​ភ្នែក​វា

កុំ​ព្យាយាម​សម្លឹង​ភ្នែក​ឆ្កែ បើ​ដល់​ស្ថានការណ៍​ដែល​វា​កំពុង​ត្រៀមវាយ​ប្រហារ​យើង ហើយ​ក៏​កុំ​កម្រើក ឬ​ព្យាយាម​យក​ដៃ​ទៅ​ប៉ះពាល់​វា​ឲ្យសោះ។ ការ​ប្រើ​កាយវិការ ឬ​សម្លឹង​ចំ​ភ្នែក​ឆ្កែ​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​ខឹង​ថែម​ទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

ចុចអាន៖ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម