KPT+
ឈិនឡុង នៅតែជាតារាប្រុសដើមកំណើតចិនមានទ្រព្យច្រើនជាងគេ
តើតារាប្រុសចិនណាមួយ មានទ្រព្យច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២០?
ខាងក្រោមជាបញ្ជីឈ្មោះសិល្បករមានទ្រព្យច្រើនបំផុតទាំង ៥ ប្រចាំឆ្នាំរបស់ប្រទេសចិន៖
៥. តារាសម្ដែង Andy Lau

សិល្បករម្នាក់ក្នុងចំណោមអ្នកសិល្បៈចិនដែលមានជាងគេបំផុតប្រចាំឆ្នាំ ២០២០ គឺលោក Andy Lau។ តារាសម្ដែងរូបនេះមានទ្រព្យប៉ាន់ស្មានប្រហែល ៧០ លានដុល្លារ។ លោកជាកំពូលតារាសម្ដែងហុងកុង និងល្បីខាងដើរតួក្នុងខ្សែភាពយន្ត វាយតប់(Action)។ ភាពយន្តល្បីចុងក្រោយរបស់តារាប្រុសរូបនេះគឺរឿង “ From Vegas To Macao 2” ។
៤. តារាសម្ដែង Huang Xiaoming

យោងតាមស្ថិតិនិងរបាយការណ៍ចំណូលថ្មីបំផុត តារាសម្ដែង Huang Xiaoming បច្ចុប្បន្នកំពុងមានទឹកប្រាក់ប្រមាណ ៨០ លានដុល្លារ។ ក្រៅពីជាតារាសម្ដែង លោកក៏ជាតារាបង្ហាញម៉ូដ និងជាតារាចម្រៀងផងដែរ។ បន្ថែមពីលើនោះ តួកុនល្បីរូបនេះ ជាឯកអគ្គរដ្ឋទូតតំណាងម៉ាករបស់ក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើននៅក្នុងប្រទេសចិន។
៣. តារាសម្ដែង Chow Yun Fat

តួឯកអង្គរឿង “ From Vegas To Macao” លោក Chow នាឆ្នាំ ២០២០នេះ មានទ្រព្យតម្លៃ ១០០ លានដុល្លារនៅក្នុងដៃ។ លោកជាតួឯកក្នុងខ្សែភាពយន្តហុងកុងជាច្រើនរឿង និងជាតារាសម្ដែងភាពយន្តហូលីវូដផងដែរ។ លោក Chow Yun Fat ជាប់ឈ្មោះជាតារាដែលរកចំណូលបានខ្ពស់បំផុតទី ២ នៅហុងកុង។
២. តារាសម្ដែង Jet Li

លោក Jet Li ជាតារាសម្តែងចិននិងហូលីវូដដ៏ល្បីល្បាញដែលត្រូវបានគេស្គាល់ច្បាស់ជាយូរឆ្នាំមកហើយ ដោយសារជំនាញក្បាច់គុនដ៏ជំនាញរបស់លោក។ ក្រៅពីអាជីពជាតារាសម្ដែង តារាប្រុសដែលទស្សនិកជនខ្មែរនិយមហៅ លី លានជា ក៏បានផលិតខ្សែភាពយន្តជាច្រើនដែលទទួលបានការកោតសរសើរនិងការស្រឡាញ់គាំទ្រពីទូទាំងពិភពលោក។ បច្ចុប្បន្នលោកជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេលំដាប់ទី ២ នៅប្រទេសចិន និងមានទ្រព្យប្រមាណ ២០០ លានដុល្លារ។
១. តារាសម្ដែង Jackie Chan

លោក Jackie Chan ជាតារាឆ្នើមប្រចាំអាស៊ីក៏ដូចជាវិស័យហូលីវូដ។ លោកជាតារាសម្ដែងប្រុសមានជាងគេក្នុងចំណោមតួភាពយន្តនៅអាស៊ី។ លោក Jackie Chan ឬឈិនឡុង ត្រូវបានទស្សនិកជនទទួលស្គាល់ពាសពេញពិភពលោក ពីភាពចរិតតួបែបកំប្លែង និងសិល្បៈក្បាច់គុនដ៏ល្អឥតខ្ចោះ។ បច្ចុប្បន្ន លោក ឈិនឡុង មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០០ លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE-POOL
ចុចអាន៖មកដឹងប្រវត្តិតារាសម្ដែងក្បាច់គុនឆ្នើម លី ស៊ាឡុង ( Bruce Lee)
ចុចអាន៖រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល