Connect with us

KPT+

ឈិនឡុង នៅ​តែ​ជា​តារា​ប្រុស​ដើមកំណើត​ចិន​មាន​ទ្រព្យ​ច្រើន​ជាង​គេ

បានផុស

នៅ

តើ​តារាប្រុស​ចិន​ណាមួយ មានទ្រព្យច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២០?

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​សិល្បករ​មាន​ទ្រព្យច្រើនបំផុតទាំង ៥ ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន៖

៥. តារា​សម្ដែង Andy Lau

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិល្បករ​ម្នាក់​ក្នុង​ចំណោម​អ្នក​សិល្បៈ​ចិន​ដែល​មាន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០២០ គឺ​លោក Andy Lau។ តារា​សម្ដែង​រូប​នេះ​មាន​ទ្រព្យ​ប៉ាន់ស្មាន​ប្រហែល ៧០ លាន​ដុល្លារ។ លោក​ជា​កំពូល​តារា​សម្ដែង​ហុងកុង និង​ល្បី​ខាង​ដើរ​តួ​ក្នុង​ខ្សែ​ភាពយន្ត វាយតប់(Action)។ ភាពយន្ត​ល្បី​ចុងក្រោយ​របស់​តារា​ប្រុស​រូបនេះ​គឺរឿង “ From Vegas To Macao 2” ។

៤. តារា​សម្ដែង Huang Xiaoming

យោង​តាម​ស្ថិតិ​និង​របាយការណ៍​ចំណូល​ថ្មី​បំផុត តារា​សម្ដែង Huang Xiaoming បច្ចុប្បន្ន​កំពុង​មាន​ទឹក​ប្រាក់​ប្រមាណ ៨០ លាន​ដុល្លារ។ ក្រៅ​ពី​ជា​តារា​សម្ដែង លោក​ក៏​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​ចម្រៀង​ផង​ដែរ។ បន្ថែម​ពី​លើ​នោះ តួកុន​ល្បី​រូប​នេះ ជា​ឯកអគ្គរដ្ឋទូត​តំណាង​ម៉ាក​របស់​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ជាច្រើន​នៅ​ក្នុង​ប្រទេសចិន។

៣. តារា​សម្ដែង Chow Yun Fat

តួឯក​អង្គ​រឿង “ From Vegas To Macao” លោក Chow នាឆ្នាំ ២០២០នេះ មាន​ទ្រព្យ​តម្លៃ ១០០ លាន​ដុល្លារ​នៅ​ក្នុង​ដៃ។ លោក​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ហុងកុង​ជា​ច្រើន​រឿង និង​ជា​តារា​សម្ដែង​ភាពយន្ត​ហូលីវូដ​ផង​ដែរ។ លោក Chow Yun Fat ជាប់​ឈ្មោះ​ជា​តារា​ដែល​រក​ចំណូល​បាន​ខ្ពស់បំផុតទី ២ នៅ​ហុងកុង។

២. តារា​សម្ដែង Jet Li

លោក Jet Li ជា​តារា​សម្តែងចិន​និង​ហូលីវូដ​ដ៏​ល្បីល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ជា​យូរឆ្នាំមក​ហើយ ដោយសារ​ជំនាញ​ក្បាច់គុន​ដ៏​ជំនាញ​របស់​លោក។ ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង តារា​ប្រុស​ដែល​ទស្សនិកជន​ខ្មែរ​និយម​ហៅ លី លានជា ក៏បាន​ផលិត​ខ្សែ​ភាពយន្ត​ជា​ច្រើន​ដែល​ទទួល​បាន​ការ​កោតសរសើរ​និង​ការ​ស្រឡាញ់​គាំទ្រ​ពី​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន​លោក​ជា​តារា​សម្តែង​ដែល​រកចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់ទី ២ នៅ​ប្រទេស​ចិន និង​មាន​ទ្រព្យ​ប្រមាណ ២០០ លានដុល្លារ។

១. តារា​សម្ដែង Jackie Chan

លោក Jackie Chan ជា​តារា​ឆ្នើម​ប្រចាំ​អាស៊ី​ក៏​ដូចជា​វិស័យ​ហូលីវូដ។ លោក​ជា​តារា​សម្ដែង​ប្រុស​មាន​ជាង​គេ​ក្នុង​ចំណោម​តួ​ភាពយន្ត​នៅ​អាស៊ី។ លោក Jackie Chan  ឬ​ឈិនឡុង ត្រូវ​បាន​ទស្សនិកជន​ទទួល​ស្គាល់​ពាសពេញ​ពិភពលោក ពី​ភាព​ចរិត​តួបែបកំប្លែង និង​សិល្បៈ​ក្បាច់គុន​ដ៏​ល្អឥតខ្ចោះ។ បច្ចុប្បន្ន លោក ឈិនឡុង មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៤០០ លាន​ដុល្លារ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE-POOL

ចុចអាន៖មកដឹងប្រវត្តិតារាសម្ដែងក្បាច់គុនឆ្នើម លី ស៊ាឡុង ( Bruce Lee)

ចុចអាន៖រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម