KPT+
ទម្លាយអាថ៌កំបាំងទាំង ៧ របស់ Sislay Choi តួបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី»
ចំពោះប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្តភាគហុងកុង ច្បាស់ជាបានស្គាល់តួបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» ជាក់ជាមិនខាន។ នាងជាតួស្រីដែលទទួលបានការគាំទ្រខ្លាំងក្លា និងមានការកោតសរសើរមិនដាច់ពីមាត់នូវសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ រហូតទទួលបានពានរង្វាន់ផ្ទួនគ្នាពីខ្សែភាពយន្ត «យុទ្ធសាស្ត្របំបែកក្ដី» ទាំង២វគ្គ។

បន្ថែមពីលើនេះ តួបងសាហាវ នៅមានសាវតាគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត ដែលហ្វេនៗទំនងពុំធ្លាប់ដឹងពីមុននោះទេ។
១. តាមពិត តូ ចាង ជិនម៉ី ឬបងសាហាវ មានឈ្មោះពិតថា Sislay Choi ។ នាងកើតនៅហុងកុង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៩១ ។
២. Sislay Choi ជាកូនកាត់អង់គ្លេស-ហុងកុង និងមានឪពុកជាមន្ត្រីប៉ូលិស។ ដោយសារមានឪពុកជាប៉ូលិស ដែលតែងតែដាក់វិន័យតឹងរ៉ឹងចំពោះនាង នាងធ្លាប់និយាយនៅក្នុងបទសម្ភាសន៍ថា នាងបានក្លាយជាមនុស្សរឹងមាំ និងមានវិន័យល្អរហូតមកដល់សព្វថ្ងៃ។
៣. ចាប់ពីថ្នាក់បឋមរហូតដល់ចប់វិទ្យាល័យ Sislay បានសិក្សានៅប្រទេសញូហ្សឺឡេន។ លុះមកដល់ឆ្នាំ ២០១៣ នាងបានត្រលប់ទៅរៀននៅហុងកុងវិញ។
៤. Sislay Choi ចេះនិយាយ៣ភាសាគឺ ភាសាចិន អង់គ្លេស និងអាល្លឺម៉ង់។
៥. នាងបានបញ្ចប់បរិញ្ញាប័ត្ររហូតដល់ទៅ២គឺ បរិញ្ញាប័ត្រជាតិពន្ធុវិទ្យា (មុខវិជ្ជាវិទ្យាសាស្រ្តមួយដែលសិក្សាអំពីជនជាតិដើមភាគតិច) និងបរិញ្ញាប័ត្រវិទ្យសាស្ត្រ។
៦. ក្នុងឆ្នាំ ២០១៣ Sislay Choi បានចូលរួមប្រឡង Miss Hong Kong ដោយនាងទទួលបានជយលាភីរងទី១ និងបានចេញសម្តែងដំបូងកំលុងឆ្នាំ ២០១៤ ក្នុងរឿង Overachievers។

៧. នៅក្នុងឆ្នាំ ២០១៧ នាងបានឈ្នះពានរង្វាន់ The Most Popular Female Character award ជាមួយនឹងតួអង្គបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» វគ្គ១ ( Legal Mavericks 1)។ លុះមកដល់ឆ្នាំ ២០២០ នាងបានឈ្នះពានដដែលនេះម្តងទៀត ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» វគ្គ២។ មិនត្រឹមតែប៉ុណ្ណោះ នាងបានឈ្នះពានតួសម្ដែងស្រីឆ្នើម (Best Actress 2020) នៅក្នុងកម្មវិធី TVB Anniversary Award ថែមទៀត៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆាកជីវិតតារាហូលីវូដ Hedy Lamarr ក្លាយជារាជិនីសម្រស់ពិត តែជួបសំណាងអាក្រក់ផ្ទួនៗ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង