Connect with us

KPT+

សារមន្ទីរនៅ ចិន ជាសំណង់អច្ឆរិយ នៃស្ថាបត្យកម្មអស្ចារ្យខ្លាំង ផ្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ចាក់ស្រេះម៉ឺនឆ្នាំ

បានផុស

នៅ

ប៉េកាំង ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានការអភិវឌ្ឍន៍ខ្លាំង នៅក្នុងប្រទេសចិន ហើយមានទ្រព្យសម្បត្តិដ៏អស្ចារ្យ នៃប្រវត្តិសាស្រ្ត វប្បធម៌ និងសិល្បៈដើម្បីទស្សនា។

សារមន្ទីរនៅទីក្រុងប៉េកាំង ណែនាំអំពីសមិទ្ធិផលនៃអរិយធម៌ចិន និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ។ អ្នកទស្សនាមកពីជុំវិញពិភពលោក អាចរៀនបានច្រើនពីទីនោះ ដោយចំណាយពេលខ្លះ​ ដើម្បីពិនិត្យមើលកំណប់បុរាណ និងវត្ថុបុរាណ។

នេះគឺជាសារមន្ទីរល្អបំផុតទាំង ១០ ស្ថិតក្នុងទីក្រុងប៉េកាំង ៖

១​​​ សារមន្ទីរ Palace (ទីក្រុងហាមឃាត់)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​លំនៅដ្ឋាន​របស់​ត្រកូល​អធិរាជ​កាន់កាប់​កណ្ដាល​ទីក្រុង​ប៉េកាំង​ ភាគ​ខាងជើង​នៃ​ទីលានធានអានមេននេះ​ សាងសង់​ក្នុង​សម័យ​រាជវង្ស Ming (១៣៦៨-១៦៤៤) ហើយ​ជា​វិមាន​ដ៏​ធំ​បំផុត និង​ត្រូវ​បាន​ថែរក្សាល្អ​បំផុត​របស់​ពិភពលោក។ សារមន្ទីរ Palace ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ ដោយ​អង្គការ​យូណេស្កូក្នុងឆ្នាំ ១៩៨៧។

វា​គឺ​ជា​កន្លែង​ទាក់ទាញ​មួយ ​ដែល​ត្រូវ​ទៅ​ទស្សនា​នៅ​ទីក្រុង​ប៉េកាំង រួម​ជាមួយ​មហា​កំផែង។ កំណប់​ទ្រព្យ​ដ៏​កម្រ និង​ការ​ចង់​ដឹង​ចង់​ឃើញ​ជា​ច្រើន ​នៃ​គ្រួសារ​អធិរាជ​បុរាណ​ចិន ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ ត្រូវ​បាន​ដាក់​នៅ​ក្នុង​សារមន្ទីរ Palace ។ មិន​ត្រឹម​តែ​ជា​សម្បត្តិ​ជាតិ​ដ៏​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អគារ​សារមន្ទីរ​ព្រះបរមរាជវាំង​ ក៏​ជា​វត្ថុ​សំខាន់​ផង​ដែរ។ ដំបូល​ស្រោប​មាស រួម​ជាមួយ​នឹង​ជញ្ជាំង​ក្រហម និង​ការ​តុបតែង​បែប​រាជវង្ស​បុរាណ​ចិន​ដ៏​អស្ចារ្យ គឺជា​អច្ឆរិយ​នៃ​ស្ថាបត្យកម្មតែមួយនៅចិន។

២ សារមន្ទីជាតិ ទស្សនា​ច្រើន​បំផុត​លំដាប់​ទី ៣ នៅ​លើ​ពិភពលោក

សារមន្ទីរជាតិ​គឺ​នៅជិត​ទីក្រុងហាមប្រាម ​ជា​សារមន្ទីរ​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​ទី​បី។ ប៉ុន្តែជាមួយនឹងកន្លែងគួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើនទៀត​ នៅក្នុងទីក្រុងប៉េកាំង។​ តែ​វា​នៅតែ​ជា​សារមន្ទីរ​ដែល​ភ្ញៀវ​បរទេស ​ចូល​ទស្សនា​ច្រើន​បំផុត​ទី​ពីរ​ក្នុង​ទីក្រុង។ ការតាំងពិពណ៌វត្ថុបុរាណ គឺស្ថិតក្នុងចំណោមកន្លែងដ៏ល្អបំផុតនៅក្នុងប្រទេស ប៉ុន្តែសារមន្ទីរនេះ​សង្កត់ធ្ងន់លើប្រវត្តិសាស្ត្រ​ជាចម្បង។ សារមន្ទីរនេះ មានទំហំធំមិនធម្មតា ហើយអ្នកទេសចរជាច្រើនបានរកឃើញថាពួកគេអាចចំណាយពេលពីរម៉ោង នៅក្នុងសាលធំមួយ ក្នុងចំណោមសាលធំជាច្រើន។

៣ Antiquarium នៃសារមន្ទីរ Palace (នៅក្នុងទីក្រុងហាមឃាត់)

សារមន្ទីរនេះ ស្ថិតនៅ​ខាងក្នុងទីក្រុងហាមឃាត់ ប៉ុន្តែការចូលតម្រូវ​​មានសំបុត្រដាច់ដោយឡែក ​បើ​ទោះបី​ជាអ្នកមានសំបុត្រសម្រាប់ទីក្រុង​ហាមឃាត់​រួច​ហើយក៏ដោយ។ វាមានកំណប់ទ្រព្យ និង​វត្ថុបុរាណ​ពី​រាជវង្ស Qing នៅ​ក្នុង​កញ្ចក់។ ដូច្នេះអ្នកអាចឃើញវត្ថុបុរាណមួយចំនួន ។ មាន​អេក្រង់​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ឈ្មោះថា Nine Dragon Screen ហើយ​មាន​គ្រឿងអលង្ការ​ជាច្រើន​ នៅ​ក្នុង​ប្រអប់​កញ្ចក់។ វា​ក៏​មាន​របស់​ប្រើប្រាស់​ក្នុង​ផ្ទះ​ជា​ច្រើន ​ដូចជា​គ្រឿង​សង្ហារិម ​និងវត្ថុមានតម្លៃជាច្រើនទៀត។

៤ សារមន្ទីរអាកាសចរណ៍ចិន

សារមន្ទីរអាកាសចរណ៍​នេះ មានទំហំធំ ហើយត្រូវបានកោតសរសើរ​ដោយអ្នកទេសចរ​ដែលចាប់​អារម្មណ៍​លើ​អាកាសចរណ៍ សង្គ្រាម​អតីតកាល និង​សព្វាវុធ។ វាកាន់កាប់មូលដ្ឋានទ័ពអាកាស​ចាស់មួយ​ ដ៏ធំប្រវែង ៦០០ម៉ែត្រ និងទទឹង ៤០ ម៉ែត្រ និងបន្ទប់ផ្សេង​ទៀត​ ដែល​ឆ្លាក់​នៅ​ចំហៀង​ភ្នំ​ ដើម្បីធ្វើ​ឲ្យ​មូលដ្ឋានរឹងប្រឆាំងនឹងការវាយប្រហារ។

មានឧបករណ៍ជាច្រើន រាប់ចាប់ពីយន្តហោះសម័យសង្គ្រាមលោកលើកទី ២ រហូតដល់យន្តហោះ​ចម្បាំង និងគ្រាប់រ៉ុក្កែតទំនើបៗរបស់ចិន។ គ្រឿងបរិក្ខារភាគច្រើន ​ជារបស់ចិន ឬ រុស្ស៊ីផលិត។

៥ សារមន្ទីររាជធានីប៉េកាំង

ដំបូងឡើយត្រូវបានបើកជាសាធារណៈនៅឆ្នាំ ២០០៦ នៅក្នុងអគារនេះ ផ្ទុកនូវ​បណ្តុំដ៏ធំនៃវត្ថុបុរាណ និងវប្បធម៌ដ៏មានតម្លៃរបស់ចិន ហើយវាមានបទបង្ហាញ​បច្ចេកវិទ្យាខ្ពស់។ វា​គឺ​ជា​ការ​ពេញ​ចិត្ត​មួយ​របស់​អ្នក​ទេសចរ​ជា​ចម្បង​សម្រាប់​ទំហំ​អគារ និង​ការ​ប្រមូល​វត្ថុ​បុរាណ និង​កំណប់​បុរាណ។ សារមន្ទីររាជធានីប៉េកាំង ជាអគារដ៏ធំមួយ ដែលបែងចែកជាប្រាំជាន់ពីលើដី និងពីរជាន់ក្រោមដី ដែលមានផ្ទៃដី ៦៣,៣៩០ ម៉ែត្រការ៉េ។

អគារដ៏ធំ ការតាំងពិពណ៌ផ្សេងៗ និងសេវាកម្មកម្រិតខ្ពស់ ធ្វើ​ឲ្យ​វាក្លាយជាសារមន្ទីរដ៏ល្អបំផុតមួយនៅក្នុងទីក្រុងប៉េកាំង។ វាមានភាពល្បីល្បាញដោយសារសំរិទ្ធ ប៉សឺឡែនពីសម័យជាច្រើន ស្នាដៃសរសេរអក្សរផ្ចង់ និងរូបបដិមាព្រះពុទ្ធ។

៦ សារមន្ទីរសិល្បៈជាតិនៃប្រទេសចិន

សារមន្ទីរសិល្បៈជាតិនៃ​ប្រទេសចិន​ ត្រូវបានឧទ្ទិសដល់ការប្រមូល ការស្រាវជ្រាវ និង​ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​ទំនើប និង​សហសម័យ​នៅ​ក្នុង​ប្រទេស។ វាគ្របដណ្តប់លើផ្ទៃដីជាង ១៨,០០០ ម៉ែត្រការ៉េ ហើយ​បែងចែកទៅជាប្រាំជាន់។ បំណែក​ជាង ១០០,០០០ ត្រូវបានដាក់​នៅក្នុង​សារមន្ទីរដ៏​ធំ​នេះ។ បណ្តុំ​នៃ​ស្នាដៃ​របស់​វិចិត្រករ​ចិន​ល្បីៗ និងស្នាដៃ​ដែល​ទទួល​បាន​ពានរង្វាន់​ពី​រាជវង្ស​មីង រាជវង្ស​ឈីង និង​សម័យ​សាធារណៈ​រដ្ឋចិន​ដើម គឺជាកំណប់ទ្រព្យ​របស់​សារមន្ទីរ​នេះ។ ក្រៅ​ពី​ស្នាដៃ​ក្នុង​ស្រុក ស្នាដៃ​សិល្បៈ​បរទេស​ជា​ច្រើន ​កំពុង​ពេញ​និយម​ក្នុង​សារមន្ទីរ​នេះ។

៧ សារមន្ទីរផ្លូវដែកចិន

គឺជាសារមន្ទីរជាតិ​ ដែលគ្របដណ្តប់ផ្លូវរថភ្លើង​ក្នុងប្រទេសចិន ជាមួយនឹងវត្ថុបុរាណ និងវប្បធម៌​ជាច្រើនដែលត្រូវបានប្រមូល និងដាក់តាំង​បង្ហាញ។ វាជាទីតាំងដ៏សំខាន់ សម្រាប់​ការការពារ​បេតិកភណ្ឌ​ផ្លូវ​ដែក និងការសាងសង់ផ្លូវដែក និង​ពិព័រណ៍​បច្ចេកវិទ្យា។ ម៉ាស៊ីនចំហាយទឹកដំបូងបំផុតរបស់ប្រទេសចិន ក្បាលរថភ្លើងបរទេស និងម៉ាស៊ីនហ្គាស និងក្បាលរថភ្លើងម៉ាស៊ីនអគ្គិសនី ត្រូវបានបង្ហាញនៅក្នុងតំបន់ទំហំ ១៦,៥០០ ម៉ែត្រការ៉េ។

៨ សារមន្ទីរភាពយន្តជាតិចិន

គឺជាសារមន្ទីរដ៏ធំបំផុតនៅក្នុងប្រទេសចិន ជាមួយនឹងគោលបំណងសំខាន់​នៃការបង្ហាញ​ប្រវត្តិសាស្ត្រ និង​វប្បធម៌នៃភាពយន្ត​ចិន និងរៀបចំការតាំងពិព័រណ៍បច្ចេកវិទ្យាភាពយន្ត។ ការប្រមូលផ្ដុំនៃសាលពហុមុខងារកម្រិតខ្ពស់ រួមទាំងសាលតាំងពិពណ៌ជាង ២០ រោងកុន IMAX មួយ​និងរោងកុនឌីជីថលពីរ​ ដែលផ្តល់នូវបទពិសោធន៍ពេញលេញ​នៃវប្បធម៌ភាពយន្ត​សហសម័យ។

៩ សារមន្ទីរវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន

គឺ​ជា​សារ​មន្ទីរ​ជាតិ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ពិព័រណ៍​អចិន្ត្រៃយ៍ និង​រយៈពេល​ខ្លី​ត្រូវ​បាន​បង្ហាញ។ សារមន្ទីរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ចំណេះដឹង ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ក្នុង​ចំណោម​សាល​តាំង​ពិព័រណ៍​ទាំង​បី​នៅ​ក្នុង​សារមន្ទីរ ក៏មានកន្លែង​បង្ហាញ​បច្ចេកវិទ្យា​ចិន​បុរាណដែរ។

១០ សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិទីក្រុងប៉េកាំង

គឺជាសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិ ដ៏ទូលំទូលាយដំបូងគេ នៅក្នុងប្រទេសចិន ខណៈវាបើកជាសាធារណៈនៅឆ្នាំ ១៩៥៩ ដោយផ្តោតជាសំខាន់លើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការពេញនិយមវិទ្យាសាស្ត្រ លើប្រធានបទមួយចំនួនដូចជា សត្វវិទ្យា និងរុក្ខសាស្ត្រ។ ហ្វូស៊ីលថនិកសត្វបុរាណធំៗរាប់រយ ក៏ដូចជាវត្ថុបុរាណជាច្រើន ដែលត្រូវបានថែរក្សាយ៉ាងល្អ ត្រូវបានដាក់នៅក្នុងសារមន្ទីរនេះ។ ការតាំងពិពណ៌អចិន្ត្រៃយ៍និងបណ្តោះអាសន្ន ត្រូវបានធ្វើឡើងនៅក្នុងសារមន្ទីរពេញមួយឆ្នាំ។

វិចិត្រសាលនៃសត្វល្មូនបុរាណ និងដាយណូស័រ វិចិត្រសាលនៃថនិកសត្វបុរាណ ប្រភពដើមនៃវិចិត្រសាលជីវិត និងការអភិវឌ្ឍន៍នៃសត្វឆ្អឹងខ្នងបុរាណ រុក្ខជាតិ សម្រស់សត្វវិចិត្រសាល និងវិចិត្រសាលសត្វ សុទ្ធតែមានក្នុង សារមន្ទីរវិទ្យាសាស្ត្រធម្មជាតិទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គុក ១០ កន្លែង ល្បីថា សាហាវឃោរឃៅ និងហិង្សាលើអ្នកទោសជាងគេ លើពិភពលោក

ចុចអាន៖មិនធម្មតា! ឆ្នាំ ២០២១ មហាសេដ្ឋី ចិន នាំមុខគេក្នុងបញ្ជីខាតចំណូលច្រើន មិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម