Connect with us

KPT+

សម្លៀកបំពាក់​ថ្លៃ​បំផុត​របស់​ភរិយា​លោក Donald Trump តែងតែ​ស្លៀក​ចូលរួម​កម្មវិធី​ល្បីៗ

បានផុស

នៅ

ចាប់​តាំង​ពី​ចូល​សេតវិមាន​ក្នុង​ឆ្នាំ ២០១៧ មក​គេ​សង្កេត​ឃើញ​ថា Melania តែង​ស្លៀក​ឈុត​ថ្លៃៗ មួយ​ចំនួន​នៅ​លើ​ពិភពលោក។

នេះ​គឺ​ជា​សំលៀកបំពាក់​ថ្លៃ​បំផុត ​ដែល​លោកស្រី Melania Trump ធ្លាប់​ស្លៀក​កន្លងមក ៖

១. អាវ​ដែល​មាន​តម្លៃ​ថ្លៃ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ ២០១៦ Melania Trump បាន​ធ្វើការ​ជ្រើសរើស​ម៉ូដ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តាម​អ៊ីនធឺណិត មិនមែន​ដោយសារ​តែ​តម្លៃ​ប៉ុណ្ណោះ​ទេ។ សម្រាប់​ការ​ជជែក​វែកញែក​របស់​លោក Donald trump លើក​ទី ២​ របស់​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Melania បាន​ជ្រើសរើស​ស្លៀក​ឈុត Gucci ​ គឺ​អាវយឺត​សំពត់​ខ្លី។

អាវ​មួយ​នេះ​បាន​ច្នៃ​ពី​ក្រណាត់​សូត្រ​ពណ៌​ផ្កាឈូក fuchsia មាន​តម្លៃ ១១០០ ដុល្លារ​ ហើយ​ត្រូវ​បាន​គេ​ពណ៌នា​ថា ​ជា​ឈុត​ដ៏​ល្អឥតខ្ចោះ​បំផុត។

២. រ៉ូប​ពណ៌​លឿង​ស្លេក​អូស​ដី

ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស ​លោកស្រី Melania Trump ​​ស្លៀករ៉ូប​ពណ៌​លឿង​ស្លេក​ចូលរួម​ក្នុង​អាហារ​ពេល​ល្ងាច។ រ៉ូប​នេះ​មាន​លក្ខណៈ​ពិសេស​នៃ​រាង​ពង​ក្រពើ​ និង​មាន​ខ្សែ​វែង​បិទបាំង​ស្មា​អូស​ដល់​ដី។ ការ​រចនា​ម៉ូដ​នៃ​សាច់​រ៉ូប​នេះ​​ មាន​តម្លៃ​ ៦ ៩៩០ ដុល្លារ។

៣. សំលៀកបំពាក់​ដោយ​អ្នក​រចនា​ម៉ូដ​ថ្លៃ​នេះ​នៅ​ឆ្នាំ ២០១៧

ក្នុង​ពេល​ចូលរួម​កម្មវិធី​ពិព័រណ៍​ប្រចាំ​ឆ្នាំ ​នៅ​ឯ​រោង​មហោស្រព Ford នៅ​ដើម​ខែ​មិថុនា​ លោកស្រី Melania បាន​ជ្រើសរើស​យក​សំលៀកបំពាក់​សូត្រ​ពណ៌​មាស​ បង្ហាញ​ពី​ឈុត​ឆើតឆាយ​និង​ស៊ីវិល័យ​ក្នុងនាម​ជា​ភរិយា​របស់​ប្រជាធិបតី​អាមេរិក។ រ៉ូប​ដ៏​ស្រស់​ស្អាត​នេះ ​ត្រូវ​បាន​គេ​ប៉ាន​ស្មាន​ថា​ មាន​ចំនួន​ទឹក​ប្រាក់​ចំនួន ២ ៥៩៥ ដុល្លារ។

៤. ឈុត​ពណ៌​ស​ជាមួយ​មួក​ពណ៌​ស

ក្នុង​ពេល​ទទួល​ភ្ញៀវ​ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron និង​ភរិយា គឺ​លោកស្រី Brigitte Macron លោកស្រី Melania Trump បាន​ពាក់អាវ​ស​និង​មួក​ពណ៌​ស។ មួក​ពណ៌ស​ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ Hervé Pierre ដែល​ជា​អ្នក​រចនា​ម៉ូដ​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស។

ចំណែក​ឈុត​ស​នោះ​​គឺ​មានតម្លៃ ២ ១៩៥ ដុល្លារ​ស្បែក​ជើង ល្បី​ឈ្មោះ Christian Louboutin មានតម្លៃ ៧៤៥ ដុល្លារ។

៥. ពិធី​បើក​សម្ពោធ​ Ball

ពិធី​បើក​សម្ពោធ​នៅ​ឆ្នាំ ២០១៧ នាង Melania Trump បាន​ស្លៀក​ឈុត​ដោយ​អ្នក​ច្នៃ​ម៉ូដHervé Pierre ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

Melania បាន​បរិច្ចាគ​អាវផាយ​នេះ​ទៅ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​អាមេរិក​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ ​រួម​ជាមួយ​សំលៀកបំពាក់​ផ្សេង​ទៀត ​ដែល​ជា​ផ្នែក​នៃ​ការ​ប្រមូល​នារី​ដំបូង​ៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង​ខ្លះ​ដែល​ភរិយា​លោក DONALD TRUMP ​ធ្វើ​តាម​បេះដូង​​ប្រឆាំង​នឹង​ស្វាមី

ចុចអាន៖ជំទាវទីមួយ Melania Trump ប្រាប់ឲ្យស្វាមីទទួលស្គាល់លទ្ធផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម