KPT+
មកស្គាល់ បណ្ដុំគ្រឿងអលង្ការរាជវង្សអង់គ្លេស មានកេរដំណែលរាប់ឆ្នាំ និងជាសម្បត្តិជាតិដ៏អស្ចារ្យ
សម្រាប់រាជវង្សអង់គ្លេស គ្រឿងអលង្ការមិនមែនគ្រាន់តែជាគ្រឿងលម្អទេ វាមានសារសំខាន់ មិនថាជា អំណាចនយោបាយ កេរដំណែលគ្រួសារ ឬសម្បត្តិជាតិ។
កម្ពុជាថ្មី នឹងបង្ហាញនូវម៉ូដមកុដ Tiaras មានប្រវត្តិច្រើនឆ្នាំ និងបានប្រើបន្តពីម្ចាស់ក្សត្រីមួយអង្គទៅមួយអង្គ បង្កើតបានជាបណ្ដុំនៃគ្រឿងអលង្ការរាជវង្សមិនអាចកាត់ថ្លៃបាន។
១ Queen Mary Fringe Tiara

ម្ចាស់ក្សត្រី Elizabeth II និងម្ចាស់ក្សត្រី Anne ទាំងពីរអង្គបានពាក់មកុដម្ចាស់ក្សត្រី Mary Fringe Tiara នៅថ្ងៃរៀបការរបស់ទ្រង់។ Tiara ដែលមនុស្សជាច្រើនជឿថា ជ្រើសរើសដោយសារតែសារៈសំខាន់នៃមនោសញ្ចេតនារបស់វា និងការរចនាពេជ្រដ៏អស្ចារ្យ ដើម្បីជួយបំពេញបន្ថែមនូវរ៉ូប Norman Hartnell របស់កូនក្រមុំ។
២ The Cartier Halo Scroll Tiara

មកុដ tiara ពាក់ដោយ Duchess of Cambridge ក្នុងថ្ងៃរៀបការរបស់ទ្រង់ គឺខ្ចីពីព្រះមហាក្សត្រិយានី ហើយដើមឡើយជាអំណោយខួបអាពាហ៍ពិពាហ៍របស់ស្តេច George VI ដល់ភរិយាឈ្មោះ Elizabeth (ត្រូវបានគេស្គាល់ថាជាមហាក្សត្រីមាតា) ក្នុងឆ្នាំ ១៩៣៦។ មកុដនេះមានត្បូងពេជ្រជាង ១,០០០០ ហើយត្រូវបានពាក់ម្ដងម្កាល ដោយម្ចាស់ក្សត្រី Margaret ។
៣ The Queen Mary Diamond Bandeau Tiara

ឈុតបង្ហាញម៉ូត bandeau tiara ពាក់ដោយ Meghan, Duchess of Sussex, នៅថ្ងៃរៀបការរបស់នាង និងត្រូវបានពាក់ដោយជីដូនមួយរបស់មហាក្សត្រីគឺ Queen Mary ក្នុងឆ្នាំ ១៩២៥ ។ ដើមឡើយ វាមានផ្នែកកណ្ដាលត្បូងកណ្ដៀង ប៉ុន្តែវាត្រូវបានផ្លាស់ប្ដូរទៅជាពេជ្រ។ មកុដនេះ ក៏ត្រូវបានពាក់ដោយព្រះអង្គម្ចាស់ Margaret ដែលជាប្អូនស្រីរបស់ព្រះមហាក្សត្រិយានីផងដែរ។
៤ The Delhi Durbar Tiara

Delhi Durbar tiara គឺជាប្រភេទមួយក្នុងចំណោមបី ដែលខ្ចីពីព្រះមហាក្សត្រិយានីទៅឲ្យកូនប្រសាស្រី Camilla, Duchess of Cornwall ។ ផលិតដោយ Garrard វាត្រូវបានបង្កើតឡើងដំបូង សម្រាប់ម្ចាស់ក្សត្រី Mary ក្នុងឆ្នាំ ១៩១១ នៅទីក្រុង Delhi ដើម្បីប្រារព្ធពិធីឡើងគ្រងរាជ្យរបស់ស្ដេច George V និងម្ចាស់ក្សត្រី Mary ជាអធិរាជ និងអធិរាជនៃប្រទេសឥណ្ឌា។
៥ The Greville Tiara

Greville Tiara ត្រូវបានផលិតដោយ Boucheron នៃ Dame Margaret Helen Greville ក្នុងឆ្នាំ ១៩២០។ វាត្រូវបានគេស្គាល់ថាជា Boucheron Honeycomb tiara ហើយត្រូវបានគ្រងដោយ Camilla, Duchess of Cornwall ។ ឥឡូវនេះវាគឺជាមកុដ tiaras មួយក្នុងចំណោមបី និងបានទៅដល់ដៃ Camilla ដែលបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Charles ក្នុងឆ្នាំ ២០០៥ ។
៦ Cambridge Lover’s Knot Tiara

ត្រូវបានគេស្គាល់ផងដែរថាជា Queen Mary’s Lover’s Knot tiara ក្បាលពេជ្រ និងគុជខ្យងនេះត្រូវបានចាត់ចែងដោយម្ចាស់ក្សត្រី Mary ក្នុងឆ្នាំ ១៩១៣ នៅពេលដែលនាងបានសុំឲ្យគ្រឿងអលង្ការអង់គ្លេស Garrard ចម្លងខ្សែចង ដែលជាកម្មសិទ្ធិរបស់ជីដូនរបស់នាង គឺម្ចាស់ក្សត្រី Augusta នៃ Hesse-Kassel ។
មរតកនេះត្រូវបានប្រគល់ទៅឲ្យម្ចាស់ក្សត្រី Diana នៅពេលទ្រង់រៀបអភិសេកជាមួយព្រះអង្គម្ចាស់ Charles ប៉ុន្តែវាត្រូវបានប្រគល់ជូនម្ចាស់ក្សត្រីវិញ បន្ទាប់ពីប្តីប្រពន្ធទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ ១៩៩៦ ។ សព្វថ្ងៃនេះវាជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រិយានី ហើយនៅតែជាទីពេញចិត្តរបស់ត្រកូលរាជវង្ស Duchess of Cambridge និងសម្រាប់ខ្សែរាជវង្សដទៃ អាចខ្ចីប្រើ សម្រាប់ឱកាសពិសេសនានា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រង់សំដី ពីស្ដេចគ្រឿងអលង្ការ Johnny Dang លើកទឹកចិត្តដល់សហគ្រិន ទើបចាប់ផ្ដើមដំបូង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា