Connect with us

KPT+

មនុស្ស​ប្រុស​បី​ប្រភេទ​ ដែល​ស្រីៗ​បែរបន់​កុំ​ឲ្យ​ជួប

បានផុស

នៅ

គ្រប់គ្នា​មាន​រស​និយម​រួម ដូចជា​ចូលចិត្ត​សុភាព​បុរស​ដែល​មាន​ចិត្ត​ក្លាហាន សុខភាព​ល្អ មាន​អាជីព មាន​ទំនួល​ខុសត្រូវ ចេះ​យោគយល់​អធ្យាស្រ័យ​។ល។

តែ​បុរស​បី​ប្រភេទ​ខាងក្រោម​នេះ​ បើ​បាន​ស្តាប់​ឮ​កាលណា ​ស្រីៗ​លួចជេរ ឬ​ភ័យ​ណាស់​ខ្លាច​ក្នុង​ការ​មាន​ជាប់​កម្ម​មក​ជួប​គ្នា នាំ​ទុក្ខ​ពេញ​មួយជីវិត។

១ ស្រលាញ់​ស្រី​រក​តែ​មាន​ទ្រព្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ប្រុស​ខ្លះ លុយ​និយមជាងស្រី ហើយគួរ​ឲ្យ​ទើសភ្នែកបំផុត​ខណៈ​ខ្លួន​គួរ​មាន​ទំនួលខុសត្រូវ​ក្នុង​គ្រួសារ​បែរជាប្រាថ្នា​ចង់​បាន​ពី​ខាងស្រី ដូចជាពាក្យ​ចាស់លោក​ថា តោង​ទាំងមុខ​មិន​ញិន ឲ្យ​ធ្វើអីក៏ធ្វើដែរ​ឲ្យ​តែ​អូន​ផ្ដល់​ឡាន ផ្ទះ​សម្ភារៈ​ទំនើប អំណាច​បុណ្យស័ក្ដិ។ល។

ដើរ​សួរ​ទៅ​មាន​មនុស្ស​ស្រី​ណា​ខ្លះ​ចូលចិត្ត​មនុស្ស​ប្រុស​ប្រភេទនេះ។

២ ចង់​តែ​ស្រណុក​មិន​ចង់​លំបាក​ហត់នឿយ

មនុស្ស​ប្រុស​ជា​ភេទ​ដែល​គេ​តម្កល់​ជា​មេ​គ្រួសារ​ក្នុង​សង្គម​ខ្មែរ ​តែ​បែរ​ជា​ប្រុស​មួយ​ចំនួន​ប្រកាន់​គំនិត​ខ្ជិល​ទម្រន់​ប្រកាន់​ការងារ ចង់​តែ​ឡូយឆាយ ដឹក​ប្រពន្ធ​ទៅ​ផ្សារ​ខ្លាច​ខ្មាសគេ រណែងរណោង​សុខចិត្ត​តែង​ខ្លួន​ប្រិតប្រៀង​ដូច​សេដ្ឋី ធាតុ​ពិត​គ្មាន​លុយ​មួយ​សេន​ណា ​ព្រោះ​ប្រកាន់​ខ្លួន​រើស​ការងារ ភាព​ច្រើន​រំពៃ​រើស​រក​មើល​តែ​ភរិយា​ណា​ដែល​អាច​មាន​ចំណាយ​ឬ​ចំណូល មក​ចិញ្ចឹម​ផ្គត់ផ្គង់​សម្ភារៈ​ឲ្យ ចូលចិត្ត​ឡូយឆាយ ដោយ​ប្រាក់​ដែល​មិនមែន​ជា​របស់​ខ្លួន។​

៣ និយាយ​ដើម​ស្រី

មនុស្ស​ប្រុស​ច្រើនមកហើយ​ ដែល​និយម​យក​រឿង​មនុស្ស​ស្រី​ស្រលាញ់ខ្លួន​ ទៅ​ធ្វើ​ជា​រឿង​មោទនភាព សើច​កម្សាន្ត​ក្នុង​ចំណោម​មិត្តភ័ក្ដិ ខ្លះ​សូម្បី​តែ​រឿង​លើ​គ្រែ​ក៏​យក​ទៅ​បង្អួត​គ្នា ជា​ប្រភេទ​មនុស្ស​ប្រុស​កំសាក​អន់ថយ​ដែលស្រីៗដឹងរឿងកាលណា​ស្អប់​មិន​ឲ្យ​តម្លៃ ខ្លះ​រហូត​ដល់​គុំកួន​កើត​បាន​ជា​ហិង្សា​ទោស​ទណ្ឌ ​ព្រោះ​តែ​ការ​បក​អាក្រាត​កេរខ្មាស​គ្នា​ជា​ទម្លាប់​បែបនេះ៕

អត្ថបទ៖តុង ឡុង

ចុចអាន៖ជំនាញ​ទំនាក់ទំនង៖ ការ​ស្ដាប់ យ៉ាង​សកម្ម​និង​មាន​ប្រសិទ្ធភាព

ចុចអាន៖ហេតុអ្វីអ្នកខ្លះអាចល្អ​ជាមួយ​អ្នក​ដទៃច្រើនជាង​ជាមួយមនុស្ស​ដែល​ខ្លួនស្រលាញ់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

Sokha Hotels

ព័ត៌មានពេញនិយម