KPT+
តិចនិកជ្រើសរើសកាបូបយួរដៃសក្តិសមនឹងរូបរាង
ដើម្បីបានរូបរាងដ៏សមសួន ស្រីៗត្រូវគិតចាប់ពីចង្កេះតូចរហូតដល់ស្មា និងត្រគាក ធ្វើយ៉ាងណាឲ្យសមាមាត្រគ្នា។ សូម្បីតែកាបូបដៃក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សទាន់សម័យម្នាក់ ប្រសិនបើយើងចេះជ្រើសរើសវាប្រើត្រឹមត្រូវ។
ដូច្នេះ មុននឹងដឹងរបៀបជ្រើសរើសកាបូបឲ្យសក្ដិសមនឹងរូបរាង ដំបូងត្រូវស្វែងយល់ពីប្រភេទរាងកាយរបស់យើងជាមុនសិន!

-ប្រសិនបើមានស្មាធំជាងត្រគាក នោះយើងមានរាងត្រីកោណ។
-ប្រសិនបើចង្កេះនិងស្មាតូចជាងត្រគាក នោះយើងមានរាងផ្លែសារី។
-ប្រសិនបើស្មាចង្កេះនិងត្រគាកមានទំហំប៉ុនគ្នា នោះជាប្រភេទរាងចតុកោណ។
-ប្រសិនបើចង្កេះធំជាងស្មានិងត្រគាក នោះយើងមានរាងផ្លែប៉ោម។
-ប្រសិនបើស្មានិងត្រគាកមានភាពសមាមាត្រគ្នាជាមួយនឹងចង្កេះតូច នោះយើងជាប្រភេទរាងស្វែល។
អ្នកជំនាញខាងម៉ូដនិយាយថា នៅពេលដែលយើងចេះជ្រើសរើសយកកាបូបដៃដែលសក្តិសមនឹងរូបរាងរបស់ខ្លួនឯង នោះយើងក៏អាចក្លាយជាមនុស្សស៊ីវិល័យដូចគ្នា។

១.រាងត្រីកោណ
ចំណុចដែលត្រូវពិចារណាគឺប្រវែងនិងទទឹងរបស់ខ្សែកាបូប។ កុំជ្រើសរើសកាបូបតូចពេកឬខ្សែធំពេក។ យើងអាចសាកល្បងកាបូបខ្សែដែលមានក្រវាត់ឬកាបូបយួរដៃដែលវែងត្រឹមចង្កេះ ទើបជាការប្រសើរ។
២.រាងចតុកោណ
រក្សាប្រវែងខ្សែក្រវាត់កាបូប ដើម្បីកុំឲ្យធ្លាក់មកដល់ត្រគាក និងគួរតែជាកាបូបដែលអាចបិទបាំងចង្កេះបាន។ គួរជ្រើសរើសយកកាបូបស្បែកទន់ ជាការល្អបំផុត។
៣.រាងផ្លែសារី
ត្រូវយកចិត្តទុកដាក់ពីប្រវែងខ្សែរបស់កាបូប ដែលវាមិនគួរស្ថិតនៅក្រោមចង្កេះនោះទេ។ យើងអាចជ្រើសរើសកាបូបរាងតូចល្មម ប្រសិនបើយើងចូលចិត្តកាបូបខ្សែក្រវាត់ក៏ល្អម្យ៉ាង ឬក៏អាចប្រើកាបូបមួយត្រឹមទ្រូងរបស់យើងបានដែរ។
៤.រាងផ្លែប៉ោម
រាងផ្លែប៉ោម ជារាងដែលមានសាច់ណែន។ ដូច្នេះកុំជ្រើសម៉ូឌែលតូច ហើយមានខ្សែខ្លី និងគ្មានរចនាអ្វីសោះឡើយ។ គួរជ្រើសយកកាបូបធំជំនួសដូចជា កាបូបដៃធ្វើពីស្បែក ទើបសមនឹងយើង។
៥.រាងស្វែល
មិនមានឧបសគ្គ ក្នុងការជ្រើសកាបូបឲ្យសមនឹងរាងកាយយើងទេ។ ជាការល្អ គួរតែជ្រើសរើសយកកាបូបដែលមិនមានភាពរញ៉េរញ៉ៃច្រើន ទើបសមនឹងរូបរាងប្រភេទនេះ៕
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ ដឹងចរិតស្នេហារបស់ស្រីៗ តាមរយៈទំហំនិងសម្រស់ជើង
ចុចអាន៖ ពណ៌ទាំង៥ដែលពេញភ្នែកបុរសៗ ហើយនារីៗគួរជ្រើសយកមកតុបតែងពេលមានស្នេហា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ