KPT+
ប្រវត្តិតួមេធាវី អ៊ីវ៉ា ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» ដឹងហើយ ពិតជាស្ងើចសរសើរ
ហ្វេនៗរបស់ភាពយន្តភាគហុងកុង មុខតែស្គាល់ច្បាស់ តួមេធាវី សៅ ម៉ីណា ឬអ៊ីវ៉ា ដែលជាតួសំខាន់ម្នាក់ក្នុងរឿង យុទ្ធសាស្ត្របំបែកក្ដី វគ្គ២។ មេធាវី អ៊ីវ៉ា គឺជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត ឆ្លាត ពូកែ និងពោរពេញទៅដោយសមត្ថភាព មិនថានៅក្នុងកុន និងក្រៅនោះទេ ខណៈជីវប្រវត្តិរបស់តួអង្គស្រីរូបនេះ ពេលបានដឹងហើយ ពិតជាលាន់មាត់សរសើរមិនខាន។
១. តួមេធាវី អ៊ីវ៉ា មានឈ្មោះពិត Kelly Cheung វ័យ ៣១ឆ្នាំ កើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩០។ នាងជាកូនកាត់អង់គ្លេស-ហុងកុង និងមានសញ្ជាតិអាមេរិកាំង។
២. ក្រៅពីអាជីពជាតារាសម្ដែង Kelly ជាតារាបង្ហាញម៉ូដដ៏ជោគជ័យ និងជាពិធីការិនីទូរទស្សន៍ដ៏មានប្រជាប្រិយភាព។

៣. នាងកើតនិងធំធាត់នៅហុងកុង ប៉ុន្តែកាលអាយុ ១០ឆ្នាំ តារាស្រីរូបនេះបានផ្លាស់ទៅរស់នៅ Chicago សហរដ្ឋអាមេរិក និងបានចូលរៀននៅសាលាសាសនាគ្រិស្ទ St. Therese Chinese Catholic School។ ក្រោយមក Kelly បញ្ចប់ការសិក្សាបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Illinois Chicago ជំនាញគ្រប់គ្រងពាណិជ្ជកម្ម។
៤. អាយុ ២១ឆ្នាំ នាងបានចូលរួមប្រកួតបវរកញ្ញាចិន Chicago និងជាអ្នកតំណាងទីក្រុង Chicago តែម្នាក់គត់ដែលមិនធ្លាប់កាន់តំណែងនេះ។ នាងក៏ជាអ្នកឈ្នះឯកអគ្គរដ្ឋទូតមិត្តភាពផងដែរពីកម្មវិធី។

៥. ឆ្នាំ ២០១២ Kelly តំណាងឱ្យហុងកុង នៃប្រទេសចិន ក្នុងការប្រកួតបវរកញ្ញាពិភពលោក នៅទីក្រុង Ordos ប្រទេសម៉ុងហ្គោលី។ ក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំនោះ នាងទទួលបានចំណាត់ថ្នាក់ទី ៤៧ ក្នុងវគ្គ Top Model និងចំណាត់ថ្នាក់ទី ៤០ ក្នុងវគ្គ Beach Fashion ។
៦. ឆ្នាំ ២០១៣ នាងត្រឡប់ទៅហុងកុងវិញ ហើយបានចូលធ្វើការឱ្យទូរទស្សន៍ TVB ។ ដោយសារ Kelly ចេះភាសាអង់គ្លេសស្ទាត់ជំនាញ នាងបានចូលរួមជាមួយ Dolce Vita និង Pearl Entertainment Tonight នៅលើកញ្ចក់ទូរទស្សន៍ TVB Pearl Jade ជាភាសាអង់គ្លេស ក៏ដូចជាកម្មវិធី The Scoop របស់ទូរទស្សន៍នេះ។

៧. ឆ្នាំ ២០១០ នាងឈ្នះពានរង្វាន់ “ម៉ូឌែលថ្មីឆ្នើម” (Best New Model 2010) ពី Elite HK Model Management ។ ក្រៅពីនោះនាងធ្លាប់បង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាច្រើន និងលេចវត្តមាននៅលើទស្សនាវដ្តីម៉ូដ និងសម្រស់ជាច្រើនផងដែរ។
៨. ឆ្នាំ ២០១៦ នាងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងច្បាប់ Law Dis-Order ។ លុះដល់ឆ្នាំ ២០១៩ នាងបានសម្តែងក្នុងរឿងវេជ្ជសាស្ត្រ “Big White Duel” (អ្នកខ្លាំងអាវស) ដោយទទួលបានការចាប់អារម្មណ៍ និងស្ងើចសរសើរពីសំណាក់អ្នកនិយមលេងអ៊ីនធឺរណិត។
៩. Kelly ឈ្នះពានរង្វាន់តារាសម្ដែងស្រីនាំមុខ (Best Improved Female Artiste Awards) នៅក្នុងកម្មវិធីខួបអនុស្សាវរីយ៍ TVB Anniversary Awards ឆ្នាំ ២០១៩ ។

១០. បច្ចុប្បន្ន Kelly Cheung មានមិត្តប្រុសហើយគឺលោក Mark Brunjes៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយអាថ៌កំបាំងទាំង ៧ របស់ Sislay Choi តួបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី»

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ