KPT+
ទាយលេង តើប្រទេសណាសម្បូរសប្បុរសជនចូលចិត្តបរិច្ចាគច្រើនជាងគេ?
ការសង្កេតមួយរកឃើញថា ប្រទេសចំនួន៥ទទួលបានចំណាត់ថ្នាក់កំពូលលើការមិនរើសអើង និងចូលចិត្តបរិច្ចាគប្រាក់ព្រមទំាងទទួលយកការងារស្ម័គ្រចិត្តច្រើបំផុត។
១. ប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា ជាប្រទេសដែលមានសប្បុរសធម៌ច្រើនជាងគេបំផុតក្នុងពិភពលោក។ តាមការលើកឡើងបានឲ្យដឹងថា ប្រជាជនពួកគេភាគច្រើនកាន់ព្រះពុទ្ធសាសនា ៩១% ក្នុងនោះមនុស្ស ៥៣% ជាអ្នកចូលចិត្តផ្តល់ប្រាក់ដល់មូលនិធិ សប្បុរសធម៌ និង ៥១% ទៀតជាសកម្មជនចូលរួមការងារស្ម័គ្រចិត្ត។
២. ប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី ទទួលបានការគាំទ្រខ្លាំងមែនទែនចំពោះការធ្វើការងារស្ម័គ្រចិត្ត។ ជាពិសេសការបរិច្ចាគរបស់ប្រជាជនបានជំរុញឱ្យប្រទេសនេះចំណាត់ថ្នាក់ខ្ពស់បំផុតទី២លើលោក ។
៣. ប្រទេសកេនយ៉ា

កេនយ៉ា ជាប្រទេសទី៣ ដែលមានភាពរីកចម្រើនគួរឱ្យចាប់អារម្មណ៍ក្នុងភាពជាសប្បុរសធម៌ លើការស្រង់មតិកាលពីឆ្នាំ កន្លងទៅ។ ទោះបីជាប្រជាជាតិនេះជួបបញ្ហាច្រើន ប៉ុន្តែសម្បូរប្រជាជនដែលមានទឹកចិត្តចែករំលែក។ ជាការតបស្នង កេនយ៉ា ក៏ទទួលបានជំនួយត្រឡប់វិញរហូតដល់ ៥២% ទៅ ៦០% នៃបរិច្ចាគចេញរបស់ខ្លួន។
៤. ប្រទេសនូវែលហ្សេឡង់

យើងប្រហែលជាធ្លាប់ដឹងពីសម្រស់ដ៏ស្រស់ត្រកាល និងល្បីល្បាញនៃប្រទេសនេះរួចមកហើយ។ លើសពីនេះទៀតនូវែលហ្សេឡង់ ក៏បានទទួលតំណែងលេខ៤ ក្នុងតារាងប្រជាជាតិដែលនិយមធ្វើសកម្មភាពសប្បុរសធម៌ជានិច្ចកាល។
៥. សហរដ្ឋអាមេរិក

គួរឱ្យសោកស្ដាយដែលប្រទេសដ៏ធំមួយនេះ ស្ថិតលំដាប់លេខរៀងទាបជាងគេ ទៅវិញលើផ្នែកមនុស្សធម៌។ ប៉ុន្តែទោះជាយ៉ាងណា សហរដ្ឋអាមេរិកដែលសម្បូរមហាសេដ្ឋី ក៏សម្បូរអ្នកចែកទានស្ថិតលើលំដាប់កំពូលមួយដែរ ក្នុងចំណោប្រទេសមមហាអំណាចនានាលើលោក៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ស្គាល់ឬនៅកំពូលនាវាទេសចរតម្លៃវាល់លានដុល្លារទាំង៦នេះ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ