Connect with us

KPT+

រើសទឹកមួយក្នុងចំណោម ៤ នេះ បង្ហាញពីអត្តចរិតពិត និងការសម្រេចចិត្តធំនៅថ្ងៃខាងមុខ

បានផុស

នៅ

មនុស្សម្នាក់ៗមានពេលខុសៗគ្នា​ ដើម្បីបង្ហាញពីសមត្ថភាពពិតរបស់ពួកគេ ក្នុងការសម្រេចចិត្តលើកិច្ចការធំៗ។ មនុស្សខ្លះត្រូវ សម្រេចចិត្តក្នុងស្ថានភាពមួយពិបាក ឬតានតឹងខ្លាំង។

យ៉ាងណាមិញ ដើម្បីចង់ដឹងថាយើងនឹងអាចបង្ហាញសមត្ថភាពពិតរបស់ខ្លួនឯង នៅពេលណា តោះសាកល្បងរើសចម្លើយមួយ អាចទាយពីចិត្តដែលកំពុងគិតថាយើងបែបណា។

បើនិយាយពី “ទឹក” អ្វីដែលអ្នកគិតគឺ ៖

ក៖ ទឹកក្នុងកែវ
ខ៖ ទឹកក្នុងបឹង
គ៖ ទឹកទន្លេ
ឃ៖ ទឹកនៅក្នុងសមុទ្រ

មិនថាទឹកក្នុងទម្រង់បែបណានោះទេ។ ប៉ុន្តែ​អ្វី​មក​ដល់​ក្នុង​ចិត្ត​របស់​អ្នក​មុន​គេ​ វាតំណាងឲ្យ​ពេលដែលអ្នកនឹងបង្ហាញទេពកោសល្យពិតទៅកាន់ហេតុការណ៍ជាក់ស្ដែង។

ក៖ ទឹក​ក្នុង​កែវ​ (ជម្នះឧបសគ្គ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើយើងជាមនុស្ស​ម្នាក់​ដែល​គិតពីទឹកក្នុង​កែវមុនគេ នោះបង្ហាញថាយើងកំពុងបង្ហាញពីសមត្ថភាពពិត នៅពេលដែលមានការរឹតបន្តឹង ឬ​ច្បាប់​តឹងរ៉ឹង ដូចជា ឧបសគ្គ​ពេលវេលា ថវិកា ឬការកំណត់​ពី​កត្តា​ដែល​រារាំងយើង ​ពី​ការ​ធ្វើកិច្ចការដោយ​ឯករាជ្យ។ វត្តមាននៃ​បទប្បញ្ញត្តិទាំងនេះ វានឹងអនុញ្ញាត​ឲ្យ​អ្នក​ បង្ហាញ​ពី​ទេពកោសល្យ​ខ្លួនទៅកាន់អ្នកដទៃ ហើយវានឹង​ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿនាខាងមុខ។

ខ៖ ទឹក​ក្នុង​បឹង (ពូកែផ្ដោតអារម្មណ៍)

បើអ្នក​​គិត​អំពី​ទឹក​​បឹងដ៏​ស្ងប់ស្ងាត់​មួយ នោះវា​បង្ហាញពីសមត្ថភាពពិតក្នុងចិត្តដែលលាក់ទុក ខណៈ​ពេល​ដែល​យើងអាចនឹងកំពុង​ផ្ដោត​អារម្មណ៍ ដោយ​មិនមានការរំខាន ហើយពេលវេលា​បែបនេះ​កម្រកើតមានលើអ្នកណាស់។

ការផ្ដោត​អារម្មណ៍​​ដើរទៅមុខនឹងធ្វើឲ្យយើងខកខាននូវ​អ្វី​ដែល​មិនចាំបាច់​​ មិន​អាច​ឮ​អ្នក​ជុំវិញរំខាន​ ហើយ​មើល​តែ​គោលដៅ​ប៉ុណ្ណោះ។ អ្នក​កាន់​តែ​ផ្ដោត​អារម្មណ៍​កាន់​តែ​ច្រើន ​នឹងអាច​បង្ហាញ​សមត្ថភាព​ពិតទៅកាន់កន្លែងខ្លួនចង់ទៅ។

គ៖ ទឹក​ក្នុង​ទន្លេ (​នៅ​ពេល​ដែល​ស្ថានភាព​កំពុង​ផ្លាស់ប្ដូរ)

ទឹកនៅក្នុងទន្លេ នឹង​បង្ហាញ​ពី​សមត្ថភាព​ពិត​ ខណៈពេល​ដែល​ស្ថានភាព​ជុំវិញ​ ហៀប​នឹង​ផ្លាស់​ប្តូរ។ ជាឧទាហរណ៍ ភ្លាមៗនោះ កត្តាមួយទៀតត្រូវ​បាន​បន្ថែម ឬ​ផ្លាស់ប្ដូរ​ច្បាប់ ខណៈពេលដែលអ្នកផ្សេងទៀតអាចពិបាកក្នុងការកែតម្រូវ។ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរតាមនិងធ្វើបានយ៉ាងល្អ ដូចជាទឹកនៅក្នុងទន្លេដែលជួនកាលហូរយ៉ាងលឿន ពេលខ្លះវាហូរ​យឺតៗ ប៉ុន្តែវានៅតែហូរគ្រប់ពេល។

ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើអ្នកត្រូវធ្វើរឿងដដែល​នេះ​ម្តង​ហើយ​ម្តងទៀត នោះអ្នកនឹងមិនអាចបង្ហាញ​សមត្ថភាពរបស់អ្នក​ឲ្យ​បាន​ពេញលេញ​នោះ​ទេ។

ឃ៖ ទឹក​នៅក្នុងសមុទ្រ (ពូកែធ្វើការសម្រេចចិត្តធំៗ)

មនុស្សម្នាក់​ដែលគិតអំពីទឹកនៅក្នុងសមុទ្រ ​នឹង​បង្ហាញ​សមត្ថភាព​ពិត​របស់ខ្លួន នៅ​ពេល​ ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​ចំនួន។ អ្នកនឹងអាចវិភាគ និងធ្វើការជ្រើសរើស​បាន​ល្អ​បំផុត ក្នុង​ករណី​ខ្លះ មនុស្ស​ជា​ច្រើន​ប្រហែលជាមិនអាចធ្វើការសម្រេចចិត្តបាន ដូច្នេះអ្នកត្រូវរង់ចាំ ប៉ុន្តែអ្នកនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តភ្លាមៗ។

មិនថាពេលណាទេ យើងអាចបង្ហាញភាពខ្លាំងពិតប្រាកដរបស់យើងនៅក្នុងខ្លួនទៅកាន់អ្នកជុំវិញ។ ជាពិសេសយើងខ្លួនឯងបានដឹងថា​ នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ក្នុង​ស្ថានភាព​ណា។ យើងអាចទាញយកប្រយោជន៍​ពីស្ថានភាពទាំងនោះ ដើម្បីបង្ហាញពីកម្លាំងពិត​ ទៅកាន់ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?

ចុចអាន៖ប្រភេទក្រុមឈាមម្នាក់ៗ នឹងបង្ហាញពីអត្តចរិត ដូចប្រភេទសត្វខាងក្រោមនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម