KPT+
Facebook និង TikTok មួយណាល្អបំផុតសម្រាប់ផ្សាយផលិតផល ឬសេវាកម្ម?
យុទ្ធសាស្ត្រផ្សព្វផ្សាយផលិតផល ឬសេវាកម្ម តាមបណ្ដាញសង្គមសម្រាប់អាជីវកម្មកំពុងពេញនិយមនៅកម្ពុជា ហើយក្នុងនោះ Facebook និង TikTok ជាកន្លែងមានមនុស្សប្រើប្រាស់ច្រើនជាងគេនាពេលបច្ចុប្បន្ន។
ខណៈបណ្ដាញទាំងពីរ កំពុងប្រដំប្រសងគ្នា ចម្ងល់នោះគឺថា រវាងបណ្ដាញទាំង ២នេះ តើមួយណានឹងមានប្រសិទ្ធភាពផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅបានល្អជាង? ដូច្នេះ ដើម្បីស្រាយចម្ងល់ មកពិចារណាទិន្នន័យខាងក្រោមនេះសិន!
ចំពោះបណ្ដាញសង្គមយក្ស Facebook មនុស្សប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ និងត្រូវបានប្រើប្រាស់ច្រើនផងដែរសម្រាប់អាជីវកម្ម ក៏ដូចជាផ្សាយពាណិជ្ជកម្មនានា។ ក្រៅពីប្រើ Facebook ដើម្បីចែករំលែករូបថត វីដេអូ និងព័ត៌មានថ្មីៗពីជីវិតផ្ទាល់ខ្លួន គេក៏ប្រើវាដើម្បីផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ។ បើនិយាយពីការចូលរួមពីអតិថិជនគោលដៅក្នុងរយៈយូរ Facebook គឺជាជម្រើសដ៏ប្រសើរ ព្រោះថាវាទាក់ទាញអ្នកប្រើម្នាក់ចូលមើល ៨ ដងក្នុងមួយថ្ងៃ ហើយអត្រាចុច Like ឬ Comment និង Share មានខ្ពស់ដល់ទៅ ៧០% នៃអ្នកប្រើសរុប។
ដោយឡែក TikTok ត្រូវបានគេប្រើដើម្បីចែករំលែកវីដេអូខ្លីៗ និងត្រូវមនុស្សសឹងពេញពិភពលោក ងាកទៅប្រើយ៉ាងភ្លូកទឹកភ្លូកដី រហូតវ៉ាដាច់វេទិកាចាស់ៗដូចជា Twitter, LinkedIn និង Snapchat។ល។ យោងតាមទិន្នន័យឆ្នាំ ២០២១ នៅសហរដ្ឋអាមេរិក ក្នុង១នាទី មានអ្នកប្រើប្រាស់ ៦៨នាក់ បានចូលឆែកមើល TikTok។ ដូច្នេះបើប្រៀបធៀបជាមួយ Facebook ការប្រើប្រាស់ TikTok ដើម្បីផ្សព្វផ្សាយ ហាក់មានប្រសិទ្ធភាពខ្ពស់ជាងក្នុងការទាក់ទាញអតិថិជនឲ្យចូលរួមជាមួយផលិតផល ឬសេវាកម្មរបស់អ្នក។
ការផ្សាយពាណិជ្ជកម្មនៅលើ Facebook ជាយុទ្ធសាស្ត្រជួបជាមួយអតិថិជនក្នុងរយៈពេលយូរ តែបានទៅដល់មនុស្សយឺត និងតិចជាង TikTok។ ចំណែក TikTok ជាកន្លែងទាក់ទាញអតិថិជនបានចំនួនច្រើន និងរហ័ស។
ទោះយ៉ាងណា អ្នកគួរតែសាកល្បងផ្សព្វផ្សាយពាណិជ្ជកម្មទាំងលើ Facebook និង TikTok ព្រោះអតិថិជនគោលដៅអាចមានចំណូលចិត្តផ្សេងគ្នា អាស្រ័យតាមផលិតផល ឬសេវាកម្មរបស់អ្នកដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?
ចុចអាន៖ ងាយៗសម្រាប់អ្នកលក់អនឡាញថ្មីថ្មោង មិនចាំបាច់ចាយប្រាក់ Boost ក៏លក់ដាច់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ