KPT+
តួសម្ដែងជើងចាស់ ៥រូប មិនទាន់មានអ្នកបំបាក់បាន ថែមទាំងជាម្ចាស់ទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងវិស័យសិល្បៈ
តើតារាប្រុសចិនជើងចាស់រូបណាខ្លះ មានទ្រព្យច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២២?
ខាងក្រោមជាបញ្ជីឈ្មោះសិល្បករមានទ្រព្យច្រើនបំផុតទាំង ៥ ប្រចាំឆ្នាំរបស់ប្រទេសចិន៖
៥. តារាសម្ដែង Andy Lau

សិល្បករជើងចាស់ម្នាក់ក្នុងចំណោមអ្នកសិល្បៈចិនដែលមានជាងគេបំផុតនៅដើមឆ្នាំ ២០២២ គឺលោក Andy Lau។ តារាសម្ដែងរូបនេះមានទ្រព្យប៉ាន់ស្មានប្រហែល ៧០ លានដុល្លារ។ លោកជាកំពូលតារាសម្ដែងហុងកុង និងល្បីខាងដើរតួក្នុងខ្សែភាពយន្ត វាយតប់ (Action)។ ភាពយន្តល្បីចុងក្រោយរបស់តារាប្រុសរូបនេះគឺរឿង “ From Vegas To Macao 2” ។
៤. តារាសម្ដែង Huang Xiaoming

យោងតាមស្ថិតិនិងរបាយការណ៍ចំណូលថ្មីបំផុត តារាសម្ដែង Huang Xiaoming បច្ចុប្បន្នកំពុងមានទឹកប្រាក់ប្រមាណ ៨០ លានដុល្លារ។ ក្រៅពីជាតារាសម្ដែង លោកក៏ជាតារាបង្ហាញម៉ូដ និងជាតារាចម្រៀងផងដែរ។ បន្ថែមពីលើនោះ តួកុនល្បីរូបនេះ ជាឯកអគ្គរដ្ឋទូតតំណាងម៉ាករបស់ក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើននៅក្នុងប្រទេសចិន។
៣. តារាសម្ដែង Chow Yun Fat

តួឯកអង្គរឿង “ From Vegas To Macao” លោក Chow នាដើមឆ្នាំ ២០២២នេះ មានទ្រព្យតម្លៃ ២០០ លានដុល្លារនៅក្នុងដៃ។ លោកជាតួឯកក្នុងខ្សែភាពយន្តហុងកុងជាច្រើនរឿង និងជាតារាសម្ដែងភាពយន្តហូលីវូដផងដែរ។ លោក Chow Yun Fat ជាប់ឈ្មោះជាតារាដែលរកចំណូលបានខ្ពស់បំផុតទី ២ នៅហុងកុង។

២. តារាសម្ដែង Jet Li

លោក Jet Li ជាតារាសម្តែងចិននិងហូលីវូដដ៏ល្បីល្បាញដែលត្រូវបានគេស្គាល់ច្បាស់ជាយូរឆ្នាំមកហើយ ដោយសារជំនាញក្បាច់គុនដ៏ជំនាញរបស់លោក។ ក្រៅពីអាជីពជាតារាសម្ដែង តារាប្រុសដែលទស្សនិកជនខ្មែរនិយមហៅ លី លានជា ក៏បានផលិតខ្សែភាពយន្តជាច្រើនដែលទទួលបានការកោតសរសើរនិងការស្រឡាញ់គាំទ្រពីទូទាំងពិភពលោក។ បច្ចុប្បន្នលោកជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេលំដាប់ទី ២ នៅប្រទេសចិន និងមានទ្រព្យប្រមាណ ២៥០ លានដុល្លារ។
/cdn.vox-cdn.com/uploads/chorus_image/image/69953184/Hero_JetLi.0.jpg)
១. តារាសម្ដែង Jackie Chan

លោក Jackie Chan ជាតារាឆ្នើមប្រចាំអាស៊ីក៏ដូចជាវិស័យហូលីវូដ។ លោកជាតារាសម្ដែងប្រុសមានជាងគេក្នុងចំណោមតួភាពយន្តនៅអាស៊ី។ លោក Jackie Chan ឬឈិនឡុង ត្រូវបានទស្សនិកជនទទួលស្គាល់ពាសពេញពិភពលោក ពីភាពចរិតតួបែបកំប្លែង និងសិល្បៈក្បាច់គុនដ៏ល្អឥតខ្ចោះ។ បច្ចុប្បន្ន លោក ឈិនឡុង មានទ្រព្យសម្បត្តិសរុបប្រមាណ ៥២០ លានដុល្លារ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តិចអត់ដឹង! តារា ចិន ទាំងនេះចេះក្បាច់គុនមែនទែន ទាំងក្នុង និងក្រៅរឿង
ចុចអាន៖ ប្រវត្តិតួមេធាវី អ៊ីវ៉ា ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» ដឹងហើយ ពិតជាស្ងើចសរសើរ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ