KPT+
រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ
ប៉ាវចិន ( Bao Zheng ) ថាជាចៅក្រមដែលមានសុទិដ្ឋិនិយមខ្លាំង និងត្រូវបានប្រជាជនចាត់ទុកថា ជានិមិត្តរូបនៃយុត្តិធម៌ ។ គាត់គឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏ល្បីបំផុត ក្នុងរាជវង្សសុង និងជារូបតំណាងរបស់ជនជាតិចិនទូទាំងប្រទេស។

រឿងព្រេងរបស់ប៉ាវចិន បានបំផុសគំនិតដល់ការងារទូរទស្សន៍ ភាពយន្ត និងអក្សរសាស្ត្រ។ ក្នុងចំណោមរឿងទាំងនោះ រឿងឆ្នាំ ១៩៩៣ គឺល្បីជាងគេ។ រឿងនេះផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់តួអង្គប៉ាចិន ក្នុងការស៊ើបអង្កេតករណីអាថ៌កំបាំងមួយចំនួន ដោយមានជំនួយពី ចាន់ចាវ (Zhan Zhao) ជំនិតប៉ាវចិននិង គង់ស៊ុន (Gongsun Ce )ជាលេខាកត់ត្រា។
ទទួលមរណភាពនៅអាយុ៦៤ឆ្នាំ កាលពីខែកក្កដា ឆ្នាំ១០៦២ លោកម្ចាស់ប៉ាវ ត្រូវគ្រួសារយកទៅបញ្ចុះនៅឯស្រុក Daxingji។ ពាក្យចចាមអារ៉ាមតៗគ្នា បាននិយាយថា គាត់ត្រូវគេបំពុលឲ្យស្លាប់ ព្រោះតែគាត់ជាមន្ត្រីកាត់ក្ដីស្មោះត្រង់ ដែលប្រឆាំងនឹងអំពើពុករលួយនៅក្នុងរជ្ជកាល ហើយបានធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្ត។ ក្រោយមកគ្រួសារគាត់បានលាក់អដ្ឋិធាតុរបស់គាត់នៅក្នុងមឈូសចំនួន ២១ផ្សេងៗគ្នាទូទាំងប្រទេស ដើម្បីកុំឲ្យសត្រូវមកឈ្លានពានឬជីកកាយរកឃើញ។

ជាអកុសល ដោយមានការលុកលុយរបស់ពួក ម៉ានជូរ (Jurchen )នៅដើមទសវត្សរ៍ឆ្នាំ ១១០០ ផ្នូររបស់ប៉ាវចិន ត្រូវបានគេរកឃើញ ហើយរុះរើយកឆ្អឹងនិងលួចវត្ថុមានតម្លៃ។ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត នៃអដ្ឋិធាតុរបស់ប៉ាវចិន ក្រុមគ្រួសាររបស់គាត់ បានផ្លាស់ប្ដូរផ្នូររបស់គាត់ទៅចម្ងាយ ១០ ម៉ែត្រ។ ប៉ុន្តែនៅទីបំផុតក្រុមចោរប្លន់នៅតែរកឃើញផ្នូរ ហើយបំផ្លាញបំណែកឆ្អឹងរបស់គាត់បានដដែល។
លុះចំណេរតមក នៃបដិវត្តន៍វប្បធម៌នៅចិនដីគោក រដ្ឋាភិបាលបានរុះរើផ្នូរជាច្រើន ដើម្បីទុកកន្លែងសាងសង់រោងម៉ាស៊ីនដែកបន្ថែមទៀត។ ក្នុងនោះដែរ ក៏មានផ្នូររបស់ប៉ាវចិន ដែលគេជីកចំ ហើយក្រុមការងារបណ្ដោះអាសន្នមួយត្រូវបានបង្កើតឡើង ដោយមជ្ឈមណ្ឌលវប្បធម៌របស់ Hefei និងបានជីកកកាយ សម្អាតផ្នូររបស់ប៉ាវចិន។ ក្នុងអំឡុងពេលនោះ នៅពេលដែលកំពុងជីកកកាយ ពួកគេបានរកឃើញវត្ថុបុរាណ ដែលឧទ្ទិសដល់ប៉ាវចិន និងភរិយារបស់គាត់គឺ Lady Dong ។
យ៉ាងណាមិញ មឈូសចំនួន ១១ ត្រូវបានបញ្ជូនទៅ Dabaocun ដែលជាស្រុកកំណើតរបស់ប៉ាវចិន ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់ មិនអនុញ្ញាតឲ្យបញ្ចុះសពនៅក្រោមដីនោះទេ។
ក្រោយមកនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ គេមានបំណងចង់សាងសង់ផ្នូររបស់ប៉ាវចិនឡើងវិញ ប៉ុន្តែរកឃើញថាឆ្អឹងនៅក្នុងមឈូស បានបាត់បង់ខ្លះៗ ហើយសល់ត្រឹមតែដីភក់ប៉ុណ្ណោះ។ គេសន្និដ្ឋានថា កូនចៅរបស់ប៉ាវចិន បានយកអដ្ឋិធាតុទៅបញ្ចុះនៅកន្លែងផ្សេង និងមិនដឹងទីតាំងច្បាស់លាស់ទេ។

សព្វថ្ងៃ មានការរកឃើញបំណែកឆ្អឹងចំនួនតែ ៣៤ ប៉ុណ្ណោះ របស់ប៉ាវចិន រួមទាំងសមាជិកគ្រួសាររបស់គាត់មួយចំនួនត្រូវបានបញ្ជូនទៅទីក្រុងប៉េកាំង ដើម្បីធ្វើការស្រាវជ្រាវធ្វើកោសល្យវិច័យបន្ថែម ហើយក្រោយមក បានត្រឡប់ទៅកន្លែងបញ្ចុះសព ដែលត្រូវបានសាងសង់ឡើងវិញ។ បំណែកឆ្អឹងទាំងនោះ ត្រូវបានរក្សាទុកនៅឈាបនដ្ឋានសាងសង់ថ្មី នៅក្នុងស្រុក Hefei ខេត្ត Anhui។ ចំណែកទីកន្លែងដែលបញ្ចុះបំណែកឆ្អឹងសេសសល់ ត្រូវក្រុមគ្រួសារគាត់រក្សាទុក ជាការសម្ងាត់ ពីសាធារណជនទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ