KPT+
របស់ ៧ យ៉ាង ក្រុមហ៊ុនបញ្ញើ ឬប្រៃសណីយ៍ មិនទទួលផ្ញើដាច់ខាត
សម័យកាលកាន់តែជឿនលឿន បញ្ញើផ្សេងៗកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ ក្នុងពេលបច្ចុប្បន្ន ការផ្ញើរបស់របរ និងវត្ថុប្រើប្រាស់នានា មិនដូចមុនទៀតឡើយ ស្របពេលដែលសេវាកម្មកាន់តែលឿន ឆាប់ដល់ដៃអ្នកទទួល និងមានតម្លៃសមរម្យ ព្រមទាំងមិនចាំបាច់រង់ចាំយូរទៀតផង។
សព្វថ្ងៃនេះ ក្រុមហ៊ុនបញ្ញើកំពុងរីកស្គុះស្គាយ ខណៈអ្នកធ្លាប់ផ្ញើតាមតាមប្រៃណីយ៍ កន្លងមក ពុំចាំបាច់ប្រើសេវានេះក៏បាន ហើយអាចងាកទៅរកសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនបញ្ញើវិញក៏បាន។

មិនថាអ្នកចង់ប្រើសេវាមួយណា ក្នុងចំណោមសេវា ២នេះទេ អ្នកក៏ត្រូវដឹងដែរថា របស់មួយចំនួនមិនអាចដាក់ជាបញ្ញើបានឡើយ ព្រោះគេមិនទទួល ម្យ៉ាងរបស់ខ្លះជារបស់ខុសច្បាប់ ដែលនាំឱ្យមានបញ្ហាក្ដីក្ដាំ ប្រសិនបើនៅតែមានៈចង់ផ្ញើទៀត។ របស់ដែលគេហាមឃាត់ទាំង ៧ នោះរួមមាន៖
១. សត្វមានជីវិត៖ មិនដែលមានក្រុមហ៊ុនឯណា ឬប្រៃណីយ៍ណាមួយ ទទួលផ្ញើសត្វរស់ទេ ព្រោះគេបង្ការសត្វងាប់ ហើយពិបាកសងជំងឺចិត្តម្ចាស់។ បើចង់ផ្ញើ គេត្រូវជួលរថយន្តផ្ដាច់មុខ ដឹកតែសត្វតែម្ដង។
២. គ្រឿងញៀន៖ វាជាមុខសញ្ញានៃការហាមឃាត់របស់ច្បាប់ប្រទេស។ ដូច្នេះបើគេទទួលដឹកជញ្ជូន គេអាចជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
៣. សម្ភារៈអាសអាភាស៖ វត្ថុទាំងនេះ ខុសនឹងនីតិរដ្ឋ ហើយអាចជាប់ជំពាក់ជំពិននឹងអំពើជួញដូរផ្លូវភេទ។
៤. អាវុធ គ្រឿងផ្ទុះ ឬវត្ថុងាយឆេះគ្រប់ប្រភេទ៖ មូលហេតុដែលក្រុមហ៊ុនបញ្ញើ ឬប្រៃណីយ៍មិនទទួល ដោយសាររបស់ទាំងនេះងាយបង្កគ្រោះថ្នាក់ និងអាចខុសច្បាប់ផង។
៥. វត្ថុស្រួចដែលមិនបានរុំឱ្យជិតល្អ៖ វត្ថុមុតស្រួច កន្ត្រៃ ឬកាំបិតជាដើម អាចបង្កគ្រោះថ្នាក់យ៉ាងងាយ។ ដូច្នេះបើខ្ចប់មិនបានជិតល្អ គេមិនទទួលដាច់ខាត។
៦. ក្រដាសប្រាក់៖ លុយសុទ្ធគេមិននុញ្ញាតឱ្យដាក់កញ្ចប់បញ្ញើដូចវត្ថុផ្សេងៗនោះទេ ព្រោះបង្ការការបាត់បង់។ ជាទូទៅ គេត្រូវផ្ញើវាតាមក្រុមហ៊ុនវេរប្រាក់វិញ។
៧. ឯកសារក្លែងក្លាយ ឬអត្ថបទក្លែងបន្លំដោយបំពានលើការរក្សាសិទ្ធិ៖ របស់ទាំងនេះ សុទ្ធសឹងជារបស់ដែលខុសច្បាប់ ប្រសិនត្រូវរកឃើញ នឹងត្រូវដោះស្រាយចំពោះមុខតុលាការ ដោយខានមិនបាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ
ចុចអាន៖ Facebook និង TikTok មួយណាល្អបំផុតសម្រាប់ផ្សាយផលិតផល ឬសេវាកម្ម?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ