KPT+
មកស្គាល់កាន់តែច្បាស់ពីសាវតា Vincent Wong ឬតួមេធាវីខ្វាក់ តារាប្រុសឈ្នះពានច្រើនបំផុត
លោក Vincent Wong ឬតួអ្នកក្លាហានខ្វាក់ វិនស៊ិនសៀ ក្នុងរឿងភាគហុងកុង យុទ្ធសាស្ត្របំបែកក្ដី ជឿថាប្រិយមួយចំនួនប្រាកដជាស្គាល់ច្បាស់ និងមានអ្នកខ្លះក៏ជាហ្វេនរបស់តារាប្រុសរូបនេះផងដែរ។ លោកជាតារាសម្ដែង និងជាតារាចម្រៀងហុងកុងដ៏មានប្រជាប្រិយភាព ក៏ជាតួប្រុសប្រចាំ TVB ដែលស៊ីថ្លៃលំដាប់ទី៣ (ក្បែរ ៨០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ) ក្នុងប៉ុស្តិ៍ទូរទស្សន៍នេះ។ មិនតែប៉ុណ្ណោះលោកជាតារាសម្តែងឆ្នើមទទួលបានពានរង្វាន់ជាច្រើន ទាំងពានរង្វាន់ក្នុងស្រុក និងក្រៅស្រុកទៀតផង។

Vincent Wong ជាកូនអ្នកខេត្តសឺជាំង ប្រទេសចិន ដែលបានកើតនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨៣។ លោកមានឪពុកជាជនជាតិភាគតិច ហាន និងម្តាយជាជនជាតិដើម អ៊ុយហ្គួរ។
តារាប្រុសរូបនេះ បានផ្លាស់ទីលំនៅទៅហុងកុងតាំងពីក្មេងៗ និងបានសិក្សាផ្នែករចនាក្រាហ្វិចនៅសាលាសិល្បៈហុងកុង HongKong Art High School ក៏ធ្លាប់បានទៅសិក្សានៅសាលា The Colorado Springs School នៅឯសហរដ្ឋអាមេរិកផងដែរ។

មុនប្រឡូកចូលក្នុងវិស័យសម្ដែង នៅអំឡុងឆ្នាំ២០០៥ Vincent Wong បង្ហាញខ្លួនជាអ្នកចម្រៀងក្រោមផលិតកម្ម Neway Star ជាមួយនឹងបទចម្រៀងដំបូងដែលមានចំណងជើងថា “Signal” ។
នៅក្នុងឆ្នាំ ២០០៨ Vincent Wong បានប្រែខ្លួនមកជាតារាសម្តែងកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ TVB ដោយកាលណោះ លោកបង្ហាញខ្លួនក្នុងរឿងភាគដំបូងមានចំណងជើងថា Wars of in law II ដែលរឿងនេះ ត្រឹមជាតួបន្ទាប់បន្សំ ប៉ុន្តែលោកត្រូវបានមហាជនចាប់អារម្មណ៍នឹងសមត្ថភាពរហូតធ្វើឱ្យលោកឈ្នះពានរង្វាន់ជាបន្តបន្ទាប់ ក៏ដូចជាអាចឆក់បានតំណែងជាតួឯកសម្រាប់រឿងភាគថ្មីជាច្រើន។

នៅឆ្នាំ ២០១៣ តារាវ័យ ៣៨ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ សិល្បករប្រុសឆ្នើម (Best Male Artist) ពីកម្មវិធី TVB Anniversary Award។ លុះមកដល់ឆ្នាំ ២០១៥ លោកក្ដោបបានតំណែងជាតួឯកលើកដំបូង នៅក្នុងរឿងបែបកំប្លែង Brick Slaves ហើយរឿងមួយនេះក៏បានធ្វើលោកជាប់តំណែងជាតារាសម្តែងប្រុសឆ្នើម (Best Actor) នៅឯកម្មវិធី TVB Anniversary Awards ក្នុងឆ្នាំដដែល។ មិនតែប៉ុណ្ណោះ Vincent Wong ថែមទាំងឈ្នះពានរង្វាន់ StarHub TVB សម្រាប់តួសម្តែងដែលពេញនិយមបំផុត ក្រោយដើរតួក្នុងរឿង Tomorrow Is Another Day។

ដោយឡែក កាលពីឆ្នាំ២០១៦ តួមេធាវីខ្វាក់រូបនេះ បានថតរឿង Over Run Over ហើយលោកបានឈ្នះពានរង្វាន់ភាពជាដៃគូលើអេក្រង់ដែលមានប្រជាប្រិយបំផុតជាមួយតារាស្រី Tracy Chu ក្នុងកម្មវិធី TVB Anniversary Awards ប្រចាំឆ្នាំ។ រឿងមួយនេះទទួលបានការពេញចិត្តពីទស្សនិកជនជាខ្លាំង ដែលវាជាស្ពាននាំឱ្យ Vincent Wong ត្រូវបានគេដាក់បញ្ចូលក្នុងបេក្ខភាពកំពូលទាំង ៥ សម្រាប់តារាសម្តែងឆ្នើម និងជាតួប្រុសដែលពេញនិយមបំផុត។

មកដល់ឆ្នាំ ២០១៧ បន្ទាប់ពីសម្ដែងជាមេធាវីពិការភ្នែក ឬ “Hope Man” នៅក្នុងរឿងយុទ្ធសាស្ត្របំបែកក្ដី (Legal Mavericks) លោកទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតអាចដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម (Best Actor) នៅកម្មវិធី TVB Anniversary Awards ។ ជាមួយនឹងតួនាទីដូចគ្នា នៅក្នុងរឿងភាគ យុទ្ធសាស្ត្របំបែកក្ដី វគ្គ២ លោក ឈ្នះពានរង្វាន់នេះម្តងទៀត នៅឯកម្មវិធីដដែល នាឆ្នាំ២០២០។
ចំពោះជីវិតគ្រួសារវិញ Vincent Wong បានរៀបការរួចហើយ កាលពីថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០១១ ជាមួយតារាសម្តែងក្នុងប៉ុស្តិ៍ទូរទស្សន៍ដូចគ្នាគឺ Yoyo Chen ហើយបច្ចុប្បន្នពួកគេមានកូនស្រីម្នាក់ឈ្មោះ Wong Ching-kiu ដែលបានកើតកាលពីឆ្នាំ ២០១២៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិតួមេធាវី អ៊ីវ៉ា ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» ដឹងហើយ ពិតជាស្ងើចសរសើរ
ចុចអាន៖ ទម្លាយអាថ៌កំបាំងទាំង ៧ របស់ Sislay Choi តួបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី»

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ