Connect with us

KPT+

ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

បានផុស

នៅ

ប៉ាម៉ាក់មួយ​ចំនួន​​តែងប្រើពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» ដើម្បីប្រាប់​ ឬ ហាមកូន​កុំឲ្យធ្វើនេះ ឬធ្វើនោះ។ តើពាក្យទាំង​នេះ ជះឥទ្ធិពល​​​អ្វីខ្លះដល់កូន​? ប៉ាម៉ាក់គួរ​និយាយ​បែបណាជំនួសវិញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសិក្សាបានឱ្យដឹងថា ពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» ធ្វើឱ្យកូន​វង្វេង និងមិន​យល់​ពីអត្ថន័យដែលប៉ាម៉ាក់ព្យាយាមប្រាប់​ ឬចង់ឱ្យអាអូនធ្វើអ្វីមួយ ឬ​កូន​​អាច​គិតថាពាក្យទាំងនេះជាការបន្ទោស ដែលកូន​ធ្វើអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវ ធ្វើអ្វី​ក៏​មិនបាន ឬតែងតែធ្វើខុសជានិច្ច ទើបប៉ាម៉ាក់តែងតែ ហាម ឬបញ្ឈប់កុំឱ្យធ្វើនេះ ឬធ្វើនោះ។

យូរៗទៅ កូន​នឹងធ្លាក់ទឹកចិត្តដែលអាចបណ្តាលឱ្យខ្វះជំនឿចិត្ត លើខ្លួនឯង និង​មានអារម្មណ៍មិនល្អចំពោះខ្លួនឯង។

លើសពីនេះទៅទៀត ពេលកូន​ឮពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» គ្រប់​ពេល​វេលា ឬញឹកញាប់ពេក កូនអាចគិតថា មិនចាំបាច់ព្យាយាមធ្វើឱ្យល្អទេ ព្រោះគង់តែប៉ាម៉ាក់ថាឱ្យ ឬ​បន្ទោស ឬហាមដដែល​ហ្នឹង។

ម្យ៉ាងទៀត ពេលអាអូនកំពុងចង់ធ្វើអ្វីមួយ ប៉ាម៉ាក់បែរជាហាមឃាត់ កូន​នឹង​មិន​សុខ​ចិត្តទេ ដូច្នេះប៉ាម៉ាក់គួរប្រាប់ឱ្យធ្វើអ្វីដែលប៉ាម៉ាក់​ចង់ឱ្យកូន​ធ្វើជំនួសឱ្យការ ហាម ឬបញ្ឈប់កូន​ពីការធ្វើអ្វីមួយ។ នេះក៏ជាវិធីដ៏ល្អក្នុង​ការបង្វែរ​អារម្មណ៍​របស់​កូន​​ដែរ។

ពាក្យពេចន៍​ម៉ាក់ៗ​គួរ​ប្រើ៖

  • កុំរត់! ឬកុំរត់ប្រយ័ត្នដួលកូន! ប្តូរមកជា ដើរវិញកូនទើបអត់ដួល
  • កុំយកតុក្តតារបស់ប្អូន! ប្តូរមកជា កូនទៅរកអីផ្សេងលេងសិនទៅ ចាំប្អូនឈប់លេង ចាំកូនលេងតុក្តតាហ្នឹង។
  • កុំទាត់បាល់ក្នុងផ្ទះបែករបស់របរ! ប្តូរមកជា កូនអាចទាល់​បាល់នៅ​ខាង​ក្រៅ​ផ្ទះ អ៊ឹងចឹងទើប​អត់បែករបស់របរក្នុងផ្ទះ!
  • កុំបាចដីខ្សាច់! ប្តូរមកជា កូនអាចចាក់​ខ្សាច់ចូល​ក្នុង​ធុង​នេះ!
  • អូនមិនអាចញុំានំពេលនេះបានទេដល់ម៉ោងញុំាបាយហើយ! ប្តូរមកជា អូន​​អាច​ញុំា​នំក្រោយញុំាបាយរួច។
  • ឈប់រំខានម៉ាក់! ម៉ាក់កំពុងធ្វើការ។ ប្តូរមកជា ចាំបន្តិច! ម៉ាក់បង្ហើយ​​ការងារសិន ចាំម៉ាក់និយាយជាមួយកូន។
  • កុំរំខានប៉ា! ប្តូរមកជា មកលេងជាមួយម៉ាក់ ប៉ាកំពុងធ្វើការ។
  • ឈប់យំ! ប្តូរមកជា ប្រាប់ម៉ាក់មើល​ ម៉េចបានកូនយំ!

ពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» អាចធ្វើឱ្យអាអូនវង្វេង​មិនដឹង​ថាធ្វើម៉េច​ទើប​ត្រូវ ឬត្រូវធ្វើអ្វីបន្ទាប់ទេ ។ ដូច្នេះប៉ាម៉ាក់គួរប្រើភាសាវិជ្ជមាន ដើម្បីប្រាប់អាអូន​ឱ្យ​ធ្វើអ្វីដែលប៉ាម៉ាក់ចង់ឱ្យកូនធ្វើ។ ការធ្វើបែបនេះអាចឱ្យ​កូន​​ធ្វើតាម​តាម​សម្រួល និងបង្កើនទំនាក់ទំនងល្អរវាងប៉ាម៉ាក់ និងកូន​៕

អត្ថបទផ្ដល់ដោយ៖​ Hello Krupet

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម