KPT+
ការពិត ៤ យ៉ាង អ្នកគាំទ្រកីឡាកាស មិនបានដឹងពីម្ចាស់ WWE លោក Vince McMahon ឡើយ
មិនត្រឹមតែបុរសដែលឈរនៅកំពូលតារាងក្នុង WWE អស់ជាច្រើនទសវត្សរ៍នោះទេ គាត់ក៏ជាអតីតកីឡាកាសជើងចាស់មួយរូប ធ្លាប់ល្បីល្បាញខ្លាំងផងដែរ។
ទន្ទឹមនោះ ប្រិយមិត្តដែលជាអ្នកនិយមគាំទ្រកីឡាកាស ប្រាកដជាចង់ដឹងពីខ្សែជីវិតរូបលោក និងដំណើរដើមទង ដែលនាំឲ្យលោកក្លាយជាអ្នកគ្រប់គ្រង WEE មកទល់បច្ចុប្បន្ន។
ខាងក្រោមនេះ រឿងចំនួន ៤ គួរដឹងពីអតីតកីឡាកាសនិងជា CEO របស់ WWE ។
១ ធំធាត់ឡើងដោយគ្មានឪពុកនៅក្បែរ

គ្រួសារ McMahon ដូចដែលអ្នកគាំទ្រជុំវិញពិភពលោកស្គាល់ គឺត្រូវបានបង្កើតឡើងយ៉ាងល្អ ។ ខណៈដែលកូនៗរបស់លោក គឺ Shane McMahon និង Stephanie McMahon ទាំងអស់បានរីកចម្រើន ជាមួយនឹងអាជីពក្នុងឧស្សាហកម្មតាំងពីនៅក្មេង Vince McMahon ខ្លួនឯងបានស៊ូទ្រាំនឹងការចាប់ផ្ដើមដ៏លំបាកក្នុងកុមារភាពរបស់គាត់យ៉ាងខ្លាំង។
នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១២ Vince បានបញ្ជាក់ថា គាត់មិនបានធំធាត់ជាមួយឪពុករបស់គាត់ឈ្មោះ Vince McMahon Sr ដែលបានចាកចេញពីផ្ទះកាលពីក្មេង ដែលកាលណោះ គាត់ទើបតែជាទារកនោះទេ។ ប្រហែលជា ១២ ឆ្នាំឬយូរជាងនេះ ដែលអ្នកទាំងពីរបានជួបជុំគ្នាឡើងវិញ។
២ គាត់បានរួចផុតពីគ្រោះថ្នាក់ចរាចរណ៍
Vince McMahon ចូលចិត្តប្រថុយប្រថាន និងមានបំណងប្រាថ្នាចង់ដំណើរការ WWE ទោះបីជាគាត់មានអាយុចាស់ក៏ដោយ។ ក្នុងឆ្នាំ ១៩៩៩ លោកបានជិះម៉ូតូ ហើយបានបុកជាមួយរថយន្តដែលកំពុងបើកបញ្ច្រាសផ្លូវ។ McMahon បានបាក់ឆ្អឹងកង ប៉ុន្តែជាសំណាង ហើយបានរួចផុតពីរបួសធំៗ។ ជារឿងគួរឲ្យភ្ញាក់ផ្អើលដែល McMahon អាចគ្រប់គ្រងខ្លួនឯងបាន និងអាចបន្តដំណើរទៅមុខទៀត ទោះបីជាមានឧបទ្ទវហេតុដ៏ឈឺចាប់រាងកាយក៏ដោយ។ ដោយសារគាត់គិតថា គាត់ត្រូវឡើងលើសង្វៀនជាមួយគូប្រជែងដូចជា Stone Cold Steve Austin នៅ WEE ។
៣ រឿងរ៉ាវរបស់គាត់គឺជារឿងដ៏អាក្រក់

ខណៈពេលដែល Vince McMahon គឺជាមហាសេដ្ឋី ដែលមនុស្សជាច្រើននឹងជឿថា រស់នៅក្នុងរបៀបរស់នៅរបស់មហាសេដ្ឋីនោះ វាខុសនឹងការសន្មត់ថា បុរសម្នាក់នេះកើតមកជាមួយលុយមែនពិត តែគាត់ទើបតែស្គាល់ទ្រព្យសម្បត្តិ និងអំណាចនាបច្ចុប្បន្នប៉ុណ្ណោះ។ ជាការពិតណាស់ ទាក់ទងទៅនឹងបរិយាកាសជុំវិញជីវិតពេញវ័យ និងអាជីព WWE របស់គាត់ Vince McMahon ពិតជាបានធំឡើងក្នុងកាលៈទេសៈដ៏លំបាក ពិតមែន។
ក្នុងឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ McMahon ត្រូវបានគេនិយាយថា មានប្រហែល ២ ពាន់លានដុល្លារ។
៤ ជាមនុស្សឆ្លាតវៃ ដើម្បីក្ដោបក្ដាប់អំណាចនៅ WWE

នៅពេលដែល Vince McMahon បានទទួល WWE ពីឪពុករបស់គាត់ គឺ Vince McMahon Sr ក្នុងទសវត្សរ៍ឆ្នាំ ១៨៩០ ច្បាស់ណាស់ថា ទស្សនវិស័យរបស់គាត់ ត្រូវបានកំណត់លើការត្រួតត្រាជាតិ និងពិភពលោកពីទស្សនៈកីឡាកាស។ គាត់មានបំណងចង់ផ្លាស់ទីប្រតិបត្តិការ ពីកម្រិតតំបន់ និងដែនដីទៅកាន់អ្វីដែលធំជាងនេះ ដូចដែលបានបង្ហាញឲ្យឃើញ ដោយអ្វីដែលបានក្លាយជា WrestleMania ព្រឹត្តិការណ៍មួយ បានចាប់ផ្ដើមនៅឆ្នាំ ១៩៨៥។
តាមពិត Vince មិនបានក្លាយជាម្ចាស់ WWE ភ្លាមៗនោះទេ។ ក្នុងរយៈពេលមួយ គាត់កាន់កាប់ក្រុមហ៊ុនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ដោយឪពុករបស់គាត់បានលក់ ៥០ភាគរយ ផ្សេងទៀតទៅឲ្យបុគ្គលល្បីៗផ្សេងទៀត នៅក្នុងក្រុមហ៊ុន រួមទាំងកីឡាកាសជើងចាស់ ដែលបច្ចុប្បន្ននេះ បានប្រែក្លាយអ្នកអត្ថាធិប្បាយ គឺ Gorilla Monsoon ។
McMahon គឺជាអ្នកជំនួញដ៏ឆ្លាតវៃម្នាក់ បានខ្ចីប្រាក់ពីធនាគារ ដើម្បីផ្តល់ជូនម្ចាស់ភាគហ៊ុនម្នាក់ៗ ១០០,០០០ បូកនឹងការងារសម្រាប់ជីវិតនៅក្នុង WWE ។ ពួកគេបានយល់ព្រម ហើយចាប់ពីពេលនោះមក WWE គឺជាអាណាចក្ររបស់ Vinceទាំងអស់ ។
ចំណែក Monsoon ដែលម្ចាស់ភាគហ៊ុនមួយរូបដែរ បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ McMahon ។ ក្នុងឆ្នាំ ១៩៩៤ Vince McMahon និង Monsoon គឺជាក្រុមអ្នកអត្ថាធិប្បាយពីរនាក់ សម្រាប់ព្រឹត្តិការណ៍ Survivor Series របស់ WWE ។ ប៉ុន្តែក្រោយមក Monsoon បានស្លាប់នៅឆ្នាំ ១៩៩៩ ក្នុងអាយុ ៦២ ឆ្នាំ ហើយអំណាចទាំងអស់ ក៏ត្រូវបាន Vince McMahon ក្ដោបក្ដាប់ទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់ CEO របស់ WWE ជាសង្វៀនប្រកួតកីឡាកាសជើងចាស់ ល្បីលើពិភពលោក
ចុចអាន៖កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង