Connect with us

KPT+

ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន

បានផុស

នៅ

ការស្រឡាញ់កូនមិនស្មើគ្នា តែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារ​ភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់​បង្គាប់​ជា​ដើម​។ ជួនកាល​ប៉ាម៉ាក់​អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើ​អាច​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​កូន​បែប​ណា?​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កូន​អាចក្លាយជាក្មេង​ខូច ឬទំនើង

ជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង ​អូនតូចអាចបញ្ចេញ​អារម្មណ៍​មិនល្អបាន​គ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែ​បាន​ចិត្ត ហើយគិតថាខ្លួន​អាចបំពានច្បាប់ទម្លាប់​គ្រួសារ​បាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាច​ប៉ះពាល់​ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ ​មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។

២. ជំរុញ​ការ​ប្រជែង​គ្នា​រវាង​បងប្អូន​បង្កើត

អូនតូច​ដែល​ប៉ាម៉ាក់មិន​សូវ​ស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែង​ជាមួយ​បង​ប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ​ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅ​អាអូន​អាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។

៣. ប៉ះពាល់ផ្លូវចិត្តកូន

អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួន​មិនទទួលបានភាពស្មើគ្នា ឬភាព​យុត្តិធម៌​ពី​ប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិន​សមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូន​ដែល​ប៉ាម៉ាក់ស្រឡាញ់ខ្លាំង។

ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹង​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​​ក្នុង​ជីវិត​របស់​អាអូន និងអាចបណ្តាល​ឱ្យ​កូន​​មានជំងឺបាក់ទឹក​ចិត្ត​នៅពេលធំឡើង។

៤. រារាំងទេពកោសល្យកូន

តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អ​នឹងចង់បង្ហាញ​ទេព​កោសល្យ​របស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរ​កូន​គ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។

នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យ​របស់​គេ​ទេ ព្រោះគិតថាធ្វើមិនល្អដូចបង ឬប្អូន ឬដោយសារខ្វះការគាំទ្រពីប៉ាម៉ាក់ ហើយ​ចាប់​ផ្តើម​សង្ស័យពីសមត្ថភាពខ្លួនឯង ហើយ​យូរៗទៅ​ទេពកោសល្យ​របស់កូន​នឹងត្រូវកប់​ទុក​ចោល។

៥. កូនខ្វះជំនឿចិត្តលើខ្លួនឯង

អារម្មណ៍ ​ឬ​ការ​យល់​ឃើញ​ថា​ជា​កូនដែល​ប៉ាម៉ាក់មិន​សូវ​ចូលចិត្ត ឬស្រឡាញ់​អាច​បណ្តាលឱ្យអាអូនមិនឱ្យតម្លៃខ្លួនឯង។ ឧទាហរណ៍ ការ​និយាយថា​កូន​ម្នាក់នេះឆ្លាត និងពូកែជាងគេ​ក្នុង​ចំណោម​កូន​ទាំងអស់អាច​បណ្តាលឱ្យកូនផ្សេងទៀត ជាពិសេស​កូន​ដែលរៀនខ្សោយជាងគិតថាខ្លួនអន់ ឬមិនពូកែ។ ពេលធំឡើង អាអូនអាចខ្វះ​ជំនឿ​ចិត្ត​លើខ្លួនឯង និងមិនអាចបំពេញ​ការងារបានល្អក្នុងជីវិត។

ការស្រឡាញ់កូនមិនស្មើគ្នាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូន។ ប៉ុន្តែ​មិន​អាចទៅរួចទេដែលប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នា ដូច្នេះដើម្បីបង្ការបញ្ហា ប៉ាម៉ាក់​គួរ​ចៀសវាង​ការរើសអើង ហើយ​ត្រូវផ្តល់ភាពស្មើគ្នា និងព្យាយាមរក្សាភាព​យុត្តិធម៌តាម​ដែល​អាច​ធ្វើ​ទៅបាន ព្រោះកូនៗទាំងអស់ត្រូវការការ​យកចិត្តទុកដាក់ និងក្តីស្រឡាញ់ស្មើៗ​គ្នា​ពី​ប៉ាម៉ាក់។ ឧទាហរណ៍ បើមិន​មែន​ក្នុងឱកាសខួបកំណើតទេ ហើយប៉ាម៉ាក់ចង់ទិញអាវ​ថ្មីឱ្យកូន ប៉ាម៉ាក់ត្រូវទិញឱ្យកូនស្មើៗគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា ទើបកូនមិនតូចចិត្ត ឬច្រណែនគ្នា៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

ចុចអាន៖ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ ផ្លូវចិត្តកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម