Connect with us

KPT+

វិធីជ្រើសរើសពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ

បានផុស

នៅ

ជ្រើសរើស​ប្រភេទ​ពូក​ខុស អាច​ធ្វើ​ឲ្យ​យើង​គេង​ទៅ​មិន​ស្កប់ស្កល់ ភ្ញាក់​ឡើង​ឈឺ​ចង្កេះ ឈឺ​ខ្នង។ បើ​កំពុង​មាន​បញ្ហា​នេះ ស្ដាប់​ការ​បកស្រាយ​ខាង​ក្រោម៖

១- ស្តង់​ដារ​ពូក​​មិន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះទេ

​វេជ្ជបណ្ឌិត​ Steven H. Feinsilver ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​​សុខភាព​ផ្នែក​ដំណេក​ នៃ​មន្ទីរ​ពេទ្យ​ Lenox Hill សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា គ្មាន​ពូក​ណា​​ល្អ​អាចតម្រូវ​គ្រប់​រាង​កាយ​មនុស្ស​ឡើយ ប៉ុន្តែ​យើងអាច​​ដឹង​ខ្លួន​ឯង​ថា យើង​​ត្រូវជាមួយ​​ប្រភេទពូកណា។ ឧទាហរណ៍ ​​បើ​យើង​ចូលចិត្ត​​គេង​ពូករឹងៗ​ ឬ​​កម្រិត​​រឹង​ល្មម​ ​ហើយ​មាន​អារម្មណ៍​មិន​ឈឺ​ចុក​រោយ​ខ្នង​នោះ​ យើង​អាច​រើស​ដោយ​ខ្លួន​ឯង​បាន​។

ការ​លើក​ឡើង​បែប​នេះ ក៏​ព្រោះ​តែ​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១១ បាន​ពិសោធ​លើអ្នក​​ស្ម័គ្រ​ចិត្ត​គេង​ពូក​ប្រភេទ​ផ្សេង​ៗ​គ្នា ដោយ​លទ្ធ​ផល​បង្ហាញ​ថា ពួក​គេ​មាន​ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន​ ពោល​គឺ​អាស្រ័យ​លើ​ភាព​សុខ​ស្រួល​ម្នាក់​ៗ​ពេញ​ចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- ប្រភេទ​ពូក និង​កម្រិត​ឈឺ​ខ្នង​

លោក​វេជ្ជបណ្ឌិត​ Kevin M. Cerrone នាយក​ផ្នែក​ស្តារ​នីតិ​សម្បទា​នៃ​មន្ទីរ​ពេទ្យ​ NorthWell Huntington សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​ប្រភេទ​ពូក ​​​ជា​រឿង​ឈឺ​ក្បាល​មួយ​ដែរ​ ប៉ុន្តែ​ត្រូវ​ចាំ​ថា គួរ​រើស​យក​ប្រភេទ​ពូក​ណា​មិន​រឹង​​ពេក និង​មិន​ទន់​ពេក​។

ផ្អែក​តាម​ការ​សិក្សា​ គឺ​ពិត​ជាបង្ហាញ​​ដូចអ្វី​លោក​វេជ្ជបណ្ឌិត​លើក​ឡើង ពូក​ប្រភេទ​​​​នេះ (មិន​ទន់ មិន​រឹង​) ​ពិត​ជា​ជួយ​ទប់​​មិន​ឲ្យ​មាន​បញ្ហា​ឈឺ​ខ្នង និង​ក​ ចង្កេះ កើត​ឡើង​។

ដោយ​ឡែក​ របាយការណ៍​សិក្សា​មួយ​ពី​ប្រទេស​កាណាដា​ ធ្វើ​ឡើង​ក្នុង​​ឆ្នាំ ​២០១៤ ប្រភេទ​ពូក​កម្រិត​កណ្តាល​ (​មិន​រឹង ​មិន​ទន់) ពិត​ជា​បាន​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង និង​ក បាន​ប្រសើរ ហើយ​ប្រភេទ​ពូក​រឹង​ភាគ​ច្រើន ​ជា​​កត្តា​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ខ្នង​ និង​ក។

៣- តិច​និក​រើស​ពូក​ឲ្យ​សម​ខ្លួន​ឯង​

​លោក​វេជ្ជបណ្ឌិត Kevin M. Cerrone ក៏​បាន​​ចែក​រំលែក​ដំបូន្មាន ៣ ​ចំណុចសម្រាប់​ការ​​ជ្រើស​ទិញ​ពូក​សម​ខ្លួន​យើង​ប្រើ​ប្រាស់​៖

– សាច់​ពូក​មិន​បង្ក​ឲ្យក្តៅ​ស្អុះ​ស្អាប់​៖ ជា​ទូ​ទៅ​ ប្រភេទ​​សាច់​ពូក​ស្អិត​​ហាប់​បង្ក​​ភាព​ក្តៅ​ស្អុះ​ស្អាប់​ ជា​មូល​ហេតុ​រំខាន​ដំណេកដូច​គ្នា ​ពិសេស​បើ​បរិយាកាស​ក្នុង​បន្ទប់​យើង​​​ក្តៅ​ទៀត​នោះ​។ ដូច​នេះ ​ការ​រើស​សាច់​ពូក​ទន់​​ល្អ​ មិន​ហាប់​ពេក​ អាច​ជួយយើង​គេង​លក់​ស្រួល​​បាន​។

– ​តាម​ដាន​ពី​ទម្លាប់​គេងខ្លួនឯង៖ បើគេង​បម្រះ​ យក​ល្អ​គួរ​រើស​ប្រភេទ​ពូក​​មាន​សាច់​រឹង​ល្អ​ទ្រ​ទម្ងន់យើងបាន ធ្វើ​ដូច​នេះ​​ជួយ​សម្រួល​ដល់​ដង្ហើម​​អំឡុង​ពេលយើង​កំពុងគេង​លក់​ផង​ដែរ។ តែ​បើយើង​មាន​ទម្លាប់​​គេង​ស្ងៀម​ រើស​យក​ពូក​ទន់​ជា​ជម្រើស​​ល្អ​បំផុត​។

– តេស្ត​ពូក​តាម​តែ​អាច​ធ្វើ​បាន៖ បើ​សម្រេច​ចិត្ត​ទិញ​ពូក ព្យាយាម​សួរ​អ្នក​លក់​ឲ្យ​អស់​ពី​លទ្ធភាព​ ​អាចពិនិត្យ​សាច់​ពូក​ឲ្យ​បាន​យូរ អាន​​ការ​ណែ​នាំ​ និង​ព័ត៌មាន​អំពី​ផលិត​ផល បើ​មាន​ជម្រើស ​អាច​ដូរ​បាន​កាន់​តែ​ល្អ ហេតុនេះ​ត្រូវ​ប្រាកដ​ថា ​បាន​ពិនិត្យ​ប្រភេទ​សាច់​ពូក​បាន​ល្អិត​ល្អន់​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖សញ្ញាព្រមានទាំង៥ នៃជំងឺមហារីកសួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរស្វែងយល់

ចុចអាន​៖ចេះតិចនិក ៦ យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីឃាតកម្មលើមន្ត្រីអតីតបក្សប្រឆាំង៖ នាយករដ្ឋមន្ត្រី ថា សមត្ថកិច្ចកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ទាត់ចោលការចោទប្រកាន់លើឃាតកម្មលោក លិម គិមយ៉ា និងប្រាប់ទណ្ឌិត សម រង្ស៊ី ឱ្យឈប់ធ្វើអាជីវកម្មលើសព

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

មុនីនាគ លត់ជង្គង់គោរពបងប្រុស និងបង្ហាញភាពស្និតស្នាលជាមួយគ្រួសារ ធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៤ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

សន្តិសុខសង្គម១៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម