Connect with us

KPT+

តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

បានផុស

នៅ

មុខឡើងអាចម៍រុយ អាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវ​កម្តៅ​ថ្ងៃ​ច្រើន។ តើយើងគួរថែទាំស្បែកមុខបែបម៉េច ដើម្បីកុំឲ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញ​ដិត​ពេក?

ហេតុអ្វីមុខយើងឡើងអាចម៍រុយ?

យោងតាមគ្រូពេទ្យរោគសើស្បែកបានឲ្យដឹងថា អាចម៍រុយកើតឡើងដោយសារ​​​កត្តា​ហ្សែន។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែ​ហ្សែន​របស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹង​ឡើងអាចម៍រុយ​ដោយសារតែ​​ពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីត​ឲ្យផលិតសារធាតុពណ៌មេឡានីនដែលផ្តល់ពណ៌ដល់ស្បែកច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌​ស្បែក​ និង​សក់​របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីន​ទាំងពីរ​ប្រភេទ​ដែលកោសិកាមេឡាណូស៊ីតផលិត។

សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែល​មាន​ពណ៌​ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។

ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីត​នឹងផលិត​​ភីអូមេឡានីន​ច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និង​មាន​ស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។

ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់​បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក៖

១. ចៀសវាងត្រូវកម្តៅថ្ងៃ

កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើង​កាន់តែ​ច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។

ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ។

ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវ​ប្រើ​ឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។

២. ខាត់ស្បែកមុខ​ឲ្យបានទៀងទាត់

ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យ​ស្បែក​មុខយើងមានសុខភាពល្អ និងជួយកាត់បន្ថយពណ៌​របស់អាចម៍រុយ​​នៅលើ​មុខ​។ ការខាត់ស្បែកក៏ជួយឱ្យស្បែកមុខរបស់យើងអាចស្រូបយកសារធាតុចិញ្ចឹម​ពី​ផលិតផលថែមុខផ្សេងៗបានល្អដែរ។

៣. ចៀសវាងប្រើផលិតផលមានសមាសធាតុផ្សំពី Retinol

លោកស្រីវេជ្ជបណ្ឌិត Jaliman ឯកទេសរោគសើស្បែកបានលើកឡើងថា អ្នកដែលមុខឡើងអាចម៍រុយ​គួរកែ​ប្រែ​ទម្លាប់ថែរក្សាស្បែកមុខ។ ការប្រើផលិតផល​ដែលមានសមាសធាតុផ្សំពី Retinol (វីតាមីន A) អាចធ្វើឱ្យស្បែករបស់យើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។ ប្រសិនបើយើងចង់ប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol យើង​គួរប្រើ​តែ​នៅ​​ពេល​យប់​ដើម្បីចៀសវាងត្រូវពន្លឺថ្ងៃ។

មុខយើងឡើងអាចម៍រុយមានន័យថាស្បែកមុខយើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យណាស់ ហើយក៏ងាយខូចដោយសារការបំផ្លាញពីកាំរស្មី UVA និង UVB របស់​ពន្លឺ​ព្រះអាទិត្យដែរ។ ដូច្នេះយើងត្រូវលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ ទោះបីនៅរដូងរងា ឬរដូវភ្លៀងក៏ដោយ។ ជាពិសេសត្រូវ​លាប​ក្រែមផ្តល់សំណើម​ដើម្បីឱ្យស្បែកមុខ​យើង​ទន់ និងមានជាតិទឹក ព្រោះស្បែកមុខដែលឡើងអាចម៍រុយជាប្រភេទស្បែកស្ងួត៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចង់បានជើងទន់រលោង សាកតិចនិកងាយៗទាំង ៤ នេះ

ចុចអាន៖មុខកើតមុន កុំចេះតែញ៉ាំ ប្រយ័ត្នស្តាយក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម