KPT+
បង្រៀនកូនបែបណាឱ្យក្លាយជាមនុស្សស្មោះត្រង់និងមានចិត្តល្អ?
តើប៉ាម៉ាក់ទាំងឡាយបង្រៀនកូនរបស់អ្នកឱ្យស្មោះត្រង់និងមានចិត្តល្អយ៉ាងដូចម្តេច? ការអប់រំកូនមិនត្រឹមតែជាការបង្រៀនឲ្យចប់ៗទេ ប៉ុន្តែជាការបង្ហាញការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត អារម្មណ៍ អត្តចរិត ភាពស្មោះត្រង់ និងពង្រឹងសីលធម៌របស់កូនៗផងដែរ។ ទីនេះ KPT Plus នឹងបង្ហាញជូនប៉ាម៉ាក់នូវវិធី ១០ យ៉ាងដែលបង្រៀនកូនឱ្យឲ្យក្លាយជាមនុស្សមានភាពស្មោះត្រង់និងមានចិត្តល្អ៖
១.គម្រូល្អដល់កូន

ឪពុកម្ដាយមួយចំនួនចង់ឲ្យកូនក្លាយជាមនុស្សល្អ តែមិនបានព្យាយាមធ្វើជាគម្រូល្អដល់កូនឡើយ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ប៉ុន្តែសូមព្យាយាមឱ្យកូនឃើញថា ប៉ាម៉ាក់ពួកគេមានអាកប្បកិរិយាល្អ។ កុំរំពឹងថាកូននឹងប្រព្រឹត្តទៀងត្រង់ ស្មោះត្រង់ និងល្អឲ្យសោះ បើសិនកូនៗបានឃើញទង្វើអ្នកមានគុណមិនល្អនៅចំពោះមុខពួកគេ។
២. សរសើរកូន
នៅពេលកូនមានចិត្តល្អដាក់មិត្តភក្តិ ឬអ្នកផ្សេងទៀត ឬធ្វើអ្វីមួយបានល្អ សូមប្រាប់កូនៗថា អ្នកមានមោទកភាពនិងពេញចិត្តចំពោះសកម្មភាពរបស់ពួកគេ។ ប្រតិកម្មវិជ្ជមានរបស់ឪពុកម្ដាយជួយលើកទឹកចិត្តក្មេងឱ្យប្រព្រឹត្ដតាមរបៀបដដែលនេះម្ដងហើយម្តងទៀតនៅថ្ងៃក្រោយ។
៣. បំផុសគំនិតពីសារសំខាន់នៃទង្វើល្អ
នៅពេលបង្រៀនកូនឱ្យមានភាពស្មោះត្រង់និងមានចិត្តល្អ សូមប្រាប់ពួកគេយ៉ាងច្បាស់ថា “ការជួយអ្នកដទៃនឹងធ្វើឲ្យយើងមានអារម្មណ៍ល្អ” ឬថា “បើមនុស្សយើងមិនមានភាពស្មោះត្រង់នោះនឹងគ្មាននរណាទុកចិត្តទេ”។ ពាក្យទាំងនេះជួយកូនៗអ្នកឱ្យយល់កាន់តែច្បាស់ពីឥរិយាបទល្អដើម្បីគាំទ្រសង្គមរបស់ពួកគេ។ ក្មេងនឹងចាប់ផ្តើមដឹងថាសេចក្តីសប្បុរសនិងភាពស្មោះត្រង់មានឥទ្ធិពលធំធេងណាស់។
៤. ចាត់ចែងការងារខ្លះឲ្យកូនទទួលខុសត្រូវ

យកល្អគួរតែចាត់ចែងការទទួលខុសត្រូវឲ្យកូនៗ ដើម្បីឲ្យពួកគេធ្វើកិច្ចការផ្ទះខ្លះដូចជា ចាក់វីឌីអូរាល់យប់ ឬយកចានដាក់លើតុ ឬចាក់ទឹកឲ្យប៉ាម៉ាក់។ល។ ការផ្តល់ឱ្យក្មេងៗនូវការងារមួយចំនួន នឹងជួយឱ្យពួកគេមិនខ្ជិលច្រអូស ចេះគិតពីអ្នកដទៃ និងចេះជួយខ្លួនឯង។
៥. យកចិត្តទុកដាក់លើចំណូលចិត្តកូន
នាំកូនៗពិភាក្សាពីនេះពីនោះដើម្បីឲ្យពួកគេមានគំនិតក្នុងការជជែក។ ឪពុកម្ដាយអាចសួរកូនៗពី គុណវិបត្តិនៃភាពក្រីក្រ ឬសីលធម៌របស់អ្នកលួចទ្រព្យអ្នកដទៃ ឬគុណសម្បត្តិរបស់គ្រូពេទ្យជាដើម។ ការជជែកទាំងនេះពង្រីកឥរិយាបថយកចិត្តទុកដាក់របស់ក្មេង ទោះគេឆ្លើយបានតិចក៏ដោយ។ វាក៏នឹងរកឃើញថាក្មេងចាប់អារម្មណ៍លើអ្វីជាងគេ។
៦. ចេះអត់ឱនមិនបន្ទោសកូន
កុំបណ្ដោយឲ្យភាពមិនស្មោះត្រង់កើតចេញពីកូនរបស់អ្នកទៅដោយមិនមានការកត់សម្គាល់ឡើយ ទោះបីវាជារឿងតូចតាចក៏ដោយ។ គួរពន្យល់កូនពេលគេធ្វើខុស សូម្បីតែរឿងកំហុសតូចតាចដែលពួកគេប្រព្រឹត្តក៏ដោយ ក៏នឹងមានអ្នករងគ្រោះដោយសារពួកគេដែរ។ ការធ្វើបែបនេះនឹងជួយក្មេងឲ្យដឹងកំហុសដោយខ្លួនឯង ហើយពួកគេនឹងព្យាយាមមិនប្រព្រឹត្តកំហុសដដែលៗទៀត។ ទោះយ៉ាងណាចៀសវាងការដាក់ទណ្ឌកម្មលើក្មេងដាច់ខាត។ ការបង្ហាញអាកប្បកិរិយាអធ្យាស្រ័យរបស់ប៉ាម៉ាក់នៅផ្ទះ ធ្វើឱ្យកូនៗឃើញថា ប៉ាម៉ាក់ពួកគេមានការអត់ឱនខ្ពស់និងមានមេត្តករុណា ហើយគេក៏នឹងរៀនតាម។
៧. លើកទឹកចិត្តឲ្យកូនសងរបស់អ្នកដទៃវិញ

បើអ្នកដឹងថាកូនមិនស្មោះត្រង់ចំពោះនរណាម្នាក់ ចូរព្យាយាមរកវិធីសមហេតុផលដើម្បីពួកគេអាចធ្វើការកែប្រែបាន។ កុំជេរឬកុំបន្ទោស អ្នកគ្រាន់តែសួរកូនថា ពួកគេបានរបស់នោះមកពីណា? រួចឲ្យពួកគេយករបស់នោះទៅឲ្យម្ចាស់ដើមវិញ។
៨. លើកទឹកចិត្តឲ្យកូនចូលរួមសកម្មភាពសប្បុរសធម៌
មិនថាក្មេងៗមានប្រាក់ផ្ទាល់ខ្លួនពីណាទេ សូមលើកទឹកចិត្តឲ្យពួកគេផ្តល់ប្រាក់មួយចំណែកទៅឱ្យសប្បុរសធម៌។ វាគឺជាសកម្មភាពសប្បុរសជាក់ស្តែងដែលជួយឲ្យក្មេងចេះចែករំលែក មិនកំណាញ់ និងចេះជួយអ្នកដទៃផងដែរ។
៩. គិតទុកជាមុននូវឥទ្ធិពលនានាពីខាងក្រៅ

កូនរបស់អ្នកអាចមានទស្សនៈគាំទ្រសង្គមនៅផ្ទះរបស់ខ្លួន ប៉ុន្តែពួកគេអាចនឹងមានទស្សនៈផ្ទុយពេលនៅសាលា។ ក្រុមមិត្តភក្តិរបស់កូនអ្នក អាចនាំការគិតនិងការយល់ឃើញផ្សេងពីការបង្រៀនរបស់អ្នក។ សូមឱ្យកូនអ្នកប្រកាន់ខ្ជាប់គំនិតជាមនុស្សល្អជានិច្ច ទោះបីជាមានការបង្ខំម្តងម្កាលពីមិត្តភក្តិរបស់ពួកគេក៏ដោយ។
១០. ឲ្យកូនចិញ្ចឹមសត្វ
គួរឲ្យកូនទទួលខុសត្រូវលើការមើលថែសត្វចិញ្ចឹមខ្លះមិនថាជា សត្វឆ្កែ ឆ្មារ កូនត្រី ឬកូនសត្វស្លាបជាដើម។ ការទទួលខុសត្រូវលើការចិញ្ចឹមសត្វនឹងបង្រៀនកូនពីរបៀបនៃការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ជាការពិតឪពុកម្ដាយត្រូវត្រួតពិនិត្យកូនដែរ ប៉ុន្តែត្រូវឱ្យពួកគេដឹងថា ពួកគេជាអ្នកទទួលខុសត្រូវលើការចិញ្ចឹមនោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឳពុកម្តាយភ្លេចខ្លួនប៉ុន្មានចំណុចនេះ កូនៗនឹងមានបញ្ហាធំ
ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ