KPT+
តារានិករទាំង ១២ ចិត្តក្ដៅប៉ុនណា ពេលចាប់ផ្ដើមរឿងលើគ្រែ?
ពេលនិយាយដល់រឿងស្នេហារោលរាល អ្នកអាចនឹងគិតថា គ្រប់គ្នាសុទ្ធតែមានចិត្តក្ដៅ ប្រសិនចាប់ផ្ដើមរួមភេទ។ ការគិតមួយយនេះ មិនខុស ក៏មិនត្រូវទាំងស្រុងដែរ ព្រោះបើផ្អែកតាមចិត្តសាស្ត្រតារានិករ មនុស្សម្នាក់ៗមានចរិតមិនដូចគ្នាទេ ពេលពួកគេគិតរឿងភេទសម្ព័ន្ធ។
ខាងក្រោមជាចរិតស្នេហា ពេលតារានិករទាំង ១២ ចាប់ផ្ដើមរួមភេទ៖

Capricorn
Capricorn ជាអ្នកជំនាញរឿងលើគ្រែ និងតែងតែចាប់ផ្តើមគំនិតមុនជានិច្ច ហើយពេលខ្លះពួកគេចូលចិត្តប្រើហឹង្សាបន្តិច។
Aquarius
Aquarius ក្ដៅផង ត្រជាក់ផង ពិបាកស្មានចិត្ត។ ប៉ុន្តែជាទូទៅគេចូលចិត្តកន្លែងងងឹតៗ និងអាចរួមមេត្រីបាន លុះណាតែគេព្រមប៉ុណ្ណោះ។
Pisces
តារានិករនេះចូលចិត្តភាពអណ្តែតអណ្ដូង បង្ហោះអារម្មណ៍វែងឆ្ងាយ ទើបមានអាមរ្មណ៍ល្អ។ ចំណូលចិត្តរបស់គេ និយមរួមភេទកន្លែងមានទឹកដូចជា បន្ទប់ទឹក កន្លែងសូណា ឬក្បែរសមុទ្រ។

Aries
ដោយសារតារានិករនេះ តំណាងភពព្រះអង្គារ ដូច្នេះ Aries ជាភ្លើងដ៏ក្តៅគគុក។ គេតែងតែធ្វើជាអ្នកដែលចាប់ផ្តើមរឿងលើគ្រែមុនដៃគូ ហើយគេជាមនុស្សចូលលេងហ្គេមស្នេហាប្លែកៗរាល់ពេលរួមភេទ។
Taurus
ជាទូទៅ Taurus ជាមនុស្សមានកម្លាំងមាំមួន និងចេះគ្រប់គ្រងអារម្មណ៍បានល្អ។ ចំណែកនៅក្នុងរឿងស្នេហា ពួកគេចូលចិត្តបបោសអងង្អែលរយៈពេលយូរ ទើបចាប់ផ្ដើមសកម្មភាព។ មួយវិញគេជាជំពូកចូលចិត្តរួមភេទខាងក្រៅផ្ទះ។
Gemini
Gemini ឆាប់មានអារម្មណ៍ត្រេកត្រអាល ត្រឹមតែឃើញរូបភាពអាសអាភាស ប៉ុន្តែគេមិនងាយចាប់ផ្ដើមនោះទេ។ ទោះយ៉ាងណា ដៃគូរបស់តារានិករនេះ ពេញចិត្តអ្វីដែល Gemini ផ្ដល់ឱ្យ។

Cancer
សម្រាប់ Cancer ឆាប់ស្កប់ស្កល់ សូម្បីតែមួយយប់ក៏អាចឱ្យគេចងចាំមិនភ្លេច។ ម្យ៉ាងវិញទៀត តារានិករនេះចូលចិត្តថ្នាក់ថ្នមដៃគូ មិនងាយឱ្យទាស់ចិត្តទេ។
Leo
Leo ជាមនុស្សរោលរាល។ ពួកគេតែងធ្វើឱ្យដៃគូទទួលអាម្មណ៍ដូចភ្លើងឆេះ។ មិនតែប៉ុណ្ណោះ គេចូលចិត្តមើលវីដេអូអាសអាភាស មុនពេលរួមភេទ។
Virgo
តារានិករនេះ ត្រូវការពេលយូរ ទម្រាំអាចចាប់ផ្ដើមជាមួយគេបាន។ គេចូលចិត្តជជែក និងប៉ះពាល់រាងកាយច្រើន ទើបអាចឡើងគ្រែជាមួយអ្នក។
Libra
Libra ត្រូវបានគ្រប់គ្រងដោយភពសុក្រ ដែលជាភពតំណាងឱ្យភាពស្រស់ស្អាត។ ដូច្នេះសម្រាប់ Libra ការធ្លាក់ក្នុងអន្លង់ស្នេហ៍ ត្រូវតែមានសិល្បៈប្លែកៗមកជាមួយដូចជា ចាប់ផ្ដើមក្បែរតុសម្អាង តុអាហារ ឬទ្វារបន្ទប់។ល។

Scorpio
Scorpio ចាប់ផ្ដើមបានគ្រប់កន្លែង ជាពិសេសគេចូលចិត្តប្រើឧបករណ៍ជំនួយ។ គេងាយមានអារម្មណ៍ស្រើបស្រាល ក៏ឆាប់បាត់វិញភ្លាមៗ។
Sagittarius
ក្បាច់ប្លែកៗ និងប្ដូរក្បាច់ថ្មីហូរហែ គឺ Sagittarius នេះឯង។ គេជំនាញណាស់ មិនថាដៃគូចង់បានបែបណា អាចបំពេញបានទាំងអស់ ហើយពេលខ្លះធ្វើរឿងឆ្កួតៗក៏មានដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មន្តស្នេហ៍ទាក់ទាញរបស់តារានិករទាំង១២ ទៅណាមកណាមានតែគេលួច Crush
ចុចអាន៖ ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ