KPT+
ស្រីៗគួរដឹង! ប្រុសៗគិតរឿងសិចខ្លាំងមិនធម្មតា
សម្រាប់គូស្វាមីភរិយាជាច្រើន ទំនាក់ទំនងថ្មីថ្មោង ជាធម្មតាកើតឡើងជាមួយនឹងចំណង់ផ្លូវភេទខ្ពស់ របស់អ្នកទាំងពីរ។ ជាពិសេសគឺខាងបុរស បើមានគឺមិនដូចស្រីៗ តែងចាប់ផ្ដើមដោយមិនគិតពេលពេលវេលា ឬទីកន្លែងណាឡើយ។

យោងតាមអ្នកចិត្តសាស្ត្រសង្គមលោក Roy Baumeister បានបញ្ជាក់ថា បុរសមានចំណង់ផ្លូវភេទខ្ពស់ជាងស្ត្រី ដោយមិនរើសពេលវេលា។ តាមរយៈការសិក្សា សង្កេតមើលទម្លាប់ផ្លូវភេទរវាងបុរសនិងស្ត្រី គាត់អះអាងថា បុរសមានចំណង់ផ្លូវភេទច្រើន ជាងស្ត្រី ស្ទើរមួយរយភាគរយ។ ភាគច្រើននៃបុរសពេញវ័យ ដែលមានអាយុក្រោម ៦០ ឆ្នាំ គិតអំពីការរួមភេទយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។ មានស្ត្រីប្រហែលមួយភាគបួនប៉ុណ្ណោះ ដែលនិយាយថា ពួកគេគិតអំពីរឿងនេះជាញឹកញាប់។
នៅពេលដែលបុរស និងស្ត្រីមានអាយុកាន់តែច្រើន ម្នាក់ៗស្រមើស្រមៃតិចជាងមុន ប៉ុន្តែបុរសនៅតែស្រមើស្រមៃពីរដងជាញឹកញាប់ លោកនិយាយបន្ថែមថា “បុរសចង់រួមភេទញឹកញាប់ជាងស្ត្រី នៅពេលចាប់ផ្ដើមទំនាក់ទំនងដំបូង និងបន្ទាប់ពីជាច្រើនឆ្នាំទៅ។”

ចំណែក Esther Perel អ្នកជំនាញផ្នែកចិត្តសាស្ត្រនិយាយថា មូលហេតុដែលបុរសហាក់ដូចជាឈ្លក់វង្វេងនឹងការរួមភេទ គឺដោយសារតែពួកគេជួបប្រទះវាខុសពីស្ត្រី។ សម្រាប់ស្ត្រី វាគឺច្រើនជាងការរំពឹងទុក និងរបៀបដែលអ្នកទៅដល់ទីនោះ ដូចជាសេចក្ដីប្រាថ្នា និងភាពទន់ភ្លន់។ ចំណង់របស់ស្ត្រីមានច្រើនជាងលើអារម្មណ៍។ ប៉ុន្តែបុរសមិនចាំបាច់មានការស្រមើស្រមៃច្រើននោះទេ។ នោះមិនមានន័យថា បុរសមិនស្វែងរកភាពស្និទ្ធស្នាល ស្នេហា និងភាពទន់ភ្លន់ក្នុងទំនាក់ទំនងនោះទេ។ ពួកគេគ្រាន់តែមើលតួនាទីនៃការរួមភេទខុសគ្នា។ មនុស្សស្រីចង់និយាយគ្នាដំបូង ភ្ជាប់ហើយទំនាក់ទំនងគ្នាសិន។
បុរសឯណោះវិញ ការរួមភេទគឺជាទំនាក់ទំនង ឬជាភាសាដែលបុរសប្រើ ដើម្បីបង្ហាញដល់ស្ត្រី។ វាជាភាសានៃភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរនាក់។
លើសពីនេះ បុរសមានចំណង់ខ្លាំង រហូតត្រូវភរិយាខ្លះមិនពេញចិត្ត តែអត់ហ៊ាននិយាយត្រង់ៗ ឬធ្វើសកម្មភាពដែលនាងមិនពេញចិត្ត ក្នុងការរួមភេទ។
ទោះបីជាយ៉ាងណា ក្នុងនាមជាប្ដី អ្នកត្រូវយកចិត្តដៃគូជាពិសេស ហើយយល់ពីនាងបានច្រើន ទើបស្នេហារបស់អ្នកទាំងពីរមានតែសុភមង្គល។ ចំណែកភាគីបុរស ក៏ត្រូវតែផ្ដល់នូវភាពកក់ក្ដៅនិងរ៉ូមែនទិក ត្រូវចេះបង្កើតភាពស្និទ្ធស្នាល និងហ៊ាននិយាយរឿងលើគ្រែត្រង់ៗប្រាប់គ្នា បើមិនពេញចិត្ត បើទោះបីជាជាអ្នកមានចំណង់ក្លាខ្លាំងយ៉ាងណា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រីៗគិតរឿងសិចកម្រិតណា?សំណួរដែលប្តីជាច្រើនគិតមិនយល់!
ចុចអាន៖៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី