Connect with us

KPT+

ស្រឡាញ់​ខុស ៧យ៉ាង នាំឱ្យស្នេហាគ្មានអនាគត

បានផុស

នៅ

ទំនាក់ទំនងស្នេហា អាចស្រួលបង្កើត តែវាពិតជាមានភាពផុយស្រួយណាស់ ប្រសិនគូស្នេហ៍មិនចេះថែទាំនោះទេ។ ជាក់ស្ដែងទំនាក់ទំនងស្នេហា ដែលម្នាក់ៗប្រកាន់ទម្លាប់ទាំង​ ៧ ខាងក្រោម មិនយូរមិនឆាប់ បែកគ្នាមិនខាន៖

១.​ ព្រងើយកន្តើយ

ស្នេហា បើព្រងើយៗ ហីៗ ​ស្ទើរតែ​រាល់​ពេល​ដែល​​ជួបគ្នា ជឿថា មិនបាន ៣ខែផងទេ ចែកផ្លូវគ្នាបាត់ហើយ។ ស្រឡាញ់គ្នា ត្រូវមានពេលសម្រាប់គ្នា ទោះតិចតួចក្ដី តែបើថាតោះតើយៗ ស្នេហានេះមិនទៅមុខទេ។

២. ជ្រៀតជ្រែកពេលវេលាផ្ទាល់ខ្លួន

Now, We Are Breaking Up' Is on the Rise Both in Korea and Overseas - ZAPZEE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​គេ​ជា​គូស្នេហ៍យើង​ក៏​ដោយ ក៏​គេ​ចង់​មាន​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯងដែរ។ ឧទាហរណ៍ បុរសចូលចិត្តលេងហ្គេម ឯស្ត្រីចូលចិត្តមើលរឿងភាគ នោះគួរទុកពេលឱ្យគេធ្វើអ្វីដែលគេចង់ធ្វើចុះ។ ប្រសិនបើយើងមិនដឹងចន្លោះពេលរវាងគ្នា ឬតែងតែនៅជាមួយគ្នាគ្រប់ពេលពេក វាអាចរំខានដល់ដៃគូ រហូតនាំឱ្យ​ធុញទ្រាន់គ្នា​ខ្លាំង​ ​និងកើតជាជម្លោះ។

៣. មិនចេះរង់ចាំ

មនុស្សប្រុសចូលចិត្តចំណាយពេលជាមួយមិត្តភក្តិ ខណៈមនុស្សស្រីចូលចិត្តទិញអីវ៉ាន់ ឬតុបតែងខ្លួន ប្រសិនម្ខាងណាទៅកំដរគ្នា ហើយសម្ដែងអាការអន្ទះអន្ទែង មិនចង់នៅយូរជាមួយ ច្បាស់ណាស់ថា ស្នេហាប្រេះស្រាំបណ្ដើរៗ​ ព្រោះបើម្នាក់មិនចេះរង់ចាំ ម្នាក់ទៀតក៏លែងដើរជាមួយរហូត។

៤. អាត្មានិយម និងបង្ខិតបង្ខំ

Now, We Are Breaking Up' Episode 5: Oh Sehun Tries to Push Jang Ki Yong  Away From Song Hye Kyo | KDramaStars

ពិត​ណាស់ គូស្នេហ៍​នឹង​ជួបបញ្ហា បើមានម្នាក់ណាជាមនុស្សអាត្មានិយម គិតតែពីខ្លួនឯង ចូលចិត្តបង្ខំ ឬត្អូញត្អែរមិនឈប់។ ខាងប្រុសក៏ដោយ ខាងស្រីក៏ដោយ បើមិន​កែ​លម្អចរិតប៉ុន្មាននេះទេ ប្រាកដជាបែកបាក់ក្នុងពេលដ៏ខ្លី។

៥. ខឹងមិនព្រមនិយាយ ខុសមិនចេះសុំទោស

ការស្ងៀមស្ងាត់ មិនមែនជាជម្រើល្អរហូតទេ ​ជាពិសេសពេលមានបញ្ហាជាមួយគ្នា។ ​ពេល​ខឹង មិន​ចូលចិត្ត​និយាយ ឬមិន​ចូលចិត្ត​ពន្យល់ អ្វីៗក៏រឹតតែតានតឹង ​ព្រោះយើងមិនបានដោះស្រាយវាឱ្យចប់ ​ហើយទៅថ្ងៃមុខ រឿងនេះអាចបន្ថែមសម្ពាធស្នេហាថែមទៀត។

អ្វីដែលធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់​ជាង​នេះ ​គឺ​ដឹងខុសហើយ ប៉ុន្តែ​មិន​ចេះសុំទោស។ ទម្លាប់នេះកំពុងបំផ្លាញស្នេហា! និយាយ​ឲ្យ​សាមញ្ញ​ទៅ ​ធ្វើមិនដឹងមិនឮ ពេលខ្លួនប្រព្រឹត្តកំហុស ​មិន​បាន​ជួយ​អ្វី​ឲ្យ​ប្រសើរ​ឡើង​ទេ ​វារឹតតែមានចំណុចខ្មៅនៅក្នុងចិត្ត។

៦. មាន​មន្ទិល​សង្ស័យ ចូលចិត្ត​ឈ្លោះ​

Now, We Are Breaking Up Episode 14: Will Young Eun accept offer from Paris?

សង្ស័យគ្នា មិនសួរនាំគ្នា ​តែចូលចិត្ត​ឈ្លោះ​គ្នា​រាល់ថ្ងៃ ក៏ជាប្រភពនៃភាពធុញទ្រាន់ ឈានដល់ការបែកបាក់បាន។ ​បើសង្ស័យ ឬមិនពេញចិត្តអី បែរមិននិយាយគ្នា  ចំណងមិនអាចស្រាយបានទេ ហើយការរករឿងឈ្លោះ នាំឱ្យស្នេហាមានតែភាពល្វីងខះ។

៧. រំខាន ឬបំបិទសិទ្ធិ

គ្មាននរណាម្នាក់ចូលចិត្តឱ្យគេបំបិទសិទ្ធិសេរីភាពទេ។ ​គូស្នេហ៍ ជាមនុស្សយល់ចិត្ត ចាំជួយគាំទ្រគ្នា មិន​មែន​ជា​ម្តាយ ឬជាឪពុក ទៅអារកាត់ជីវិតផ្ទាល់ខ្លួនគេគ្រប់យ៉ាងឡើយ។ ដូច្នេះហើយទើបបានជាអ្នកដែលមានទម្លាប់គ្រប់គ្រងលើសិទ្ធិគូស្នេហ៍ រមែងត្រូវវបានគេរត់ចោល ព្រោះគេពិបាកទ្រាំជាមួយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ១២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១២ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម