KPT+
ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!
នៅផ្ទះយូរពេកក៏កើតមានអារម្មណ៍ឆាប់ខឹង អផ្សុក ឬបាក់ទឹកចិត្ត ខ្សោយគំនិតច្នៃប្រតិដ្ឋ សកម្មភាពក៏យឺតយ៉ាវមិនស្វាហាប់។
ក្នុងពេលនេះ អ្នកខ្លះចាប់ផ្ដើមធុញទ្រាន់មិនដឹងថាធ្វើអ្វី ហើយក៏ដេកក្រោក អង្គុយអូសទូរសព្ទចុះឡើងអស់ថ្មក៏សម្រាកទៅ។ ផ្លូវចិត្តនៅតែមានបញ្ហា។
នេះជាវិធី ៩ យ៉ាងដែលអាចប្រើបានខណៈពេលជាប់នៅផ្ទះឱ្យទៅជាប្រយោជន៍៖
១. ស្វែងរកទម្លាប់ថ្មី

ពីមុនមកអ្នកអាចជាមនុស្សដែលក្រោកយូរៗ រួចក៏ប្រញាប់ប្រញាល់ទៅធ្វើការ មិនបានហាត់ប្រាណ ហើយជួនកាលមិនទាំងបានញ៉ាំអាហាពេលព្រឹកផង។ ប៉ុន្តែពេលនេះអ្នកមិនអាចចេញក្រៅដូចពីមុនទេ ដូច្នេះវាជាពេលផ្លាស់ប្ដូរទម្លាប់មិនល្អខ្លះចេញ និងជំនួសដោយទម្លាប់ថ្មី។ កែទម្លាប់ថ្មីដោយព្យាយាមក្រោកពីដំណេកឲ្យទៀងទាត់ ចំណាយពេលទទួលអាហារពេលព្រឹកឲ្យបានស្រួលបួល និងចាប់ផ្ដើមធ្វើអ្វីដែលខ្លួនចូលចិត្តពេលព្រហាមឡើង។
២. រៀនជំនាញថ្មី
ភ្លាមៗនេះអ្នកកំពុងមានមានពេលទំនេរច្រើន តើអ្នកនឹងធ្វើអ្វី? ទាន់ឱកាសល្អមានពេលទំនេរ អ្នកអាចចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មីតាមអ៊ិនធរណេតដូចជា រៀនយូហ្គា ឬរៀនភាសាថ្មីជាដើម។ បើមានសមាជិកក្នុងផ្ទះនៅជាប់ក្នុងផ្ទះជាមួយគ្នា អ្នកអាចអនុវត្តវគ្គថ្មីជាមួយគេបាន។
៣ មើលភាពយន្តឬកម្មវិធីទូរទស្សន៍ជាភាសាថ្មី

វាមានប្រយោជន៍សម្រាប់អ្នកដែលមើលភាពយន្តឬកម្មវិធីទូរទស្សន៍ជាភាសាថ្មី ជាពិសេសអ្នកដែលកំពុងរៀនភាសាបរទេសហើយចង់បង្កើនវាក្យសព្ទរបស់ខ្លួន។ មានខ្សែភាពយន្តភាសាបរទេសជាច្រើនដែលអាចរកបាននៅលើបណ្តាញស្ទ្រីម ឬគេហទំព័រ ហើយរឿងទាំងនោះភាគច្រើនថតបានល្អៗទៀតផង។
៤. ភ្ជាប់ទំនាក់ទំនងសង្គម
ទោះបីជាលើពិភពលោកកំពុងជឿនលឿនដោយបច្ចេកវិទ្យារួមមាន WhatsApp Skype Facebook Instagram និងបណ្ដាញជាច្រើនទៀតក្ដី ប៉ុន្តែការរក្សាទំនាក់ទំនងបច្ចុប្បន្នហាក់មិនសូវជិតស្និទ្ធប៉ុន្មានឡើយ។ ក្នុងពេលនេះជាវេលាល្អដែលអាចឲ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្ដិបានយូរជាងមុន និងល្អជាងមុនក៏ថាបាន ព្រោះអ្នកមានពេលនៅផ្ទះច្រើន។ មិនថាការហៅតាមទូរសព្ទឬវិធីណាក៏ដោយ អ្នកគួរភ្ជាប់បណ្តាញជាមួយមិត្តភក្តិសាលា ឬមិត្តរួមការងារចាស់ និងពិភពលោកជានិច្ច។
៥. ស្វែងរករសជាតិថ្មីនៃពិភពលោក
ការសរសេរ ការអានសៀវភៅធ្វើដំណើរឬប្រលោមលោក សុទ្ធតែអាចនាំអ្នកទៅកាន់ពេលវេលានិងទីកន្លែងមួយផ្សេងទៀតដែលអ្នកចង់បាន។ ជ្រើសរើសសៀវភៅធ្វើដំណើរឬប្រលោមលោកដែលបំផុសគំនិតនៅក្នុងប្រទេសមួយដែលអ្នកមិនធ្លាប់ទៅ នោះអ្នកនឹងរកឃើញអ្វីថ្មីៗ ហើយប្លែកអារម្មណ៍មិនខាន។
៦. ចម្អិនអាហារ

រឿងល្អបំផុតមួយពីការនៅផ្ទះ គឺចូលផ្ទះបាយដោយគ្មានកំណត់។ បើអ្នកអាចចេញទៅហាងដើម្បីទិញអាហារ ហេតុអ្វីបានជាមិនរៀនធ្វើម្ហូបដោយខ្លួនឯងដោយស្រាវជ្រាវតិចតួចតាមអ៊ិនធរណេតឬក្នុងសៀវភៅធ្វើម្ហូប ឬសម្រាប់អ្នកចេះធ្វើម្ហូបស្រាប់អាចសាកល្បងរូបមន្តថ្មីៗ។ ថាមិនត្រូវអ្នកអាចក្លាយជាអ្នកចម្អិនអាហារជំនាញផងក៏មិនដឹង!
៧. បង្កើតសួនពណ៌បៃតង

បើមានកន្លែងទំនេរនៅខាងក្រៅ ព្យាយាមកុំទំនេរដៃដោយធ្វើការនៅសួនច្បារខ្លះ ហើយបង្វែរវាទៅជាសួនបន្លែ ឬសួនផ្កា ឬសួនអ្វីក៏បានឲ្យតែមានប្រយោជន៍។ បន្ទាប់ពីសួនចេញផ្លែផ្កានិងមានពណ៌បៃតង អ្នកនឹងទទួលអារម្មណ៍ល្អតាមរយៈវាមិនខាន។
៨. បិទអ៊ិនធើណេត
ពិភពអ៊ិនធរណេតអាចរំខានយើងវិលវល់លើសលុបនៅពេលខ្លះ។ គួរកាត់បន្ថយពេលវេលាលើអេក្រង់ឬបិទវាមួយរយៈ។ សម្រាកពីព័ត៌មានឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងប្រសើរដែរ។ អ្នកអាចទុកទូរសព្ទចោលសិន ហើយចេញក្រៅផ្ទះស្រូបខ្យល់អាកាសបរិសុទ្ធ នោះអ្នកនឹងមានអារម្មណ៍ធូរស្បើយនិងស្រស់ស្រាយមុនពេលចាប់ផ្ដើមធ្វើអ្វីផ្សេងទៀត។
៩. សម្រាក

ទោះបីជាអ្នកជាប់នៅផ្ទះ ក៏វាមិនមែនជាសម្ពាធអ្វីដែរ យើងអាចនិយាយបានថាវាជាពេលល្អសម្រាប់សម្រាកលំហែរពីភាពអ៊ូអរនៃសង្គម។ ជាពិសេសអ្នកអាចមានពេលស្ងាត់ពីការរំខានដើម្បីសមាធិឲ្យអារម្មណ៍ស្ងប់បានទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ ef.com
ចុចអាន៖ វិធី ៥ យ៉ាងដើម្បីបង្កើតផលិតភាពការងានៅផ្ទះឲ្យល្អដូចធ្វើការនៅការិយាល័យ
ចុចអាន៖ ទិញអីវ៉ាន់ ទិញដោយវិធីឆ្លាតវៃទំាងនេះក្នុងរដូវកាលកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?