Connect with us

KPT+

Jack Ma មានជំនួញអ្វីខ្លះក្នុងដៃ ហេតុអ្វីគេចាត់ទុកលោក ជាបុគ្គលមានឥទ្ធិពលខ្លាំង ?

បានផុស

នៅ

Jack Ma គឺជាអ្នកដឹកនាំដែលមានមន្តស្នេហ៍ ស្វាហាប់​ និងមានឥទ្ធិពលនៅក្នុងអាជីវកម្ម ។ លោកត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សមានឥទ្ធិពលបំផុតលើពិភពលោក ដោយទស្សនាវដ្តី Time ក្នុងឆ្នាំ ២០០៩ , ជាអ្នកជំនួញប្រចាំឆ្នាំ ២០០៧ ដោយ Businessweek , វីរបុរសអាស៊ីរបស់ Philanthropy ក្នុងឆ្នាំ ២០១០ ដោយ Forbes Asia , ជា CEO ដ៏ល្អបំផុតមួយរបស់ពិភពលោក​ចំនួន ៣០ ដោយ Barron’s ក្នុងឆ្នាំ ២០០៨ និង ២០០១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ១៣ ខែ​មករា ឆ្នាំ ២០២១ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Jack Ma មានចំនួន ៥១.១ ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​ទី ២៥ នៅ​លើ​ពិភពលោក នេះ​បើ​យោងតាម ​​Bloomberg ។

១ ការវិនិយោគបែបប៊ូហ្វេ

ជារឿយៗ លោកត្រូវបានគេប្រដូចទៅនឹង Warren Buffett នៃក្រុមហ៊ុន Berkshire Hathaway Inc. ។ Ma គឺជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់ ដែលមិនខ្មាស់អៀន ​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​គ្រប់​ដំណាក់កាល​នៃ​ការ​បណ្ដាក់ទុន ចាប់​ពី​ការ​ផ្ដល់​មូលនិធិ​ដល់​ក្រុមហ៊ុន ​ដែលបានបង្កើតឡើង។ ការវិនិយោគរបស់គាត់​ភាគច្រើន ​ត្រូវបានធ្វើឡើងតាមរយៈ Yunfeng Capital ឬក្រុមហ៊ុន​សែល​ផ្សេងៗ។ លោក​បាន​បង្កើត​ក្រុមហ៊ុន​បណ្ដាក់ទុន​វិនិយោគ Yunfeng Capital ជាមួយនឹងសហការីចំនួន ៤នាក់ ក្នុងឆ្នាំ ២០១០ ។ Yunfeng វិនិយោគនៅក្នុងក្រុមហ៊ុនដំណាក់កាលដំបូង ​នៅទូទាំង​ឧស្សាហកម្ម​មួយចំនួន។ វិស័យវិនិយោគ Yunfeng រួមមាន៖ ការថែទាំសុខភាព ,ការធានារ៉ាប់រង ,ប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ថាមពលស្អាត ,ទំនិញប្រើប្រាស់ ហិរញ្ញវត្ថុ,បច្ចេកវិទ្យា ,ផលិតផល និង សេវាកម្មអ៊ីនធឺណិត ។

២ ការវិនិយោគឯកជន

មិនមែនមូលនិធិទាំងអស់របស់លោក ត្រូវបានវិនិយោគ​នៅក្នុងក្រុមហ៊ុនសាធារណៈទេ។ មួយ​ផ្នែក​ធំ​នៃ​ទ្រព្យសម្បត្តិ​របស់​គាត់​ ត្រូវ​បានវិនិយោគជាឯកជន តាមរយៈការតភ្ជាប់ និងក្រុមហ៊ុន​កាន់កាប់​ផ្សេងៗ។ មូលនិធិសមធម៌​ឯកជន​មួយ ​គឺ Star Capital ដែល​វិនិយោគ​ក្នុង​វិស័យ​អាជីវកម្ម​ជា​ច្រើន រួម​ទាំង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន និងនៅទូទាំងទ្វីបអឺរ៉ុប។ ផ្នែក​សំខាន់​នៃ​អាជីវកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ Alibaba រួមទាំង Alipay ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​កាន់កាប់​មួយ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយលោក និងអ្នក​វិនិយោគ​ផ្សេង​ទៀត។

ក្នុងឆ្នាំ ២០១៤ Jack Ma និងអ្នកវិនិយោគមួយចំនួនទៀត បានដាក់ទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ​ ដើម្បីទិញភាគហ៊ុន ២០% នៅក្នុង Wasu Media។ សហគ្រាសដៃគូវិនិយោគ Hangzhou Yunxi ដែលបង្កើតការវិនិយោគក្នុងនាមដៃគូទាំងបីរបស់ខ្លួន រួមទាំង Ma ត្រូវបានគ្រប់គ្រងដោយអង្គភាពចំនួនបី ដាច់ដោយឡែកពីគ្នា។ មួយក្នុងចំនោមនោះ Hangzhou Yun Huang Investment Management គឺ ៩៩% គ្រប់គ្រងដោយ Ma និង ១% ទៀតគ្រប់គ្រងដោយ Simon Xie ។ ប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារត្រូវបានធ្វើឡើងទៅ Xie ពី Alibaba ហើយបន្ទាប់មកបានវិនិយោគទៅក្នុងភាពជាដៃគូ Yunxi សម្រាប់ការទិញភាគហ៊ុន Wasu ។ ឆ្លៀត​ក្នុង​ផ្លូវ​ដ៏​ច្របូកច្របល់ លោក Ma បាន​វិនិយោគ​ផ្ទាល់​ខ្លួន​នៅ Wasu និង​ចំណង់​ចំណូល​ចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយថែមទៀត។

៣ ប្រព័ន្ធផ្សព្វផ្សាយ កីឡា និងការកម្សាន្ត

ក្រុមហ៊ុនកម្សាន្ត Huayi Brothers បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៤ ។ Yunfeng ក្រុមហ៊ុនអ៊ីនធឺណិតយក្ស​របស់ចិន Tencent Holdings Limited និង Huayi បានទិញផលប្រយោជន៍គ្រប់គ្រង នៅក្នុងវា​តាមរយៈសាជីវកម្មសែលទទេមួយ ដែលមានឈ្មោះថា China Jiuhao Health Industry Corporation Limited ។

នៅខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុន Pictures Group របស់ Alibaba (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba) បានពង្រីកប្រាក់កម្ចី ១ លានដុល្លារដល់ Huayi Brothers ។ ជាថ្នូរនឹងការត្រលប់មកវិញ Huayi បានសន្យាថានឹងផលិតខ្សែភាពយន្តចំនួន ១០ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តល់អាទិភាពដល់ Alibaba Pictures ក្នុងនាមជាអ្នកវិនិយោគ អ្នកចែកចាយ និងអ្នកជំនួញដ៏មានសក្តានុពល។

ក្នុងឆ្នាំ ២០១៥ Yunfeng បានចូលរួមក្នុងការផ្តល់មូលនិធិដំបូងចំនួន ១២៩ លានដុល្លារសម្រាប់ Le TV Sports ដែលជាក្រុមហ៊ុនសិទ្ធិកីឡា និងការផ្សាយបន្តបន្ទាប់ដែលបន្តទទួលបាន ១.២ ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិស៊េរី B ក្នុងឆ្នាំ ២០១៦ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋី​ជេកម៉ា​ថា ចង់​មានបាន ចូរ​កាត់​ចោល​ចំណុច​ទំាង​នេះ​បន្ទាន់

ចុចអាន៖៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម