KPT+
មកដឹងច្បាស់អំពីរូងភ្នំ ដែលកំពុងល្បីក្នុងបណ្តាញសង្គម (មានវីដេអូ)
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម អំពីរូងភ្នំដែលបង្កការភាន់ច្រឡំថាស្ថិតនៅក្នុងប្រទេសកម្ពុជា។
ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនព័ត៌មានលម្អិតអំពីរូបភ្នំនេះ៖
ស្ថិតនៅចំកណ្តាលឧទ្យានជាតិ Phong Nha-Ke Bang ក្នុងខេត្ត Quang Binh របស់ប្រទេសវៀតណាម ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ, រូងភ្នំ Hang Son Doong គឺជាគោលដៅទាក់ទាញបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រូងភ្នំនេះ ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៩០ ដោយកសិករម្នាក់ឈ្មោះ Ho Khanh ពេលដែលគាត់ចូលជ្រកពីព្យុះនៅក្នុងព្រៃ។
គាត់បានកត់សម្គាល់ឃើញពពក និងឮសំឡេងទឹកដែលហូរចេញពីរន្ធដ៏ធំមួយនៅក្នុងថ្មកំបោរ ហើយបានរាយការណ៍ពីការរកឃើញរបស់គាត់ទៅសមាគមស្រាវជ្រាវរូងភ្នំអង់គ្លេស (BCRA) ដែលឈរជើងនៅឧទ្យាន Phong Nha នាពេលនោះ។
ជាអកុសល លោក Ho Khanh បានវង្វេងអំឡុងពេលត្រឡប់មកវិញ ហើយទីតាំងពិតប្រាកដនៃរូងភ្នំនេះនៅតែមិនត្រូវបានគេដឹងអស់រយៈពេល១៨ឆ្នាំ។
ក្នុងឆ្នាំ២០០៨ ខណៈពេលដែលកំពុងបរបាញ់សត្វ គាត់បានជំពប់ដួលនៅច្រកចូលម្តងទៀត ហើយឆ្នាំបន្ទាប់ បានត្រឡប់មកវិញជាថ្មីជាមួយ Howard និង Deb Limbert មកពី BCRA។
ពួកគេបានចាប់ផ្តើមការរុករករូងភ្នំ ហើយនៅឆ្នាំ២០១០ បានកំណត់ថា វាជារូងភ្នំធំបំផុតមិនធ្លាប់មានពីមុនមកសោះ។
ដោយលាតសន្ធឹងប្រវែងជាងប្រាំគីឡូម៉ែត្រ និងកម្ពស់១០០ម៉ែត្រ រូងភ្នំ Hang Son Doong មានទំហំធំល្មមសម្រាប់ដាក់ប្លុកទីក្រុងញូវយ៉កទាំងមូលបាន។
ក្នុងឆ្នាំ២០១៣ រូងភ្នំ Hang Son Doong ត្រូវបានបើកជាសាធារណៈលើកដំបូង ខណៈក្រុមហ៊ុនទេសចរណ៍ផ្សងព្រេង Oxalis បានចាប់ផ្តើមសេវាកម្មទេសចរណ៍ផ្តាច់មុខរយៈពេលប្រាំថ្ងៃ។
ប្រព័ន្ធអេកូឡូស៊ីនៅខាងក្នុងរូងភ្នំ Hang Son Doong មានលក្ខណៈប្លែកពីគេ ដោយសារវាមានទំហំធំ ហើយវាថែមទាំងមានប្រព័ន្ធអាកាសធាតុផ្ទាល់ខ្លួនរបស់វាផងដែរ។ គុជថ្មកំបោរដ៏កម្រ មានរាយប៉ាយនៅក្នុងអាងស្ងួត ហើយស្ដាឡាក់មីតធំបំផុតដែលគេមិនធ្លាប់ឃើញមានកម្ពស់ ៨០ម៉ែត្រ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អច្ឆរិយខេត្តកំពត ប្រាសាទបុរាណ ៣ កន្លែង លាក់ខ្លួនក្នុងរូងភ្នំ កម្រភ្ញៀវទៅដល់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ