Connect with us

KPT+

ពាក្យថា មនុស្ស​ទន់ខ្សោយពឹងសំណាង​ មនុស្ស​រឹងមាំ ពឹងខ្លួនឯងមានន័យ​ដូចម្តេច?

បានផុស

នៅ

អ្នកខ្លះមានអារម្មណ៍ថា ខ្លួនមិនដែល​មាន​សំណាងសោះតាំងពីពេលកើតមក។ គេគិតនេះ អាស្រ័យលើថ្ងៃកំណើត ដែលមាននៅក្នុងប្រតិទិន ហើយអ្នកខ្លះទៀតជឿពួកហោរា។

អ្នកខ្លះពេលខ្លួន​ពិបាក គិតថា ជីវិតខ្លួនកំពុង​ត្រូវបណ្តាសាឬ​រងអំពើផ្លូវងងឹត ។

ប៉ុន្តែ តាមពិតក្នុងចំណោម​ការគិតនេះ គ្មាន​មួយណានាំ​មកនូវជោគជ័យ​ទេ។ ទណ្ឌកម្មចំពោះអំពើបាបកាលពីមុន? អំពើ​មន្តអាគម? វាសនា​ព្រហ្មលិខិត? ទេ! បើអ្នកមិនភ្ញាក់ខ្លួនឡើង ការបន្លាចអស់នោះ​នឹង​បន្លាចដល់អ្នកដេកសួលរហូតមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាការស្រលាញ់គ្មានការឆ្លើយ​តប​មិនថា ថវិកាមិនសេសសល់ មិនថាសុខភាពឬរូបរាងយើងមានបញ្ហា មិនថាអារម្មណ៍យើងមិនរឹងមាំ​ដូចគេឯងផ្សេងៗ ជីវិតមិនបានធ្វើអ្វីយើង​ទេ ព្រោះ​ថា​គ្រប់យ៉ាង​ដែលយើងមិនអាច​គ្រប់គ្រងបាន វាជារឿងៗតែងតែកើតមាន​មកក្នុងការរស់នៅមិនមែន​មកពីព្រហ្មលិខិតអ្វីទំាងអស់​ វាជាធម្មជាតិ​ ហើយ​គ្មានអ្នកណាដេលមិនធ្លាប់មានរឿងធំ​ដុំ​ដល់ថ្នាក់ក្រោយមិនចង់រួចនោះទេ។

គ្រប់គ្នា​ត្រូវ​ឆ្លងកាត់! អញ្ចឹងហើយ​បានជា​គេមាន​ពាក្យ​ថា មាន​ភាព​ប្រុងប្រយ័ត្ន ចេះត្រៀមលក្ខណៈ​ មានភាពរឹងមាំ និងបត់បែន​ក្នុងការ​រស់នៅ។

ពេល​ដែលអ្នកចាប់ផ្តើមជឿថាជីវិត បានធ្វើបាបអ្នកដោយអយុត្តិធម៌ចូលគេងទៅ ហើយ​ស្អែកឡើង​បំភ្លេចចោលការគិត​នេះ។

ជីវិតជាអ្នកណា? គឺយើង​ខ្លួនឯងជាអ្នកបង្កើតវា ជំនឿរបស់យើងមានអំណាចជាងអ្នកណា​ទំាងអស់ក្នុងការ​ក្លាយជាទំនាយដែលពន្លិច ឬលើកដំកើង​យើង​ខ្លួនឯង។

ប្រសិនបើមនុស្ស​ម្នាក់គិតថា គេអាចធ្វើបានគេពិត​ជាអាចធ្វើបាន។ ប្រសិនបើគិតថា យើង​អន់ យើងនឹងខ្ចិល ​ហើយ​រារែក​ឈាន​ដល់បោះបង់ចោល។

«សំណាងគឺជាអ្វីដែលកើតឡើងនៅពេលការរៀបចំរបស់យើង នាំ​យើង​ឱ្យ​ទៅជួបនឹងឱកាស”

យើង​ខ្លួនឯងដដែល។ ​បើយើងមិនសាកល្បងដាក់ CV យើងម៉េចមាន​ឱកាសសម្ភាសន៍ មិនសម្ភាសន៍ម៉េចនឹងជាប់ មិនសាកធ្វើការ​ទំាង​យប់ថ្ងៃម៉េចដឹងថា ខ្លួន​អស់លទ្ធភាព​ត្រឹម​កម្រិតណា? ​ដេកចាំំសំណាង​? ​គ្មាន​ថ្ងៃទេ!

សំណាង​កើតមាន​លើមនុស្ស​ដែលមានចេតនាផ្លាស់ប្តូរ

តើរឿងណា១ដែលយើងយល់ថា​មិនដែលមានសំណាង? ស្នេហាឬហិរញ្ញវត្ថុ? អ្វីក៏ដោយ យើង​អាច​ផ្លាស់ប្តូរវាបាន។ មានជីវិត​ចូរមានសង្ឃឹម​។ការផ្លាស់ប្តូរចាប់ពីអ្វីមួយ​ដែលយើង​យល់ថា ខ្លួនឯងមិនធ្លាប់ធ្វើពីមុន ហើយ​សាកវា​ដោយការតាំងចិត្ត ។ តើយើង​អត់លុយ​បានជា​ជីវិតស្នេហាបរាជ័យ ឬមួយយើង​អត់លុយ​ទៅរក​គេមាន​ជាងយើង​ហួសហេតុពេក? ពិចារណាហេតុផល​ខ្លួនឯង​ សំណាងមិនសំណាងគឺមកពីយើង​ជាអ្នកសាង។ ចំពោះលុយ រកបាន ១០០ ចាយ ១០០០? សំណាង​មិនសំណាងមកពីខ្លួ​នយើង។ ចង់ស្វែងរកឱកាសថ្មីៗតែ​គ្មានសំណាងព្រោះមិនដែលខំ ? យកពេលអង្គុយមិនសប្បាយចិត្ត​ឬដ្រាម៉ាជាជាងដុសខាត់ខ្លួនឯងក្នុងជីវិត? ឱកាស គឺជាព្រឹត្តិការណ៍ដែលកើតឡើងដោយឯកឯងវាគ្មាន​ទេ គឺសឹងថាសូន្យ។ ចំណែក​ ឱកាសដែលយើងបានបង្កើត ដោយខ្លួនយើង​ដោយការ​តាំងចិត្ត ពេលយើងចង់ផ្លាស់ប្តូរសំណាងរបស់យើងគឹ ១០០ ភាគរយ​អាចកើតឡើង ។

“ជីវិតនឹងមិនប្រសើរឡើងដោយចៃដន្យទេ វាប្រសើរជាងមុនដោយការផ្លាស់ប្តូរ។ ” – Jim Rohn

មនុស្ស​ទន់ខ្សោយដេកចាំសំណាង មនុស្ស​រឹងមាំ បង្កើតសំណាង!

អត្ថបទ៖ ស្រស់

ចុចអាន៖ ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!

ចុចអាន៖ អត្ថន័យពិតនៃពាក្យថា ជីវិតគឺជាការតស៊ូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៦ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១១ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម