Connect with us

KPT+

ចង់ក្លាយជា មហាសេដ្ឋី ការសិក្សាអ្វីខ្លះ ដែលគេត្រូវការ ?

បានផុស

នៅ

គិតត្រឹមឆ្នាំ ២០២០ មានមហាសេដ្ឋីចំនួន ២,០០៩៥ នាក់នៅលើពិភពលោក មានទ្រព្យសម្បត្តិសរុបចំនួន ៨ ពាន់ពាន់លានដុល្លារ បើយោងតាម​ទស្សនាវដ្តី Forbes ។

ទន្ទឹមនោះ អ្នកអាចនឹងឆ្ងល់ថា​ តើ​ការ​អប់រំ​ប្រភេទ​ណា ​ដែលគេ​ត្រូវការ​ ដើម្បី​ចូលរួមក្នុង​ចំណាត់ថ្នាក់​នៃ​បុគ្គល ​ដែល​មាន​បំផុត​របស់​ពិភពលោក។ តើត្រូវសិក្សាអ្វីខ្លះ ដើម្បីក្លាយជា​មហាសេដ្ឋី? តើ​ឋានៈ​មហាសេដ្ឋី​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ ពី​សាកលវិទ្យាល័យ​វរជនទេ? ហើយ​តើ​សញ្ញាប័ត្រ​កម្រិត​ខ្ពស់​ មាន​សារៈសំខាន់​ប៉ុនណា ​​ដើម្បី​ទទួល​បាន​ទ្រព្យសម្បត្តិ​ដ៏​លើសលប់​?

ដើម្បីឆ្លើយសំណួរ​ទាំងនេះ កម្ពុជាថ្មី សូមណែនាំជាឧទាហរណ៍ពីមហាសេដ្ឋីទាំង ៥ រូប ដែល​មាន​ប្រវត្តិ​អប់រំ​យ៉ាងណាខ្លះ ​ទើប​អាច​ក្លាយ​ជា​មហាសេដ្ឋីបាន។

១​ Bill Gates

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft (MSFT) មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១១៥.៨ ពាន់​លាន​ដុល្លារ។ Gates បានចូលរៀននៅ​សាលា​រៀបចំ​មហាវិទ្យាល័យ​ឯកជន​ផ្ដាច់មុខ ដែល​គាត់​រួម​ជាមួយ​នឹង​សិស្សផ្សេង​ទៀត​មាន​លទ្ធភាព​ប្រើប្រាស់​ម៉ាស៊ីន​បោះពុម្ព​ទូរលេខ និង​កុំព្យូទ័រ General Electric ។ Gates ចាប់ផ្ដើម​រៀន​ភាសាកុំព្យូទ័រ BASIC ។ មិត្តរួម​ថ្នាក់​របស់​គាត់​ម្នាក់​ គឺជា​អនាគត​សហស្ថាបនិក Microsoft លោក Paul Allen ។ កាល​នៅ​រៀន​វិទ្យាល័យ Gates បានសរសេរ​កម្មវិធីកុំព្យូទ័រ​ដំបូង​របស់ខ្លួន​ ដែលជា​កម្មវិធី​​អនុញ្ញាត​ឲ្យ​មនុស្ស​លេង tic tac toe ទល់នឹង​ម៉ាស៊ីន។ Gates គឺជាសិស្សវិទ្យាល័យ​ដ៏​ល្អ​ម្នាក់។ បន្ទាប់​ពី​បញ្ចប់​ការសិក្សា គាត់បានចូលរៀន​នៅ​សកលវិទ្យាល័យ Harvard អស់​រយៈពេល២ឆ្នាំ មុនពេលឈប់រៀន។

មិន​យូរ​ប៉ុន្មាន គាត់​បាន​ជួបជុំ​ជាមួយ​មិត្ត​សម្លាញ់​កុំព្យូទ័រ​វិទ្យាល័យ​របស់គាត់ឈ្មោះ Paul Allen ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​ក្រុមហ៊ុន​ Microsoft តាំងមកពីពេលនោះ។

២ Carlos Slim Helu

លោក​ជា​វិនិយោគិន​ម៉ិកស៊ិក និង​ជា​នាយក​ប្រតិបត្តិ​ទូរគមនាគមន៍ មាន​ទ្រព្យសម្បត្តិ ៥២.៨ ពាន់​លាន​ដុល្លារ។ Slim ជាអ្នកមានបំផុតនៅ​លើពិភពលោក ពីឆ្នាំ ២០១០ ដល់ ២០១៣ ជួនកាល​ត្រូវ​បាន​គេ​ហៅ​ថា Warren Buffett នៃ​ប្រទេស​ម៉ិកស៊ិក។ តាមរយៈក្រុមហ៊ុនរបស់គាត់ Grupo Carso គាត់​មាន​ភាគហ៊ុន​ដ៏​ធំ​ នៅ​ក្នុង​ឧស្សាហកម្ម​ជា​ច្រើន។

គាត់​ក៏​ជា​នាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​របស់អាមេរិកឡាទីនផងដែរ។ ឪពុក​របស់ Slim គឺជា​ជន​អន្តោប្រវេសន៍​លីបង់ ដែល​បាន​ចាប់ផ្ដើម​ជាមួយ​នឹងហាងលក់ទំនិញស្ងួត ហើយ​បានពង្រីក​ខ្លួន​ទៅ​ជា​អចលនទ្រព្យ។

Slim ត្រូវ​បាន​គេ​ដាក់​​ឲ្យ​ធ្វើ​ការ​ក្នុង​អាជីវកម្ម​គ្រួសារ​តាំង​ពី​តូច។ គាត់​បាន​រៀន​គ្រប់គ្រាន់​អំពី​អាជីវកម្ម​ពី​ឪពុក​របស់​គាត់​ហើយ​​​នៅអាយុ១២ឆ្នាំ​ គាត់បានទិញភាគហ៊ុននៅ​ក្នុងធនាគារម៉ិកស៊ិករួចហើយ។ Slim បាន​បញ្ចប់ការសិក្សាពី​សកលវិទ្យាល័យ​ជាតិ​ស្វយ័ត​ម៉ិកស៊ិក​ ជាមួយ​នឹង​សញ្ញាប័ត្រ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល។

៣ Amancio Ortega

លោក​ជា​ស្ថាបនិក Zara មាន​ទ្រព្យសម្បត្តិ ៦៨ ពាន់លានដុល្លារអាមេរិក ។ Ortega គឺជា​នាយកប្រតិបត្តិ​ផ្នែក​ម៉ូដ​របស់​អេស្បាញ និងជាប្រធានស្ថាបនិកនៃក្រុមម៉ូដ Inditex ដែលរួម​មាន​ក្រុមហ៊ុន​យក្ស​លំដាប់​អន្តរជាតិ Zara ។ Ortega ធំធាត់​នៅ​ក្នុង​ទីក្រុង​តូច​មួយ ​ដែល​ឪពុក​របស់​គាត់​ជា​កម្មករ​ផ្លូវ​ដែក។

Ortega បានបោះបង់ការ​សិក្សានៅអាយុ ១៤ ឆ្នាំ ដើម្បីស្វែងរកការងារធ្វើ និងជួយ​គ្រួសារ​របស់​គាត់។ គាត់​បាន​រក​ឃើញ​ការងារ​ជាមួយ​ជាង​ផលិត​អាវ​ក្នុង​ស្រុក ហើយ​នោះ​ ជា​កន្លែង​ដែល​គាត់​ចាប់​ផ្ដើម​ការ​សិក្សា​ផ្នែក​ម៉ូដ មកទល់ពេលនេះ។​

៤ Warren Buffett

លោក​ជា​ពាណិជ្ជករ និង​អ្នក​វិនិយោគ ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ ៨០.១ ពាន់លានដុល្លារ។ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Oracle of Omaha លោក Buffett គឺជាកូនប្រុស​របស់​សមាជិក​សភា និងជាសិស្សដែលមិនធ្លាប់មានពីមុនមក។

ក្នុងវ័យកុមារភាព និងវ័យជំទង់ គាត់​បានប្រឡូកក្នុងការងារផ្នែកខាង និង​គម្រោង​រក​លុយ​ជា​ច្រើន រួមទាំងការចែកចាយកាសែត លក់ទស្សនាវដ្តីពីផ្ទះមួយទៅផ្ទះមួយ និងការទិញ និង​ដំឡើង​ម៉ាស៊ីន pinball នៅអាជីវកម្មក្នុងស្រុក។ នៅអាយុ ១១ ឆ្នាំ គាត់​បានទិញ​មូលបត្រ​ដំបូង​របស់​គាត់​រួច​ហើយ។ នៅ​វិទ្យាល័យ គាត់​អាច​ទិញ​កសិដ្ឋាន​បាន។

លោក Buffett បានចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ Pennsylvania នៅ​អាយុ ១៦ ឆ្នាំ ដើម្បី​សិក្សា​ផ្នែក​ធុរកិច្ច និង​បាន​បញ្ចប់​សញ្ញាប័ត្រ​របស់​គាត់​ នៅ​សាកលវិទ្យាល័យ Nebraska ។ Buffett បាន​បញ្ចប់​ការសិក្សា​ផ្លូវ​ការ​​របស់​គាត់​នៅ​សាកលវិទ្យាល័យ Columbia ជាកន្លែង​ដែល​គាត់​ ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច។

៥ Larry Ellison

លោកជា​ស្ថាបនិក Oracle (ORCL) មាន​ទ្រព្យសម្បត្តិ​សុទ្ធចំនួន ៧៨.៩ ពាន់លានដុល្លារ។ Ellison គឺជា​មហាសេដ្ឋី​តែ​ម្នាក់​គត់​ ក្នុង​បញ្ជី​នេះ ដែល​បោះបង់​ការ​សិក្សា​មិនមែន​មួយទេ ប៉ុន្តែ​មហាវិទ្យាល័យ​ពីរ។ គាត់​បាន​ចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Illinois ប៉ុន្តែ​បាន​ឈប់​រៀន​បន្ទាប់​ពី​ពីរ​ឆ្នាំ។

បន្ទាប់ពី​ចំណាយ​ពេល​នៅ​រដ្ឋកាលីហ្វ័រញ៉ា Ellison បាន​ត្រលប់​ទៅ Midwest ហើយ​បាន​បញ្ចប់​ត្រឹម​មួយ​អាណត្តិ​ នៅ​សាកលវិទ្យាល័យ Chicago ជា​កន្លែង​ដែល​គាត់ ចាប់​អារម្មណ៍​លើ​កុំព្យូទ័រ​ដំបូង។ Ellison បាន​ផ្លាស់​ទៅ​រដ្ឋ California ជា​កន្លែង​ដែល​គាត់​បាន​ធ្វើការ​ជា​អ្នក​សរសេរ​កម្មវិធី ហើយ​នៅ​ទីបំផុត​ បាន​ចាប់ផ្ដើម​ក្រុមហ៊ុន​ Oracle មក​ទល់​សព្វ​ថ្ងៃនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនល្បីល្បាញនិងមានលុយកប់ពពក មហាសេដ្ឋីទាំងនេះ​ ធ្លាប់ធ្វើការស៊ីឈ្នួលឲ្យគេ

ចុចអាន៖មានទម្លាប់អាក្រក់ទាំងនេះ ដូចរារាំងយើង មិនឲ្យមានបានដូចគេ មិនជឿអានសិន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម