Connect with us

KPT+

ទាំងនេះជាសត្វកម្រ ១០​ប្រភេទ​ ដែលជិត​ផុតពូជពីផែនដី

បានផុស

នៅ

ដោយសារ​តែការ​ប្រែប្រួល​អាកាសធាតុ​ ​ការកាប់​បំផ្លាញ​ទីជម្រក​ ​ការ​បបរ​បាញ់​ និងការធ្វើ​អាជីវកម្ម​សត្វព្រៃហួស​ប្រមាណ​ សត្វរាប់​មិន​អស់កំពុង​ត្រូវបានរុញ​ច្រាន​ទៅរកការផុតពូជ​។ ក្នុងនោះមានសត្វចំនួន ១០ប្រភេទជាប្រភេទសត្វកម្រ ដែលពេលបច្ចុប្បន្ន ពួកវាជិតនឹងផុតពូជអស់ហើយ។

១. ​ស្វា Sumatran​ ​Orangutan​

Sumatran orangutan - Wikipedia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វកម្រនេះ រងគ្រោះជិត​ផុតពូជទៅ​ហើយ​ ​ស្ទើតែ ៨០% ​ត្រូវបានបាត់បង់ក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយ​។ ឆ្នាំ ២០២២ ស្វា Sumatran​ ​Orangutan​ សល់តិចតួចណាស់ និងកម្រឃើញទៀតផង។

២. ខ្លាឃ្មុំទឹកកក

Polar bear - Wikipedia

វាជាសត្វ​ងាយរងគ្រោះបំផុត។ ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ ការបាត់បង់ទីជម្រក​ និងការអភិវឌ្ឍ​ប្រេង​បានរួមចំណែក​ដល់ការ​ផុតពូជរបស់​ពួកវា​។​ ​អ្នកជំនាញខ្លះប៉ាន់ស្មានថា​ ​ខ្លាឃ្មុំតំបន់ប៉ូល​នឹង​ផុតពូជក្នុង​រយៈពេល ​១០០ ឆ្នាំ​ខាងមុខ។

៣. ​ចចក​ក្រហម

Red Wolves Need Emergency Protection, Conservationists Say - The New York  Times

សត្វនេះក៏កំពុង​មានគ្រោះថ្នាក់ និងជិតផុតពូជ​ផងដែរ។ ​កាលពី​ ៣០ ឆ្នាំ​មុន សត្វ​ចចកក្រហម​នៅសល់តែ ១៧ក្បាល​ប៉ុណ្ណោះ។ ប៉ុន្តែក្រោយការរត់គេច​ សព្វថ្ងៃពួកវាបានកើន​ឡើងវិញ​ប្រហែល​ ១០០ក្បាល​។ យ៉ាងណាក្ដីពពួកនេះនៅតែ​ប្រឈម​នឹងការគំរាមកំហែង​ពីការ​កាប់បំផ្លាញ​ព្រៃឈើ​។​

៤. ​ខ្លាធំ Siberian Tiger​

Siberian tiger - Wikipedia

សត្វខ្លា​ Siberian ​​ជាប្រភេទសត្វឆ្មាធំបំផុត​នៅលើពិភពលោក​។ ពួកវា​មាន​ប្រ​មាណ​ពី ​៤០០-៥០០ ​ក្បាលរស់​នៅ​ក្នុងព្រៃ​ ប្រទេសរុស្ស៊ី។​

៥.​ ស្ការ Sifaka

Coquere's Sifaka - New England Primate Conservancy

Sifakas ជា​គ្រួសាររបស់ពពួកសត្វ​ស្ការ ស្រដៀងទៅនឹងទោច។ ពួកវា​ត្រូវបានគំរាមកំហែង​ដោយការ​បរ​បាញ់​ ​សកម្មភាពបំផ្លាញ និងការដុតព្រៃ​។ មកទល់នឹងបច្ចុប្បន្នវាមានប្រមាណជា ២៥០ ក្បាល​ប៉ុណ្ណោះ។​

៦. ​ត្រីបាឡែន Vaquita​

Vaquita - Wikipedia

សត្វនេះត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រហែល ១០០-៣០០ ក្បាល​ ដែលកំពុងរស់នៅក្នុង​ដែនទឹកសន្ធឹង​រវាងរដ្ឋ Baja ​California​ សហរដ្ឋអាមេរិក និងប្រទេសមិកស៊ិក ​។​

៧. ​ស្វា Western Gorilla

Western gorilla - Wikipedia

ការប្រម៉ាញ់ដ៏មមាញឹក និងខ្លាំងឡើងៗបានធ្វើឱ្យចំនួនពួកវាត្រូវ​ថយ​ចុះ​។ ​នៅឆ្នាំ ២០៤៦​ អ្នកជំនាញជឿជាក់ថា​ ​ចំនួនសមាជិក​ Western Gorilla​ នឹងត្រូវកាត់បន្ថយជាង ៨០%។

.​ រមាស​ខ្មៅ

Black Rhino | Species | WWF

សត្វរមាស​ជាក្រុមមួយ​នៃថនិកសត្វ​ចំណាស់ជាងគេបំផុត​ ជា​ប្រភេទ​សត្វកម្រដែលមានជីវិតរស់នៅរហូតមកដល់សត្សវត្តរ៍ ២១នេះ​។ ​ជា​អកុសលពួកវានៅ​សល់​លើផែនដី​នេះប្រមាណជា ៤,៨៤៨ ក្បាលប៉ុណ្ណោះ​។

៩. ​ត្រីបាឡែន Humpback​​

Recommendations for avoiding collisions with humpback whales in the Dutch  Caribbean - DCNA

ខណៈត្រី​បាឡែន​ humpback បន្ត​ក្លាយជា​គោលដៅ​សម្រាប់​ឧស្សាហកម្មនេសាទ​ ​ទើប​ចំនួន​របស់​ពួកវា​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់យ៉ាងធ្ងន់ធ្ងរ​។ ​ស្ថិតិរបស់ត្រីបាឡែនបច្ចុប្បន្ន​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នៅមាន​ប្រហែលជា​ ១៨ ០០០-២០ ០០០ ​ក្បាលទៀត​។

១០. ​អណ្ដើកស្នូកទន់ (Leatherback Turtle)

Leatherback Sea Turtles: Giants of Andaman and Nicobar Islands | RoundGlass  | Sustain

ការ​គំរាមកំហែង​ដ៏ធំ​បំផុតចំពោះ​សត្វអណ្តើក​សមុទ្រ​ ​គឺការ​នេសាទ​និងការ​បំ​ពុល​ទឹក​សមុទ្រ​។ ​បច្ចុប្បន្ន​នេះ​គេ​ឃើញ​ថាមានសំបុក​អណ្តើកញីនៅសល់​ប្រមាណ ​៣៤ ០០០ ក្បាល​៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកស្គាល់សត្វមានកម្លាំងខ្លាំងជាងគេ លើពិភពលោក អាចវាយបកលើសត្រូវបានយ៉ាងងា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម