KPT+
អាថ៌កំបាំងរក្សាសម្រស់ឱ្យក្មេងជាងវ័យ របស់ស្ត្រីជនជាតិចិន សម័យរាជវង្សឆេង បន្សល់ទុកមករាប់រយឆ្នាំ
នេះជាអត្ថបទដកស្រង់ពីសៀវភៅថែរក្សាសម្រស់ “Su Si Tai Hao” ដែលអាថ៌កំបាំងសម្រស់របស់អតីតព្រះនាងម្ចាស់ នៃរាជវង្សឆេង (Qing) របស់ប្រទេសចិនបុរាណ។ បណ្ដាស្រីៗខ្សែរាជវង្សតែងតែងអនុវត្តក្បួននេះដើម្បីរក្សាវ័យឱ្យនៅក្មេង ស្បែករលោង និងគ្មានរន្ធញើស ទោះបីជាពួកគេឈានចូលអាយុ ៨០ឆ្នាំក៏ដោយ ក៏មិនងាយចាស់តាមវ័យ ហើយរូបមន្តនោះក៏បានបន្សល់ទុកមកដល់បច្ចុប្បន្ន។
ម្សៅគុជខ្យង ប្រើលាបស្បែក

ម្សៅគុជខ្យង ក្លាយជាការពេញនិយមយ៉ាងទូលំទូលាយក្នុងវិស័យកែសម្ផស្សនាជំនាន់ដើម ត មកដល់សព្វថ្ងៃ។ ដើម្បីថែស្បែកឱ្យស្រស់ស្អាតក្មេងជាងវ័យ តាមទម្លាប់ប្រចាំថ្ងៃ គេយកគុជខ្យងមកកិនជាម្សៅ រួចដាក់វានៅក្នុងអាង ងូតទឹក ឬលាយជាមួយប្រេង ដើម្បីលាបស្បែកខ្លួន និងផ្ទៃមុខ។
បើផ្អែកតាមបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ការពិសោធន៍បង្ហាញថា ម្សៅគុជខ្យងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អឥតខ្ចោះ សារធាតុរ៉ែជាង ៣០ប្រភេទ និងអាស៊ីតអាមីណូចំនួន ១៨ រួមទាំងសារធាតុចិញ្ចឹមស្បែកល្អៗផ្សេងទៀត។ ដូច្នេះបានជាយើងឃើញម៉ាកយីហោសម្អាងលំដាប់ពិភពលោកជាច្រើនប្រើប្រាស់គុជខ្យងជាគ្រឿងផ្សំដើម្បីជួយប្រឆាំងនឹងភាពចាស់ និងធ្វើឱ្យស្បែកភ្លឺថ្លាបានយូរ។
គុជថ្ម ម៉ាស្សាមុខ

គុជថ្មម៉ាស្សាមុខ ជាអ្វីដែលមនុស្សស្រីបុរាណបានបន្ថែមទៅក្នុងទម្លាប់ថែរក្សាស្បែកប្រចាំថ្ងៃរបស់ពួកគេ។ វាមិនត្រឹមតែជាអាថ៌កំបាំងថែសម្រស់នោះទេ វិធីសាស្រ្តនេះ ក៏អាចជួយដោះស្រាយបញ្ហាមុខហើមក្រោយភ្ញាក់ពីគេង និងជួយឱ្យឈាមទៅចិញ្ចឹមស្បែកឱ្យដំណើរការល្អផងដែរ ។ ទម្លាប់ម៉ាស្សាជាមួយគុជថ្ម ផ្ទៃមុខកាន់តែភ្លឺថ្លា ម៉ត់រលោង ជួយឱ្យស្បែកមានសុខភាពល្អ និងមើលទៅក្មេងជាងវ័យ។
ផ្កា និងស៊ុតពណ៌ស

ចំពោះទម្លាប់ថែរក្សាសម្រស់មុនចូលគេងនៃរូបមន្ត “Su Si Tai Hao” គឺដូចគ្នានឹងនារីសម័យនេះដែរ។ មុនពេលចូលគេង ស្រីៗបុរាណ ជាពិសេសក្សត្រី និងព្រះនាងម្ចាស់ តែងបិទម៉ាសមុខប្រហែលកន្លះម៉ោងជាមួយនឹងស៊ុតពណ៌ស និងស្រទាប់ផ្កា បន្ទាប់មកទើបពួកទ្រង់លាបថ្នាំស្បែកមុខផ្សេងទៀត។ រូបមន្តនេះជួយឱ្យស្បែកភ្លឺរលោង ការពារភាពជ្រីវជ្រួញ និងកាត់បន្ថយការកើតមុន។
យិនស៊ិន ជាអាហារបំប៉នសម្រស់

អាថ៌កំបាំងសម្រស់មួយទៀតពីសៀវភៅថែរក្សាសម្រស់ “Su Si Tai Hao” គឺបរិភោគយិនស៊ិនជាទៀងទាត់។ យិនស៊ិនជាឱសថដ៏ល្បីមួយដែលត្រូវបានគេដាក់រហស្សនាម ស្តេចនៃឱសថ មានអត្ថប្រយោជន៍រាប់មិនអស់។ វាមានសមត្ថភាពជួយប្រឆាំងភាពចាស់ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយស្តារស្បែកឱ្យមើលទៅក្មេងជាងវ័យ។ វាក៏ជួយជំរុញកោសិកាក្នុងរាងកាយឱ្យផលិតកោសិកាថ្មីផងដែរ។ អ៊ីចឹងហើយទើបបានជា ស្រីៗពីដើម កម្រចាស់ណាស់។
ផឹកតែរុក្ខជាតិ និងហូបផ្លែឈើ

អាហារចុងក្រោយសម្រាប់សុខភាព និងសម្រស់ដែលសៀវភៅ “Su Si Tai Hao” បានចែងគឺ ទទួលទានតែរុក្ខជាតិ និងផ្លែឈើជារៀងរាល់ថ្ងៃ។ ពួកគេតែងទម្លាប់ហូបផ្លែល្ហុង ប៊ឺរី និងផឹកតែផ្សំពីផ្កាម្លិះ ផ្កាប៉េស និងតែបៃតងជាដើម។ រូបមន្តធម្មជាតិទាំងនេះមានប្រសិទ្ធភាពក្នុងការថែទាំភ្នែក ជួយរក្សាសុខភាពល្អ និងអាយុយឺនយូរ។
បន្ថែមពីលើសកម្មភាពថែរក្សាសម្រស់ដូចខាងលើ ស្រីៗជំនាន់នោះ ក៏ទម្លាប់ធ្វើសមាធិជាប្រចាំទៀតផង ព្រោះពួកគេជឿថា វាជួយពង្រឹងផ្លូវចិត្ត និងរក្សាវ័យឱ្យនៅក្មេងផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដើម្បីសម្រស់និងអាយុរវែង ត្រូវជ្រើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ
ចុចអាន៖ វិធីកែសម្រស់ប្លែកៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា