KPT+
មហាសេដ្ឋីទាំងនេះ បោះបង់ការសិក្សា នៅសាកលវិទ្យាល័យធំៗ ដើម្បីចាប់យកអាជីព សាងប្រាក់ រាប់លាន
ការបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រ មិនមែនជាលក្ខខណ្ឌចាំបាច់ សម្រាប់ភាពជោគជ័យក្នុងជីវិតរបស់មនុស្សគ្រប់គ្នាឡើយ។ ខណៈមហាសេដ្ឋី និងអ្នកជំនាញកំពូលៗជាច្រើន មិនបានបញ្ចប់ការសិក្សា ឲ្យចប់ចុងចប់ដើម តែអាចប្រើប្រាជ្ញា ដើម្បីសាងទ្រព្យសម្បត្តិ។
យ៉ាងណាមិញ មិនមែនមានន័យថា ការសិក្សាមិនបានជួយជាចំណេះទៅថ្ងៃអនាគត ឬមិនមែនឲ្យតែអ្នកបោះបង់ការសិក្សាពាក់កណ្ដាលទី សុទ្ធតែជាមហាសេដ្ឋីទាំងអស់ដូចគ្នានោះទេ។ វាអាស្រ័យលើចំណេះជំនាញ ដែលតោងជាប់មកជាមួយ រួមផ្សំនឹងភាពឆ្លាតវៃលើសគេផងដែរ។
ជាក់ស្ដែងមានមហាសេដ្ឋីដូចជា ៖
១ Bill Gates (ក្រុមហ៊ុន Microsoft)

មហាសេដ្ឋីរូបនេះ បានចាកចេញពី Harvard បន្ទាប់ពីចំណាយពេលត្រឹមតែ ២ ឆ្នាំ ដើម្បីបន្តគោលដៅនៃការកសាងអាជីវកម្មផ្ទាល់ខ្លួន។ Gates បានក្លាយជាមហាសេដ្ឋីនៅអាយុ ២៦ ឆ្នាំ។ ឥឡូវនេះ ទ្រព្យសម្បត្តិរបស់គាត់ គឺប្រហែល ១៣១ ពាន់លានដុល្លារ ដោយ Gates នៅតែបន្តរក្សាតំណែងកំពូលក្នុងតារាង Forbes បើទោះបីជាតំណែងរបស់គាត់នៅក្រុមហ៊ុន Microsoft លែងបន្ត និងផ្ដោតលើតែការងារសប្បុរសធម៌ និងការផ្សព្វផ្សាយការចាក់វ៉ាក់សាំងដ៏ធំប្រឆាំងនឹងកូវីដក៏ដោយ។ ទោះយ៉ាងណា ក្នុងរយៈពេលពីរឆ្នាំនៅសាកលវិទ្យាល័យ Harvard លោកបានសារភាពថា សោកស្ដាយរឿងតែមួយគត់ ហើយនោះមិនមែនជាការបរាជ័យ ក្នុងការបញ្ចប់ការសិក្សានោះទេ។ គាត់បាននិយាយថា “ខ្ញុំចង់ឲ្យខ្ញុំ មានទំនាក់ទំនងល្អជាងនេះ នៅសកលវិទ្យាល័យ ” ។
២ Mark Zuckerberg, Dustin Moskovitz (Facebook)

ក្នុងពិភពនៃមហាសេដ្ឋីដែលបោះបង់ការសិក្សា Mark Zuckerberg បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីចាប់ផ្ដើម Facebook ដែលជាក្រុមហ៊ុននាំទ្រព្យសម្បត្តិរបស់គាត់ មានតម្លៃប្រហែល ៩០ ពាន់លានដុល្លារ។ ដូចលោក Gates ដែរ គាត់ក៏បានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដោយចំណាយពេលតិចជាងពីរឆ្នាំនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ សាកលវិទ្យាល័យ បានដើរតួជាផ្នែកមួយធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋី ព្រោះថា Facebook ដើមឡើយ ត្រូវបានបង្កើតឡើងជាបណ្តាញទំនាក់ទំនង សម្រាប់និស្សិតសាកលវិទ្យាល័យ Harvard ផ្សេងទៀត។
៣ Larry Page (Google/Alphabet)

មិនដូចមិត្តភ័ក្តិជាច្រើន ក្នុងចំណោមប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហស្ថាបនិក Google លោក Larry Page បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយ។ ហេតុអ្វីបានជាគាត់ស្ថិតក្នុងបញ្ជីបោះបង់សិក្សាដែរ? នេះក៏ដោយសារតែគាត់រៀនបណ្ដែតនិងមិនបានពេញលេញដូចសិស្សដទៃ ហើយដើម្បីទទួលបានសញ្ញាប័ត្របណ្ឌិតរបស់គាត់ នៅសាកលវិទ្យាល័យ Michigan គឺមានតែធ្វើដូច្នេះ។
៤ Larry Ellison (Oracle)

ក្នុងន័យមួយ លោក Larry Ellison បានផ្ដួលមនុស្សផ្សេងទៀតក្នុងបញ្ជីនេះ ចាប់តាំងពីគាត់ បានបោះបង់ការសិក្សាពីរដង៖ លើកទីមួយ ក្នុងឆ្នាំសិក្សាថ្នាក់ទីពីរនៅសាកលវិទ្យាល័យ Illinois ដោយសារតែការស្លាប់របស់ម្ដាយចិញ្ចឹមរបស់ខ្លួន និងលើកទីពីរពីសាកលវិទ្យាល័យ Chicago ។ ប៉ុន្តែគាត់បានប្រើចំណេះដឹងផ្នែករចនាកុំព្យូទ័រ ដែលគាត់ទទួលបាន នៅពេលក្រោយ ដើម្បីចាប់ផ្ដើម Oracle ហើយរកបាន ១០១ ពាន់លានដុល្លារ។
៥ Amancio Ortega (Inditex / Zara)

មហាសេដ្ឋី Amancio Ortega បានចាប់ផ្ដើម Inditex ដែលគ្រប់គ្រងម៉ាកយីហោ Zara និងហាងជាង ៧,០០០ បានឈប់រៀននៅពេលគាត់មានអាយុ ១៤ ឆ្នាំ។ ទោះយ៉ាងណា នោះមិនបានរារាំងគាត់ ពីការរកប្រាក់ចំណូលបានប្រហែល ៧០ ពាន់លានដុល្លារនោះទេ។
៦ Michael Dell (ក្រុមហ៊ុន Dell)

គាត់បានចាប់ផ្ដើមក្រុមហ៊ុនផ្ទាល់ខ្លួន ដោយក្រោយមកនាំឲ្យគាត់ទទួលបាន ៤៩ពាន់លានដុល្លារ បន្ទាប់ពីបោះបង់ការសិក្សាពីសាកលវិទ្យាល័យ Texas ជាកន្លែងដែលគាត់បានចុះឈ្មោះចូលរៀនមុនអាយុ ១៩ ឆ្នាំ។ គាត់បានទៅទីនោះដើម្បីធ្វើតាមបំណងប្រាថ្នារបស់ឪពុកម្ដាយរបស់គាត់ ប៉ុន្តែភ្លាមៗនោះ គាត់ដឹងថា អនាគតរបស់គាត់ ស្ថិតនៅកន្លែងផ្សេងក្នុងបច្ចេកវិទ្យាខ្ពស់ ជំនួសឲ្យការធ្វើជាវេជ្ជបណ្ឌិត។
៧ Jack Dorsey (Twitter)

Facebook មិនមែនជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមតែមួយគត់ ដែលត្រូវបានបង្កើតឡើងដោយការបោះបង់ការសិក្សានៅសាកលវិទ្យាល័យ។ ស្ថាបនិក Twitter លោក Jack Dorsey បានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យ Missouri University of Science and Technology សម្រាប់ហេតុផលដូចគ្នា ទៅនឹង Zuckerberg ដើម្បីលះបង់ខ្លួនគាត់ ក្នុងការអភិវឌ្ឍន៍បណ្ដាញសង្គមផ្ទាល់ខ្លួន ដែលចុងក្រោយបាននាំឲ្យគាត់មានទ្រព្យសម្បត្តិប្រហែល ១៣.៧ ពាន់លានដុល្លារ។
៨ Simon Nixon (Moneysupermarket និង SimonEscapes)

ហេតុផលរបស់លោក Simon Nixon សម្រាប់ការចាកចេញពីសាកលវិទ្យាល័យ Nottingham ហាក់ដូចជាមិនសមហេតុផល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាបានធ្វើឲ្យគាត់ស្ថិតក្នុងបញ្ជីមហាសេដ្ឋីដែលមានទឹកប្រាក់ចំនួន ២.៤៤ ពាន់លានដុល្លារនៅក្នុងហោប៉ៅរបស់គាត់។ បន្ទាប់ពីបានរកឃើញថា សាកលវិទ្យាល័យ “គួរឲ្យធុញពេក” Nixon បានជួយស្វែងរកសេវា Moneysupermarket សម្រាប់ផ្ដល់ព័ត៌មានអំពីកម្ចីទិញផ្ទះ។ ក្រោយមក គាត់បានប្រើលុយដែលគាត់រកបានពីវា ដើម្បីផ្ដល់មូលនិធិដល់ការចាប់ផ្ដើមអាជីវកម្មដែលជោគជ័យជាច្រើនដូចជា Airbnb និងកម្មវិធីឈ្មួញកណ្ដាលវិនិយោគលក់រាយ Robinhood ក៏ដូចជាបង្កើតការជួលផ្ទះប្រណីត ដែលមានឈ្មោះថា SimonEscapes ។
៩ Ben Francis (Gymshark)

Ben Francis បានចាប់ផ្ដើមជាសំលៀកបំពាក់កីឡា ធ្វើដោយដៃ ដែលផលិតនៅផ្ទះឪពុកម្ដាយខ្លួន។ នៅទីបំផុតវាបានរីកចម្រើន ទៅជា អាជីវកម្មដែលមានតម្លៃប្រហែល ១.៣៦ ពាន់លានដុល្លារ។ ក្រោយមក Francis បាននិយាយថា ការសិក្សានៅសាកលវិទ្យាល័យ Aston ដែលគាត់បានចាកចេញមុនពេលបញ្ចប់ការសិក្សា បានផ្ដល់ឲ្យគាត់នូវ “មូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់កសាងអាជីវកម្ម” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ក្លាយជា មហាសេដ្ឋី ការសិក្សាអ្វីខ្លះ ដែលគេត្រូវការ ?
ចុចអាន៖មុនល្បីល្បាញនិងមានលុយកប់ពពក មហាសេដ្ឋីទាំងនេះ ធ្លាប់ធ្វើការស៊ីឈ្នួលឲ្យគេ

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?