KPT+
ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង
មនុស្សយើងធម្មតា ចូលចិត្តឱ្យអ្នកដទៃសម្ដែងអាកប្បកិរិយាវិជ្ជមានដាក់ ហើយយល់ថា គេជាមនុស្សល្អភា្លមប្រសិនគេជួយ និងយល់ចិត្តយើងដោយទង្វើត្រជាក់ៗ។ ប៉ុន្តែក្នុងរបត់សង្គមខ្លះ មនុស្សដែលរង់ចាំជំនួយនិងផ្អែកលើអ្នកដទៃជាមនុស្សទន់ជ្រាយនិងមិនសូវទទួលបានការឱ្យតម្លៃឡើយ។
ចុះដើម្បីក្លាយជាមនុស្សមានតម្លៃម្នាក់យើងគួរធ្វើបែបណា?

ប្រសិនបើត្រូវបាននរណាម្នាក់បដិសេធ ជាស្វ័យប្រវត្តិយើងនឹងមានទំនោរចូលចិត្តមនុស្សដែលទទួលយកយើង ច្រើនជាងក្រុមមនុស្សផ្សេងទៀតដែលគ្មានបទពិសោធន៍គេបដិសេធ។ ភ្លាមៗបន្ទាប់ពីការបដិសេធមួយ ស្រាប់តែនរណាម្នាក់មកធ្វើល្អដាក់ ហើយបញ្ចេញឬកពារគោរពយើងទៀត ពេលនោះយើងប្រហែលជាមិនមែនត្រឹមតែចូលចិត្តគេប៉ុណ្ណោះទេ ប៉ុន្តែនឹងគិតថាគេជាមនុស្សល្អទៀតផង។ បើមាននរណាម្នាក់ធ្លាប់ស្មោះត្រង់នឹងយើងខ្លាំង ប៉ុន្តែបន្ទាប់មកយើងបានជួបមនុស្សម្នាក់ក្បត់យើង វាប្រាកដណាស់ថាយើងពិតជានឹងចូលចិត្តមនុស្សដំបូងច្រើនជាងអ្នកក្រោយ។ នៅត្រង់នេះវាមិនខុសគ្នាទេ យើងអាចប្រើវិធីត្រឡប់ទៅមនុស្សជុំវិញដោយទង្វើល្អៗផ្ទុយពីអ្នកមុនៗដែលពួកគេធ្លាប់ជួប។ អារម្មណ៍ល្អរបស់គេនឹងកើតមានចំពោះយើង ដូចដែលយើងមានចំពោះមនុស្សល្អណាម្នាក់ជាក់ជាពុំខាន។
ជួយទុក្ខធុរៈគេឱ្យដូចខ្លួនឯងចង់បាន
គ្មានមនុស្សណាបេះដូងថ្មមិនទោរទន់នឹងទង្វើល្អទេ ប៉ុន្តែក៏មិនមែនចេះតែប្រើទង្វើល្អនោះតាមតែនឹកឃើញដែរ គឺត្រូវមានរបៀបនិងពេលដែលត្រូវធ្វើវា។

ទឹកចិត្តមនុស្សមិនសុទ្ធតែត្រូវគ្នាទាំងអស់ឡើយ៖ យើងមិនអាចប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាតាមរបៀបដូចៗគ្នាទេ ពីព្រោះមនុស្សម្នាក់ៗមានតម្រូវការផ្ទាល់ខ្លួនរបស់គេ។
ស្វែងយល់ពីតម្រូវការរបស់បុគ្គល៖ បើយើងចង់ធ្វើឱ្យមនុស្សម្នាក់សម្របតាម នោះយើងត្រូវតែយល់ច្បាស់ពីបុគ្គលិកលក្ខណៈ សាវតា និងតម្រូវការរបស់គេជាមុនសិន។
រង់ចាំពេលវេលាត្រឹមត្រូវ៖ ពេលមនុស្សម្នាក់នោះប្រឈមមុខនឹងស្ថានភាពដែលលំបាកហើយគេត្រូវការជំនួយណាមួយ ឬត្រូវការមិត្តភក្តិជួយ វាជាឱកាសដែលយើងអាចបង្ហាញថាយើងជាមនុស្សម្នាក់ដែលនៅក្បែរគេនិងអាចរំលែកទុក្ខគេបាន។
ប្រសិនបើអ្នកអាចធ្វើតាមជំហានទាំងនេះបានយ៉ាងត្រឹមត្រូវ នោះអ្នកច្បាស់ជាក្លាយមនុស្សដែលគេនឹងចូលចិត្តស្រឡាញ់ ទោះមិនខ្លាំងក្លាតែក៏នឹងច្រើនជាងមុនពុំខានឡើយ!!
ប្រែសម្រួល៖ សន្យា
ប្រភព៖ 2knowmyself
ចុចអាន៖ ពាក្យថា មនុស្សទន់ខ្សោយពឹងសំណាង មនុស្សរឹងមាំ ពឹងខ្លួនឯងមានន័យដូចម្តេច?
ចុចអាន៖ បើពិតជាមានទម្លាប់ទាំងនេះ ទោះសមត្ថភាពស្ទើរ អាចជោគជ័យបាន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?