KPT+
ជួបបញ្ហាហិរញ្ញវត្ថុក្នុងវិបត្តិកូរ៉ូណា? សាកអនុវត្តវិធីនេះសិនទៅ….
ចៀសមិនផុតទេ ដែលយើងភាគច្រើននឹងជួបបញ្ហាហិរញ្ញវត្ថុ នៅក្នុងអំឡុងពេលមានវិបិត្តកូវីដ១៩។ ប៉ុន្តែមានរឿងខ្លះដែលយើងអាចធ្វើ ដើម្បីរក្សាសាច់ប្រាក់ និងធ្វើឱ្យស្ថានភាពអាសន្នប្រែជាប្រសើរឡើងវិញ។
១. កំណត់អាទិភាព
ដំបូងគួរយល់ច្បាស់អំពីអាទិភាពលើការចំណាយដែលមិនមានស្មើគ្នា។ ចំណាយចម្បងគឺផ្ទះស្នាក់ បន្ទាប់គឺចំណីអាហារ ឧបករណ៍ប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ ហើយអាចមានអ្វីផ្សេងទៀត អាស្រ័យតាមស្ថានភាពរបស់អ្នក។

២. ញែកឲ្យដាច់រវាងភាពចាំបាច់និងទិញតាមចិត្ត
គួរតែធ្វើបញ្ជី ដើម្បីចាំត្រួតពិនិត្យឡើងវិញនូវការចាយវាយនានា។ បើស្ថានភាពលុយកំពុងរឹតត្បិត សូមកាត់បន្ថយឬផ្អាកការចំណាយទៅលើរបស់របរថ្លៃៗ ដូចជា សាច់ អាហារសមុទ្រ ឬកុម្មង់អាហារក្រៅ។ល។ ម្យ៉ាងទៀត អីវ៉ាន់និងសម្ភារមួយចំនួនដែលពុំចាំបាច់សម្រាប់រដូវកាលមេរោគរាតត្បាតនេះ គួេកុំទិញអី។
៣. អ្វីគួរចំណាយនិងមិនគួរចំណាយ

គិតម្ដងទៀត ពីការទិញទំនិញសំខាន់ៗ និងទំនិញណាដែលគួរកាត់ចេញ។ ខោអាវអាវប្រ៊េនៗ ការដេញស៊េរីទូរសព្ទ ប្ដូរម៉ាកទូរទស្សន៍ថ្លៃៗជាដើម ពុំចាំបាច់ចំណាយទេ។
៤. ពិនិត្យអ្នកមកបញ្ចុះបញ្ចូល
ឆ្លៀតឱកាសស្ថានភាពកំពុងមិនស្រួល តែងតែមានជនបោកប្រាស់ ដោយព្យាយាមប្រើវិធីផ្សេងៗដើម្បីយកប្រាក់ដូចជា ជំនួយសប្បុរសធម៌ កាវិនិយោគលើភាគហ៊ុន ផ្ដល់សេវាព្យាបាលជំងឺ។ល។
៥. ព្យាយាមសន្សំ
បើអ្នកកំពុងមានការងារធ្វើនៅឡើយ ហើយក៏មានចំណូលប្រចាំខែនៅឡើយ សូមឆ្លៀតសន្សំតាមដែលអាចធ្វើទៅបាន ទោះតិចតួចក្ដី ដើម្បីមានប្រាក់បម្រុងសម្រាប់ប្រើប្រាស់នៅគ្រាអាសន្ន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត