Connect with us

KPT+

ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងវិបត្តិកូរ៉ូណា? សាកអនុវត្តវិធីនេះសិនទៅ….

បានផុស

នៅ

ចៀស​មិន​ផុត​ទេ ​ដែល​យើង​ភាគច្រើន​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ នៅ​ក្នុង​អំឡុង​ពេល​មាន​វិបិត្តកូវីដ១៩​។ ​ប៉ុន្តែ​មាន​រឿង​ខ្លះ​ដែល​យើង​អាច​ធ្វើ​ ដើម្បី​រក្សាសាច់ប្រាក់​ និង​ធ្វើ​ឱ្យ​ស្ថានភាព​អាសន្ន​ប្រែ​ជា​ប្រសើរ​ឡើង​វិញ។

១. កំណត់​អាទិភាព

ដំបូងគួរ​យល់​ច្បាស់​អំពី​អាទិភាព​លើការ​ចំណាយ​ដែលមិន​មានស្មើគ្នា។ ចំណាយ​ចម្បង​គឺ​ផ្ទះស្នាក់ បន្ទាប់គឺ​ចំណី​អាហារ ​ឧបករណ៍​ប្រើប្រាស់​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ ហើយ​អាច​មាន​អ្វី​ផ្សេង​ទៀត​ អាស្រ័យ​តាម​ស្ថានភាព​របស់​អ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ញែក​ឲ្យ​ដាច់​រវាង​ភាព​ចាំបាច់​និង​ទិញ​តាម​ចិត្ត

គួរ​តែ​ធ្វើ​បញ្ជី ​ដើម្បី​ចាំ​ត្រួត​ពិនិត្យ​ឡើងវិញ​នូវការចាយវាយនានា។ បើ​ស្ថានភាព​លុយ​កំពុង​រឹតត្បិត ​សូម​កាត់​បន្ថយ​ឬ​ផ្អាក​ការ​ចំណាយ​ទៅ​លើ​របស់របរ​ថ្លៃៗ ដូចជា ​សាច់​ អាហារ​សមុទ្រ​ ឬកុម្មង់អាហារក្រៅ។ល។ ម្យ៉ាងទៀត អីវ៉ាន់និងសម្ភារមួយចំនួនដែលពុំចាំបាច់សម្រាប់រដូវកាលមេរោគរាតត្បាតនេះ គួេកុំទិញអី។

៣. អ្វី​គួរ​ចំណាយ​និង​មិន​គួរ​ចំណាយ

គិត​ម្ដងទៀត ពី​ការ​ទិញទំនិញសំខាន់ៗ និងទំនិញណាដែលគួរ​កាត់​ចេញ​។ ខោ​អាវ​អាវ​ប្រ៊េនៗ ​ការដេញស៊េរីទូរសព្ទ ប្ដូរម៉ាកទូរទស្សន៍​ថ្លៃ​ៗជាដើម ពុំចាំបាច់ចំណាយទេ។

៤. ពិនិត្យអ្នកមកបញ្ចុះបញ្ចូល

ឆ្លៀតឱកាសស្ថានភាព​កំពុង​មិនស្រួល ​តែងតែ​មាន​ជនបោកប្រាស់​​ ដោយ​ព្យាយាម​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​យក​ប្រាក់​ដូចជា ​ជំនួយ​សប្បុរសធម៌ កាវិនិយោគ​លើ​ភាគហ៊ុន ​ផ្ដល់សេវាព្យាបាល​ជំងឺ។ល។

៥. ព្យាយាមសន្សំ

បើអ្នកកំពុងមានការងារធ្វើនៅឡើយ ហើយក៏មានចំណូលប្រចាំខែនៅឡើយ សូមឆ្លៀតសន្សំតាមដែលអាចធ្វើទៅបាន ទោះតិចតួចក្ដី ដើម្បីមានប្រាក់បម្រុងសម្រាប់ប្រើប្រាស់នៅគ្រាអាសន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ចង់បានលុយបន្ថែមពី YouTube កុំរំលង​អត្ថបទនេះ!

ចុចអាន៖ រក្សាទង្វើ ៨ យ៉ាងនេះ កុំសង្ឃឹមលុយសល់ដូចគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម