Connect with us

KPT+

និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?

បានផុស

នៅ

កាហ្វេគឺជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្ត និងមិនអាចខានបាន សូម្បីតែមួយថ្ងៃ។ ជាពិសេស នៅក្នុងសម័យទំនើបនេះ វាមានច្រើនប្រភេទ ដែលទាំងនេះ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ័ន្តច្រឡំ ពេល​បញ្ជា​ទិញ​ ត្រូវ​គិត​ឲ្យ​ខ្លាំង ខ្លាច​កុម្ម៉ង់​ខុស​ផឹកមិនកើត។

ចឹងតើកាហ្វេ មានប៉ុន្មានប្រភេទ?

១ អ៊ិចប្រេសសូ​(​ Espresso)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ espresso វាជាកាហ្វេខ្មៅ មិនបន្ថែមទឹកដោះគោ ឬសារធាតុអ្វីផ្សេងក្រៅ​ពីកាហ្វេ​ ។ សម្រាប់អ្នកដែលរៀនផឹកកាហ្វេ ឬកំពុង​ចាប់ផ្តើម ម៉ឺនុយនេះ ​ប្រហែលជាមិន​សក្ដិសម​ឡើយ។ ដោយសារតែ espresso មានរសជាតិកាហ្វេ​ខ្លាំង ​បើ​ផឹក​ហើយ នឹងធ្វើឲ្យវិលមុខ​ធីងធោង ​រកកលក្អួត​មិនខាន។ ប៉ុន្តែសម្រាប់​អ្នក​ដែលកំពុងស្រកទំងន់ espresso គឺជាជម្រើសដ៏ល្អ ដោយសារតែវា ផ្តល់​ថាមពល​ទាប មិនធ្វើឲ្យ​ធាត់​នោះទេ។

២ កាពូឈីណូ (Cappuccino)

Cappuccino គឺជា​កាហ្វេដែលពឹងផ្អែកលើ espresso តែ​បន្ថែមជាមួយទឹកដោះគោស្រស់ និង​ពពុះ​ទឹកដោះគោពីលើ។ ជារឿយៗ វាត្រូវបានលាបដោយម្សៅកាកាវ ឬម្សៅ cinnamon ដើម្បីបន្ថែម​ក្លិនឈ្ងុយ និងរសជាតិ​ដល់កាហ្វេ។ ម៉ឺនុយនេះ គឺសមរម្យសម្រាប់អ្នកដែល​ទើប​តែ​ចាប់ផ្តើម​ផឹក​កាហ្វេ​បាន។

៣ អាមេរិកខេនណូ (Americano)

សម្រាប់​អ្នក​ចូលចិត្ត​កាហ្វេ​ ​ចង់​បាន​ភាព​ស្រស់​ស្អាត ច្បាស់​ជា​ស្គាល់មួយ​មុខ​នេះ​ច្បាស់​ណាស់។ Americano គឺជាកាហ្វេដែលត្រូវបានបន្ថែមទឹកក្តៅ ទៅក្នុង espresso ដើម្បី​យកក្លិន។ សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ខ្មៅ និង​ចង់​ភ្លក់​រសជាតិ​កាហ្វេ​ពិតៗ។ យ៉ាងណាមិញ​ Americano ក៏​មាន​រសជាតិ​ដូច espresso ប៉ុន្តែ​ជាមួយ​នឹង​ការ​ផ្ដោត​អារម្មណ៍​ទាប វា​ក៏​មាន​កាឡូរីទាប​ផង​ដែរ។ ស័ក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព។

៤ ឡាតេ (latte)

ប្រសិនបើអ្នកណាម្នាក់ កំពុងស្វែងរកកាហ្វេដែលមានរសជាតិស្រាល latte គឺ​សក្ដិសម​ណាស់។ វា​មាន​រសជាតិ​ផ្អែម និងទន់ ​មិន​ធ្ងន់ ​មិនស្រាល។ Latte ឬហៅ​ម្យ៉ាង​ទៀត​ថា កាហ្វេ​ទឹកដោះគោ គឺជា​កាហ្វេ​ដែល​បង្កើត​ឡើងដោយចាក់ espresso និង​ទឹកដោះគោ​ក្ដៅ​ជាមួយគ្នា។ ឡាតេ​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់ ​ដើម្បីលេងសិល្បៈ​នៅ​លើ​ពពុះ​ទឹកដោះគោ ឬ​ដូច​ដែល​យើង​ស្គាល់​ឈ្មោះ​ថា latte art ដែល​នរណា ​ក៏​ចង់​ភ្លក់​រសជាតិ​ផ្អែម​ដែរ។ សម្រាប់​អ្នក​គ្រប់គ្រង​ទម្ងន់​ចៀសវាង​ម៉ឺនុយ​នេះ​ទាំងស្រុង។ ព្រោះ​ឡាតេ ​ជា​កាហ្វេ​ដែល​មា​នកាឡូរី​ខ្ពស់​ណាស់។

៥ ម៉ូកា( Mocha)

Mocha គឺជា​កាហ្វេ​ដែល​ស្រដៀង​ នឹង​កាហ្វេ​ឡាតេ។ ប៉ុន្តែ​ចំណុច​ខុស​គ្នា​ ហើយ​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ ជ្រើស​រើស​ភេសជ្ជៈ​នេះ​​ គឺ Mocha មាន​ក្លិន​ឈ្ងុយ ចេញពី​គ្រាប់​កាហ្វេ​អារ៉ាប៊ីកា​ និង​ក្លិន​ដូច​កាកាវ ។

៦ Flat White

Flat White ​ផ្សំ​ដោយ​កាហ្វេ និង​ទឹកដោះគោ​ស្រស់​ចូលគ្នា​ ដែល​ម៉ឺនុយ​នេះ​ ប្រើ​ទឹកដោះគោ​ច្រើន​បន្តិច។ ដូច្នេះ​កាហ្វេ​មាន​ពណ៌​សហើយ​ទន់។ ចំណែក​រសជាតិ ​មិន​ខ្លាំង​ ហើយ​ក៏សក្ដិសម​សម្រាប់​អ្នក ដែល​ចូលចិត្ត​ផឹកបែបស្រាលៗដែរ។

៧ Doppio

អ្នកចូលចិត្ត​ធ្វើការ​ដល់​យប់​ជ្រៅៗ ប្រាកដជា​​​ស្គាល់​មីនុយ​នេះ​មិន​ខានឡើយ។ សម្រាប់​កាហ្វេ Doppio គឺ​ជា​កាហ្វេ​ខ្លាំង។ ប្រភេទ​ដែល​ផឹក​ហើយ ​ត្រជាក់​ពេញមួយថ្ងៃ។ Doppio ស្មើនឹង​​​កាហ្វេ espresso ដល់​ទៅ ២ កែវ ធ្វើ​ឲ្យ​កាហ្វេ​មាន​ភាព​ខ្លាំងមិនធម្មតា។ ប្រសិន​បើ​អ្នកណា​មិន​ធ្លាប់​ញ៉ាំ​កាហ្វេ​ ហើយ​ទើបតែ​ចាប់ផ្ដើម គួរ​កុំ​ទាន់​សាក​អី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មកដឹងតម្លៃកាហ្វេ វៀតណាម លក់ក្នុងមួយគីឡូក្រាម

ចុចអាន៖អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម២៧ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម