Connect with us

KPT+

បុរសៗសក់ពូកែជ្រុះ សឹងរាល់ថ្ងៃ ប្រើតិចនិកនេះ ធានារឹងមាំ រលាស់ជាងមុន

បានផុស

នៅ

ជាការពិត ប្រវែងសក់ មិនមែនជាសូចនាករនៃការថែរក្សាសក់នោះទេ។ ព្រោះ​ចំណុច​សំខាន់​បំផុត​ គឺ​ការ​ថែរក្សា​ស្បែក​ក្បាល និង​សក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បីជួយឲ្យ​សក់​រឹងមាំ។

ខាងក្រោម ជាវិធី ៧ យ៉ាង​ ដើម្បី​ថែរក្សាឲ្យរឹង​មាំ​ ​៖

១ ស្គាល់សក់ខ្លួនឯងឲ្យច្បាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមែនមនុស្សទាំងអស់ នៅលើពិភពលោក មាន​សក់ដូចគ្នានោះទេ ។ រឿងដំបូងដែលអ្នក​គួរ​យកចិត្តទុកដាក់ ​គឺប្រភេទ និង ​លក្ខខណ្ឌ​នៃ​សក់។ តើ​ក្រាស់​ឬ​ស្ដើង ជាឧទាហរណ៍ ​អ្នក​ដែល​មាន​សក់​ស្ដើង​ និង​ល្អ​ គឺ​សមរម្យ​សម្រាប់​ស្ទិល​ម៉ូដ​សក់​ខ្លី។ ព្រោះ​វា​ធ្វើ​​ឲ្យ​មើល​ទៅ​ក្រាស់ និង​មាន​ទម្ងន់ ។ សម្រាប់​អ្នក​ដែល​មាន​សក់​ក្រាស់ និង​ត្រង់ អាច​ជ្រើសរើស​ម៉ូដ​សក់​បាន​ច្រើន​ប្រភេទ។

អ្នកដែលមានសក់​រលក គួរយកចិត្តទុកដាក់លើប្រវែងសក់របស់ពួកគេ ហើយ​មិន​គួរ​កាត់​ខ្លី​ពេក​ទេ។ ការយល់​ដឹង​អំពី​ស្ថានភាពសក់របស់អ្នក ​ក៏​អាច​ជួយ​ក្នុង​ការ​សម្រេចចិត្ត​ លើ​ផលិតផល​ថែរក្សា​សក់ និង​រចនាប័ទ្ម​ត្រឹមត្រូវ​ផង​ដែរ។

២ មុន​នឹង​កក់​សក់ អ្នក​គួរ​តែ​លាង​សម្អាត​នឹង​ទឹក​ធម្មតា

លាង​សម្អាត​សក់ ​មិន​ខុស​ពី​ការ​លាង​រថយន្ត​ឲ្យ​ស្អាត​នោះ​ទេ។ ព្រោះ​ត្រូវ​ចាប់​ផ្ដើម​ប្រើ​ទឹក​ស្អាត​លាង​សម្អាត​ធូលី ​ដែល​ជាប់​ចេញ​ជា​មុន​សិន។ បន្ទាប់មក​ចាប់ផ្ដើម ប្រើ​សាប៊ូ​កក់​សក់​ដើម្បី​សម្អាត​សក់។

៣ ជ្រើសរើស​ផលិតផលឲ្យត្រឹមត្រូវ

ការប្រើសាប៊ូកក់សក់ធម្មតា មិនខុសពីការលាងរថយន្តជាមួយសាប៊ូធម្មតានោះទេ។ ព្រោះ​មាន​សារធាតុ​ផ្សំ​ ដែល​មិន​អាច​ចិញ្ចឹម​ស្បែក​ក្បាល និង​សក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជា​ដំបូង អ្នកគួរតែជ្រើសរើសចំណុចខ្លាំងរបស់សាប៊ូកក់សក់ដែល​ត្រូវ​ប្រើប្រាស់ ថាតើវាបំពេញតម្រូវការរបស់អ្នក​ឬអត់។ ព្រោះសាប៊ូកក់សក់ខ្លះ ជួយតែសំណើម ប៉ុន្តែ​មិនអាចគ្រប់គ្រង​ជាតិខ្លាញ់ នៅលើស្បែកក្បាល​បានទេ។

លើសពីនេះ ចៀសវាង​សាប៊ូ​មានផល​ចំណេញ​ពីរ​មុខ បានទាំងកក់ និ​ង​បំប៉ន​ក្នុងពេលតែមួយ ដែល​មិន​ឃើញ​លទ្ធផល​ទាល់​តែ​សោះ។ ជាការល្អបំផុត គឺចំណាយពេលបន្តិច ដើម្បីអានស្លាកផលិតផល ​ឬ​ធ្វើការ​ស្រាវជ្រាវ​មួយ​ចំនួន ​មុន​ពេល​នឹងទិញ។

៤ កុំប្រើផលិតផល​បន្ទន់​ ដោយផ្ទាល់លើ​ស្បែកក្បាល

របៀប​ប្រើ​សាប៊ូ​កក់​សក់ និង​ក្រែម​បន្ទន់​សក់ គួរ​ចាក់ ឬ​ច្របាច់​លើ​បាតដៃ​ជាមុន​សិន ហើយ​ត្រដុសថ្នមៗ រហូត​ដល់​មាន​ពពុះ រួច​លាប​វា​​ឲ្យ​សព្វ​ពេញ​ស្បែក​ក្បាល និង​សក់​សើម​ដើម្បី​ប្រសិទ្ធភាព​។​ ម៉ាស្សា​ស្បែក​ក្បាល​ថ្នមៗ​ ឲ្យ​បាន​ហ្មត់ចត់។ កុំ​ប្រើ​ក្រចក​ ដើម្បី​កោស​ស្បែក​ក្បាលខ្លាំងៗ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​រលាក។ បន្ទាប់មក​ លាង​សម្អាត​សាប៊ូ​ចេញ​ជាមួយ​នឹង​ទឹក​សីតុណ្ហភាព​ធម្មតា​។ ដោយសារ​តែ​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ខូច។

៥ កុំកក់សក់រាល់ថ្ងៃ

ការកក់សក់​ជារៀងរាល់ថ្ងៃ អាច​ប៉ះពាល់​ដល់​ស្បែក​ក្បាល។ ដោយសារតែការប្រើប្រាស់​សាប៊ូ​កក់ សក់​ញឹកញាប់ ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត ​ បាត់បង់​តុល្យភាព​សំណើម។ ទាំងនេះ​ នឹង​បណ្ដាល​ឲ្យ​អង្គែ​ស្បែក​ក្បាល​ និង​ជ្រុះ​សក់ញឹកញាប់ លែងរឹងមាំ។

៦ កុំចូលគេង ប្រសិនបើ​​សក់​​សើម

សក់​សើម​ហើយ​ចូល​គេង ស្រដៀង​នឹង​ការ​អញ្ជើញ​មេរោគ​ចូល​ក្នុង​ស្បែក​ក្បាល ឬមាន​ក្លិនស្អុយ ហើយ​ក៏​ក្លាយជាមូលហេតុមួយទៀត នៃការ​ជ្រុះ​សក់។ ដូច្នេះ អ្នក​គួរ​ផ្លុំ​សក់​​ឲ្យ​ស្ងួត​ភ្លាម​ៗ ​បន្ទាប់​ពី​កក់​សក់​ ដើម្បីជួយរក្សាមាត្រ​សក់​ឲ្យ​បិទ និងកាត់​បន្ថយ​បាក់តេរី និង​ញើស។

៧ កុំភ្លេចទៅហាងកាត់សក់រៀងរាល់ ៤-៦ សប្តាហ៍

បុរស​ត្រូវ​ដឹង​ខ្លួន​ឯងថា ​គួរ​​កាត់​សក់ពេលណា ដោយ​មិនចាំបាច់​ឲ្យ​អ្នកណាប្រាប់។ អ្នក​អាច​មើល​ឃើញ​ដោយ​ខ្លួន​ឯង​ នូវ​ប្រវែង​សក់​ពី​ក្រោយ​ត្រចៀក​ដល់​ក​ ឬស្ទីលសក់ ហើយមានអារម្មណ៍ថា វាមិនមែនជារាង វាប្រហែលជាដល់ពេល​កាត់សក់ ដើម្បីទទួល​បានស្ទីលសក់​មកវិញ ឬធ្វើឲ្យសក់កាន់តែលូតលាស់ជាងមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធី ៥ យ៉ាង​ដើម្បី​ឲ្យ​សក់​នៅ​បន្ត​លូតលាស់​ក្រោយ​វ័យ ​៤០ ឆ្នាំ

ចុចអាន៖និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១០ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម