KPT+
ចង់បានបទពិសោធន៍ តំបន់ទេសចរណ៍ក្នុងស្រុក ៥ កន្លែងនេះ គួរទៅកុំខាន
ប្រសិនបើអ្នកធុញទ្រាន់ នឹងជីវិតរស់នៅទីក្រុងដ៏មមាញឹក មានតែរឿងសោកសៅ ចូរសាកល្បងផ្លាស់ប្ដូរជីវិត ទៅរបៀបផ្សេងមួយទៀត។
ទន្ទឹមនោះ ការដើរទស្សនាតំបន់ដែលយើងមិនធ្លាប់បានទៅ គឺជាបទពិសោធន៍មួយ ដែលមិនគួរមើលរំលង។ ដែលទាំងនោះ មានទំនៀមទម្លាប់ជនជាតិដើមភាគតិច របៀបរស់នៅ និងវប្បធម៌របស់ប្រជាជនក្នុងតំបន់ជាដើម។
១ ភោជនីយដ្ឋានក្នុងស្រុក

ភោជនីយដ្ឋានក្នុងស្រុកនេះ មិនមានន័យថា ត្រូវតែជាភោជនីយដ្ឋានប្រណីតនោះទេ។ កុំមើលរំលងតូបលក់អាហារតាមចិញ្ចើមផ្លូវតូចៗ ដែលលក់អាហារក្នុងស្រុក។ ប្រសិនបើអ្នកចង់រកភោជនីយដ្ឋានដែលឆ្ងាញ់នោះ មានវិធីណែនាំថា អ្នកអាចរកកន្លែងដែលអ្នកស្រុកហូបបានដែរ។ បន្ទាប់មកដើរតាមពួកគាត់ ដើម្បីទទួលយកបទពិសោធន៍ជីវិត និងវប្បធម៌ក្នុងស្រុក ។
២ ហាងកាហ្វេក្នុងស្រុក

ហាងកាហ្វេក្នុងស្រុក គឺជាកន្លែងមួយដែលយើងគួរទៅ ដើម្បីបានសិក្សាស្វែងយល់ពីជីវិតក្នុងស្រុក និងរបៀបដែលប្រជាជនរស់នៅ។ ទៅហាងកាហ្វេ មិនមែនមានន័យថា អ្នកត្រូវបញ្ជាតែកាហ្វេដើម្បីផឹកនោះទេ។ ក្នុងនោះ ក៏មានភេសជ្ជះជាច្រើនប្រភេទ ដែលអ្នកអាចជ្រើសរើសបញ្ជាទិញបាន ដែលអាចមានម៉ឺនុយប្រចាំស្រុកផងដែរ។
ប្រសិនបើអ្នកមានបំណងធ្វើដំណើរ ដើម្បីទទួលបានបទពិសោធន៍វប្បធម៌ក្នុងស្រុក។ កុំភ្លេចឈប់តាមហាងកាហ្វេតាមផ្លូវរាល់ការធ្វើដំណើរ។ នោះនឹងធ្វើឲ្យដំណើរកម្សាន្ត កាន់តែសប្បាយ យើងអាចមិននឹកស្មានដល់ដូចគ្នា។
៣ កន្លែងសាសនា

កន្លែងសាសនា ជាកន្លែងដែលពឹងផ្អែកលើចិត្តមនុស្សក្នុងសហគមន៍។ ភាគច្រើន ប្រជាជនក្នុងតំបន់ មានរបៀបរស់នៅដែលជាប់នឹងជំនឿ និងសាសនារបស់ពួកគេ។ គេបានរកឃើញថា កន្លែងសាសនាជាកន្លែងដែលបញ្ជាក់យ៉ាងច្បាស់ អំពីវប្បធម៌ និងអត្តសញ្ញាណនៃសហគមន៍នោះ។ យើងឃើញថា មនុស្សក្នុងសហគមន៍មានគំនិត របៀបជឿ សូម្បីតែចំណេះដឹងនៃស្ថាបត្យកម្មក្នុងការរចនាកន្លែងសាសនា វាជាវប្បធម៌សហគមន៍ ដែលមានតាំងពីយូរយារណាស់មកហើយ។
៤ សារមន្ទីរ

សារមន្ទីរមិនមែនគ្រាន់តែជាកន្លែង រក្សាទុកវត្ថុបុរាណប៉ុណ្ណោះទេ។ ព្រោះគ្រប់វត្ថុទាំងអស់ ក៏រួមបញ្ចូលគ្នានូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់សហគមន៍ ក្នុងទម្រង់ជាវត្ថុដែលនៅតែអាចប៉ះបាន។ មុនពេលវត្ថុផ្សេងៗ ត្រូវបានបង្ហាញនៅក្នុងសារមន្ទីរ ពួកវា សុទ្ធតែជាវត្ថុប្រចាំថ្ងៃពិតៗ ដែលសព្វថ្ងៃនេះប្រហែលជាមានការវិវត្តខ្លះៗ។
ប៉ុន្តែនៅតែបន្សល់ទុកឬសគល់ ទុកជាសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយបានសិក្សា ដូច្នេះ សារមន្ទីរជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដើម្បីស្វែងយល់អំពីរបៀបរស់នៅ និងវប្បធម៌ប្រពៃណីរបស់អ្នកស្រុក។ វាត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់ការអប់រំ និងការកសាង។
៥ ផ្សារតូចៗតាមភូមិ

ប្រសិនបើអ្នកមានឱកាស ទៅទស្សនាកន្លែងទាក់ទាញក្នុងស្រុក កុំភ្លេចទៅផ្សារសហគមន៍។ ទោះបីផ្សារនេះមើលទៅជាកន្លែង ដែលមិនអាចទៅដើរលេងក៏ដោយ។ ប៉ុន្តែដោយសារនេះ ជារបៀបរស់នៅមួយផ្សេងទៀត ដែលយើងអាចទទួលបទពិសោធន៍យ៉ាងពិតប្រាកដ ។
ទីផ្សារមានសារៈសំខាន់ មិនត្រឹមតែនៅក្នុងវិមាត្រធុរកិច្ច ជាកន្លែងសម្រាប់ធ្វើពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិមាត្រសង្គម និងវប្បធម៌ផងដែរ។ ទីផ្សារគឺជាកន្លែងដែលមនុស្សតែងតែជួបគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានជាក់លាក់។ មានសកម្មភាព ដែលមនុស្សក្នុងសហគមន៍ធ្វើរួមគ្នា។ ដូច្នេះទីផ្សារ គឺជាការឆ្លុះបញ្ចាំងពីរបៀបរស់នៅទាំងមូលរបស់មនុស្សនៅក្នុងសហគមន៍គ្រប់ពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាយតិចដើរបានច្រើនកន្លែង ឲ្យតែចេះតិចនិកនេះ ធានា សប្បាយយកទៅណាអស់
ចុចអាន៖ឱកាសល្អត្រឹម ៣ ខែ ទស្សនាសត្វស្លាបកម្រច្រើនប្រភេទនៅព្រែកទាល់ចុចអាន៖

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?