សុខភាព
ផឹកទឹកកកពិតជាបណ្ដាលឱ្យឆ្លងជំងឺរហ័ស?
រហូតមកទល់បច្ចុប្បន្ន ការយល់ឃើញពីគុណវិបត្តនៃការទទួលទានទឹកកកនៅតែចោទជាសំណួរ និងមានអំណះអំណាងផ្សេងគ្នាពាក់ព័ន្ធលើករណីនេះ។

អ្នកខ្លះថា ផឹកទឹកកកនាំឲ្យកើតផ្ដាសាយ ខ្លះថាបណ្ដាលឲ្យងាយឆ្លងជំងឺ និងខ្លះទៀតថានាំឲ្យធាត់ជាដើម។
ដូច្នេះ បើយោងតាមគោលការណ៍សុខាភិបាល តើទឹកកក គួរឬមិនគួរទទួលទាន?
ចម្លើយ គឺអាចទទួលទានបាន!
ទាក់ទិននឹងចម្លើយនេះ លោកគ្រូពេទ្យ កែវ សេងរដ្ឋា ជាបុគ្គលិកគ្លីនិកឯកជនមួយ បានប្រាប់កម្ពុជាថ្មីថា គ្រប់គ្នាអាចទទួលទានទឹកកកបានជាធម្មតា ពុំមានបញ្ហាចោទអ្វីទេ លើកតែអ្នកមានប្រតិកម្មប៉ុណ្ណោះ។ លោកថា អ្នកខ្លះអាចមិនត្រូវធាតុជាមួយភាពត្រជាក់ លុះផឹកទឹកកកកាលណាក៏ទៅជាឈឺ ផ្ដាសាយ មិនស្រួលច្រមុះ និងឈឺក។ល។ ដូច្នេះពួកគេ គួរចៀសវាងទទួលទឹកកកដើម្បីការពារសុខភាពខ្លួនឯង។ ចំណែកអ្នកណាដែលគ្មានប្រតិកម្មអ្វី អាចផឹកទឹកកកជាប្រក្រតី ពុំប៉ះពាល់សុខភាពនោះទេ។

ចំពោះអ្នកយល់ខ្លះថា ការផឹកទឹកកកបណ្តាលឲ្យដុះក្បាលពោះ ឬឡើងទម្ងន់ ព្រោះយល់ថាវាធ្វើឲ្យខ្លាញ់កក នោះក៏ពុំពិតដែរ។ នេះបើតាម ការលើកឡើងរបស់គេហទំព័រ Healthline.com។
តាមការពិតទឹកកកមិនបានធ្វើឲ្យខ្លាញ់កកនៅក្នុងខ្លួនឡើយ ផ្ទុយទៅវិញវាថែមទាំងធ្វើឲ្យកោសិកាអាចបំបែកកាឡូរី ដើម្បីកម្តៅទឹកទៀតផង ព្រោះទឹកត្រជាក់ដែលចូលទៅក្នុងបំពង់អាហារ និងពោះវៀនចាំបាច់ត្រូវមានកម្តៅប្រហាក់ប្រហែលនឹងក្នុងខ្លួនមនុស្ស។
ដោយឡែក មូលហេតុមួយដែលគេតែងតែហាមមិនឲ្យផឹកទឹកកកពេលផ្តាសាយ ឬពេលមានក្អក នោះក៏ដោយសារទឹកត្រជាក់ត្រូវបានគេដឹងថាអាចធ្វើឲ្យស្លេសកើនឡើង៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន