KPT+
ទម្លាប់រស់នៅ ៥ យ៉ាង បង្កើនការចងចាំ និង សមត្ថភាពខួរក្បាល
ពិតណាស់ គ្នាយើងរាល់គ្នាសុទ្ធតែមានទម្លាប់មិនល្អដែលចង់ផ្លាស់ប្ដូរ ហើយអាកប្បកិរិយាជាក់លាក់មួយចំនួន អាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពខួរក្បាល។ ដូចនេះ ដើម្បីពង្រឹងការចងចាំ និងបង្កើនសមត្ថភាពខួរក្បាល គ្នាយើងគប្បីអនុវត្តទម្លាប់ប្រចាំថ្ងៃល្អៗខាងក្រោម។
១. ធ្វើសមាធិ

បើគ្នាយើងចង់ឲ្យការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើង គួរចំណាយពេលខ្លះធ្វើសមាធិជារៀងរាល់ថ្ងៃ។ ពិតណាស់ ការធ្វើសមាធិអាចកាត់បន្ថយស្រ្តេស និងការថប់បារម្ភ ព្រមទាំងបង្កើនសមត្ថភាពខួរក្បាលថែមទៀតផង។
២. គេងឲ្យបានគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងគ្រប់គ្រាន់ជារៀងរាល់យប់ ជាទម្លាប់ដ៏ល្អមួយ ដែលអាចផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធជាច្រើននៅក្នុងរាងកាយរបស់យើង រួមទាំងការផ្ដោតអារម្មណ៍ផងដែរ។ អំឡុងពេលដែលយើងគេង ខួរក្បាលនឹងធ្វើការជួសជុល ស្តារចនាសម្ព័ន្ធ និងមុខងារសំខាន់ៗ។ ផ្ទុយទៅវិញ ការគេងមិនគ្រប់គ្រាន់ អាចរំខានដល់ដំណើរការទាំងនេះ។ ម្យ៉ាងវិញទៀត ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយចំនួន រួមមានជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺបេះដូង។
៣. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
បន្ថែមពីនេះ គ្រឿងស្រវឹងក៏អាចប៉ះពាល់ដល់ការចងចាំដូចគ្នា។ ជាតិអាកុលជាសារធាតុ Neurotoxin ហើយការផឹកគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ អាចបំផ្លាញដល់ផ្នែកនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ ព្រោះអាចនាំឲ្យខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីនB-1 ដែលមានសារសំខាន់ក្នុងការផ្ដល់ថាមពលដល់កោសិកាខួរក្បាល។
៤. ញ៉ាំអាហារល្អៗ
ខួរក្បាលរបស់យើងត្រូវការសារធាតុចិញ្ចឹមជាប្រចាំ ដើម្បីរក្សាថាមពល និងដំណើរការបានល្អបំផុតហើយការញ៉ាំអាហារមិនល្អច្រើនជ្រុល អាចជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាលទៅវិញ។ អាហារដែលមានជាតិកាបូអ៊ីដ្រាតចម្រាញ់ខ្ពស់ ដូចជាស្ករគ្រាប់ ភេសជ្ជៈបន្ថែមជាតិស្ករ អាចនាំឲ្យជាតិស្ករក្នុងឈាមកើនឡើង និងបំផ្លាញសុខភាពខួរក្បាលបន្តិចម្ដងៗ។ ជាងនេះទៅទៀត កាបូអ៊ីដ្រាតចម្រាញ់អាចកាត់បន្ថយមុខងារនៃការចងចាំ និងធ្វើឲ្យការយល់ដឹងថយចុះ។ ជំនួសឲ្យការញ៉ាំអាហារដែលមានជាតិស្ករច្រើន គ្នាយើងគួរញ៉ាំអាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដែលអាចជួយដល់ខួរក្បាល ដូចជាបន្លែស្លឹកបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ទើបជាការប្រសើរ។

៥. ហាត់ប្រាណជាប្រចាំ
លំហាត់ប្រាណអាចជួយសម្រួលដល់លំហូរឈាម ជួយឲ្យខួរក្បាលទទួលបានអុកស៊ីសែនកាន់តែច្រើន ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗគ្រប់ប្រភេទ។ សូម្បីតែលំហាត់ប្រាណប្រចាំថ្ងៃកម្រិតមធ្យម ក៏អាចបង្កើនមុខងារយល់ដឹងសំខាន់ៗដូចជាការចងចាំ និងការផ្ដោតអារម្មណ៍។ លំហាត់ប្រាណក៏ជួយបញ្ចេញអ័រម៉ូន Endorphins ទៅក្នុងចរន្តឈាម ជាអ័រម៉ូនដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ព្រមទាំងជួយកាត់បន្ថយស្រ្តេស៕
ចុចអាន៖កុំបណ្ដោយ!បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំដោយវិធីនេះ
ចុចអាន៖នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦យ៉ាងនេះ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា