KPT+
ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ប្រភពពី Wikipedia បានចុះផ្សាយ និងរាយការណ៍បញ្ជីត្រកូលរាជវង្សដែលមានជាងគេបំផុតលើលោក នាឆ្នាំ២០២២ នេះ ដែលក្នុងនោះមានរាជវង្ស ៥អង្គជាមហាសេដ្ឋីនាំមុខគេនោះគឺ៖
៥. ស្ដេច Mohammed VI ប្រទេសម៉ារុក

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៨.២ ពាន់លានដុល្លារ
ស្ដេច Mohammed ទី៦ ជាព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកបច្ចុប្បន្ន។ ទ្រង់បានឡើងសោយរាជ្យនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៩ បន្ទាប់ពីការសោយទីវង្គតរបស់បិតាគឺស្តេច Hassan ទី២។
ស្ដេច Mohammed គឺជាពាណិជ្ជករ និងជាម្ចាស់ធនាគារឈានមុខគេរបស់ប្រទេសម៉ារ៉ុក។ ទ្រង់ក៏ជាម្ចាស់ក្រុមហ៊ុនធំៗនាំមុខនៅក្នុងប្រទេសដូចជា ទេសចរណ៍ អចលនទ្រព្យ ផ្សារទំនើប ធានារ៉ាប់រង ទូរគមនាគមន៍ ក្រុមហ៊ុនជីករ៉ែ និងក្រុមហ៊ុនផលិតស្រាបៀរធំបំផុត Heineken ផងដែរ។ ដោយសារមានជំនួញធំទាំងនេះ នៅក្រោមការគ្រប់គ្រង ទើបបានជាស្ដេច Mohammed ទី៦ ក្លាយជាមហាសេដ្ឋីកំពូលរបស់ប្រទេស និងជាប់ជាព្រះមហាក្សត្រមានទ្រព្យច្រើនបំផុតទី៥ នៅលើលោក នាឆ្នាំ ២០២២នេះ។
៤. Khalifa bin Zayed Al Nahyan ព្រះចៅ អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៥ ពាន់លានដុល្លារ
ទ្រង់ជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម និងជាព្រះចៅនៃរាជធានី អាប៊ូ ដាប៊ី (Abu Dahbi) ។ យោងតាម THE BUSINESS STANDARD ចុះផ្សាយថា ទ្រព្យសម្បត្តិរបស់ព្រះចៅអង្គនេះបានមកពីការងារជាប្រធានអាជ្ញាធរវិនិយោគនៅក្រុង អាប៊ូដាប៊ី ដែលគ្រប់គ្រងលើប្រេងនាំចេញ។ យ៉ាងណាក្ដីទ្រង់មានប្រជាប្រិយភាពសុះសាយពាសពេញពិភពលោកដោយសារសកម្មភាពសប្បុរសធម៌របស់ទ្រង់។
៣. ស្តេច Salman Abdulaziz bin Saud ប្រទេសអារ៉ាប៊ីសាអូឌីត

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ
ព្រះរាជា Salman Abdulaziz bin Saud អាចស្ថិតនៅលំដាប់ទី៣ក្នុងបញ្ជីស្ដេចមានជាងគេតែអង្គឯង។ ប៉ុន្តែប្រសិនបើបូកទ្រព្យគ្រួសារទាំងមូល រាជវង្សអារ៉ាប៊ីសាអូឌីតជាគ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកដែលសម្បត្តិសរុបមានជាង ១ ទ្រីលានដុល្លារ។ ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត មានប្រភពចំណូលដ៏ធំបំផុតមកពីប្រេង រីឯការវិនិយោគនានាហាក់អាថ៌កំបាំងណាស់។ យ៉ាងណា Wikipedia ផ្សាយថា រាជវង្សនេះជាម្ចាស់វិមានថ្លៃៗ ឡានទំនើប ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនជាច្រើនទៀត។
២. ស្ដេច Sultan Hassanal Bolkiah ប្រទេសប្រ៊ុយណេ

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ២០-២៨ ពាន់លានដុល្លារ
បន្ទាប់ពីព្រះមហាក្សត្រីអេលីសាបិតទី ២ ស្តេច Sultan Hassanal Bolkiah គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេទី ២ លើពិភពលោក។ ទ្រង់ក៏ជានាយករដ្ឋមន្រ្តីនៃប្រទេសប្រ៊ុយណេផងដែរ។ ទ្រព្យសម្បត្តិស្ដេចអង្គនេះមានប្រភពមកពីអាជីវកម្មនាំចេញប្រេង និងឧស្ម័នធម្មជាតិក្នុងស្រុក។ ស្តេច Sultan រស់នៅក្នុងវិមានធំជាងគេបំផុតលើលោកឈ្មោះ Istana Nurul Iman ដែលមានបន្ទប់ប្រមាណ ១៧៧៨ បន្ទប់ ហើយទ្រង់ក៏ត្រូវបាន South China Morning Post រាយការណ៍ថា ជាម្ចាស់នៃក្បួនឡាន Rolls Royces ជាង ៦០០ គ្រឿងផងដែរ។
១. ស្តេច Maha Vajiralongkorn ប្រទេសថៃ
ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៣០-៤៣ ពាន់លានដុល្លារ
ព្រះរាជាព្រះជន្ម ៦៧ ព្រះវស្សាអង្គនេះឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ បន្ទាប់ពីបិតាសោយទិវង្គតកាលពីឆ្នាំ ២០១៦ ។ គ្រួសារទ្រង់កាន់កាប់ដីជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ដោយមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅក្នុងស្រុកដែលក្នុងនោះ ១៧,០០០ កន្លែងនៅរាជធានីបាងកក។ ព្រះមហាក្សត្រអង្គនេះក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ។ ទ្រង់ក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ THE BUSINESS STANDARD៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នាយករដ្ឋមន្ត្រីក្មេងបំផុត ៧ រូបលើលោក សុទ្ធសឹងជាប់តំណែងដោយការបោះឆ្នោត
ចុចអាន៖ ដើមឆ្នាំ ២០២២ មហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍ ជាបុគ្គលទាំងនេះ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?