KPT+
ល្បិចសាមញ្ញ ជួយសុខភាពស្បែករឹងមាំ និងមានសំណើម មិនចំណាយលុយកែកុនច្រើន
ស្បែកមានសុខភាពល្អ និងរឹងមាំ ត្រូវចាប់ផ្ដើមពីរឿងតូចៗ ដែលអ្នកតែងមើលរំលង។ ប្រសិនបើមិត្តនារីណា ធ្វើបាន នោះសុខភាពស្បែកនឹងល្អប្រសើរ មិនចាំបាច់ទៅកន្លែងកែសម្ផស្សនាំអស់លុយ។
យើងខ្ញុំមានរូបមន្តថែស្បែក ៥ ចំណុច សម្រាប់មិត្តនារី ស័ក្តិសមបំផុត សម្រាប់គ្រប់គ្នា ក្នុងរដូវកាលនេះ។
១ លាបឡេដងខ្លួន

ការលាបឡេលាបខ្លួន នឹងជួយបន្ថែមសំណើមដល់ស្បែក ការពារបញ្ហាស្បែកស្ងួត ធ្វើឲ្យស្បែកទន់រលោង និងទាក់ទាញ។ ប្រសិនបើអាកាសធាតុកាន់តែត្រជាក់ ស្បែកនឹងកាន់តែស្ងួត។ ប៉ុន្តែបើយើងថែទាំវាឲ្យបានទៀងទាត់ កុំបារម្ភ មិនថាអាកាសធាតុបែបណានោះទេ។ ស្បែករបស់យើងអាចដោះស្រាយបាន! លើសពីនេះ ការលាបឡេ ក៏ជួយជម្រុះកោសិកាស្បែកងាប់ចេញ ជំរុញការបង្កើតកោសិកាស្បែកថ្មី ធ្វើឲ្យស្បែករបស់យើងកាន់តែរឹងមាំ។ លើសពីនេះ ឡេក៏ធ្វើឲ្យក្លិនដងខ្លួន កាន់តែក្រអូបផងដែរ។
២ ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ
មិត្តនារីគួរតែបង្កើតទម្លាប់លាបឡេការពារកម្តៅថ្ងៃ មិនថាប៉ះពន្លឺថ្ងៃ ឬក្នុងម្លប់ទេ អ្នកគួរតែលាបឡេការពារកម្ដៅថ្ងៃគ្រប់ពេល។ ដើម្បីការពារស្បែករបស់យើងពីពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ស្បែក និងជាមូលហេតុនៃស្បែកស្រអាប់ មិនស្មើគ្នា ។ ទន្ទឹមនោះ គួរតែមុន ៣០ នាទី មុននឹងពេលចេញទៅក្រៅ ហើយគួរតែត្រូវបានអនុវត្តម្ដងទៀត ក្នុងអំឡុងពេលថ្ងៃ។ បន្ថែមពីលើការលាបឡេការពារកម្តៅថ្ងៃ បើមានគ្រឿងការពារស្បែកពីកម្ដៅថ្ងៃ គួរតែយកទៅតាមខ្លួនដូចជា វ៉ែនតា អាវដៃវែង ជាដើម ។
៣ ផឹកទឹកឲ្យបានច្រើន

ស្រទាប់ស្បែកសរុបត្រូវបានផ្សំឡើងពីទឹក ៦៤ ភាគរយ ដូច្នេះការទទួលទានទឹក គឺជាវិធីមួយផ្សេងទៀត ដែលអាចជួយឲ្យស្បែករបស់យើងមានជាតិសំណើម ជួយការពារស្បែកស្ងួត។ ស្បែកខ្វះជាតិទឹក នឹងលេចស្នាមជ្រីវជ្រួញជុំវិញថ្ពាល់ ភ្នែក និងបបូរមាត់ ដូច្នេះផឹកទឹកយ៉ាងតិច ១.៥លីត្រជារៀងរាល់ថ្ងៃ ដើម្បីឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់គ្រប់ផ្នែក។ លើសពីនេះ ការផឹកទឹក ក៏ជួយបណ្ដេញជាតិពុល និងកាកសំណល់ចេញពីរាងកាយ តាមរយៈញើសផងដែរ។
៤ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
លំហាត់ប្រាណទៀងទាត់ នឹងធ្វើឲ្យរាងកាយបូមឈាមបានល្អ ជួយឲ្យឈាមដឹកជញ្ជូនអុកស៊ីសែនកាន់តែច្រើន ទៅកាន់ស្បែក លទ្ធផលទទួលបានស្បែកសភ្លឺថ្លា លើសពីនេះ លំហាត់ប្រាណជំរុញការផលិតកូឡាជែន ដែលជួយឲ្យស្បែកតឹងណែន គ្មានស្នាមជ្រីវជ្រួញ។ ការហាត់ប្រាណ អាចចាប់ផ្ដើមពីរយៈពេលតិចតួចជាមុនសិន បន្ទាប់មកបង្កើនពេលវេលាហាត់ប្រាណបន្តិចម្តងៗ ដើម្បីឲ្យរាងកាយស៊ាំនឹងពេល។
៥ គេងឲ្យបានគ្រប់គ្រាន់

តោះចាប់ផ្ដើមផ្លាស់ប្ដូរពីថ្ងៃនេះទៅ! ការគេងក្រោយម៉ោង១០ យប់ នឹងរារាំងអ័រម៉ូនដែលចាំបាច់សម្រាប់ស្បែក ដែលមានសុខភាពល្អពីការបញ្ចេញ ធ្វើឲ្យស្បែកខ្មៅស្រអាប់។ តាមណែនាំ គឺតម្រូវឲ្យអ្នកព្យាយាមគេងឲ្យបាន ៧-៨ ម៉ោង ដើម្បីចៀសវាងបញ្ហាជាមួយនឹងរង្វង់ខ្មៅនៅក្រោមភ្នែក។ រឿងសំខាន់ ការគេងឲ្យបានត្រឹមត្រូវ កាត់បន្ថយស្នាមជ្រួញ ដែលអាចបណ្ដាលមកពីសម្ពាធ គេងលក់ស្រួល ស្បែករបស់អ្នកនឹងឆ្អែត។
សរុបឲ្យខ្លីមក នេះជាល្បិចសាមញ្ញទាំង ៥ ដែលមិនពិបាក សម្រាប់អ្នកទើបចាប់ផ្តើមអនុវត្ត។ បន្ទាប់មក អនុវត្តបន្តិចម្តង ៗ ធ្វើវាជារៀងរាល់ថ្ងៃឲ្យក្លាយជាទម្លាប់ ដើម្បីធានាថា ស្បែកពិតជាមានការផ្លាស់ប្ដូរ។ ត្រូវចងចាំថា ស្បែកស្អាត នឹងមានសុខភាពល្អប្រសើរមិនថាពីខាងក្រៅឬក្នុងនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចនិកជ្រើសរើសផលិតផល ឲ្យត្រូវនឹង សភាពស្បែក បង្ការបញ្ហាផ្សេងៗ
ចុចអាន៖ផ្ដល់សំណើមដល់ស្បែក តាមតិចនិកនេះ ជួយបង្ការ បញ្ហាស្បែកស្ងួត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?