KPT+
ហេតុផលបែបនេះសោះ ទើបមនុស្សបច្ចុប្បន្ននិយមដំណើរកម្សាន្តបោះតង់
ទេសចរណ៍បោះតង់ បានកើនប្រជាប្រិយភាពចាប់តាំងពីឆ្នាំ ២០០៦ ជាពិសេសនៅក្នុងប្រទេស អាល្លឺម៉ង់ ហើយកំពុងកើនឡើងដល់ទៅ ២,៥ ភាគរយក្នុងមួយឆ្នាំ។
ការបោះតង់ បានក្លាយជាជម្រើសថ្មី សម្រាប់អ្នកដែលចង់ធ្វើដំណើរ ដោយមិនមានហានិភ័យជួបមនុស្ស ឬស្នាក់នៅកន្លែងដែលអ្នកមិនដឹងពីរបៀបគ្រប់គ្រង និងធ្វើឲ្យអ្នកទទួលបានបទពិសោធន៍ ដែលមិនធ្លាប់ជួបពីមុនមក។
១ ទទួលបានអនុស្សាវរីយ៍កាលពីកុមារភាព

ស្ទើរតែមនុស្សភាគច្រើន បានចំណាយពេលមួយចំនួន ក្នុងការធ្វើដំណើរដោយការបោះតង់ យ៉ាងហោចណាស់មួយយប់ហើយអាចជាក្រុមមនុស្សដែលមានអាយុចន្លោះពី ២៥-៥៥ ឆ្នាំ មិនថាពួកគេជាក្មេងជំទង់ ឬបានចូលដល់វ័យអាយុឪពុកម្តាយ។ ពួកគេច្បាស់ជាធ្លាប់ឆ្លងកាត់បទពិសោធន៍បោះតង់មួយចំនួន។
សម្រាប់ហេតុផលនេះ ឪពុកម្តាយនាពេលបច្ចុប្បន្ននេះ ចង់បង្កើតអនុស្សាវរីយ៍ជាមួយគ្រួសាររបស់ពួកគេ។ មនុស្សដែលឈានចូលដល់វ័យធ្វើការ តែងតែចង់រស់នៅពេលរាត្រីសប្បាយៗ។ ដូច្នេះការត្រលប់ទៅបោះតង់វិញ គឺដូចជាការត្រលប់ទៅយុវវ័យរបស់អ្នកវិញ ។ មិនថាបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណានោះទេ ប៉ុន្តែមនុស្សនៅតែនឹកដល់ធម្មជាតិដើមរបស់ខ្លួន។
២ ទទួលបានសេរីភាពជារបស់ខ្លួន
សព្វថ្ងៃនេះ មនុស្សក្នុងសង្គមត្រូវទទួលបន្ទុក និងសម្ពាធតាំងពីការទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយសង្គម ការសិក្សា ការងារ ពួកគេមានទំនោរគិតពីកន្លែងលាក់ខ្លួន ដើម្បីបានភាពស្ងប់ស្ងាត់។ ហើយការធ្វើដំណើរបោះតង់ ហាក់ដូចជាជម្រើសដ៏ស័ក្ដិសមបំផុត។ ការបោះតង់ គឺជាការផ្សងព្រេងនៅគ្រប់ជំហាននៃការធ្វើដំណើរ។ សំខាន់ជាងនេះទៅទៀត គឺនៅជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ ការធ្វើដំណើរទាំងនោះ ធ្វើឲ្យពួកគេអាចនិយាយ និងយល់ចិត្តគ្នាទៅវិញទៅមក ជាពិសេសមើលឃើញខ្លួនឯងកាន់តែច្រើនជាងមុន។

៣ ក្លាយជាឱសថព្យាបាលផ្លូវចិត្តយ៉ាងប្រសើរ
ពីមុនទេសចរណ៍ជាមធ្យោបាយបំបាត់ទុក្ខ និងមានប្រជាប្រិយភាពមួយរយៈ។ ប៉ុន្តែសព្វថ្ងៃនេះ ការបោះតង់ជាក្ខណៈដំណើរកម្សាន្ត បានក្លាយទៅជាការធ្វើដំណើរដែលព្យាបាលទាំងការថែរក្សាសុខភាព ផ្លូវកាយ និងផ្លូវចិត្តផងដែរ។
៤ ជាដំណើរកម្សាន្តមួយចាយប្រាក់តិច ទទួលបានបទពិសោធន៍ច្រើន
មូលដ្ឋាននៃការបោះតង់ គឺជាដំណើរកម្សាន្តដែលមានតម្លៃថោកសមរម្យ។ ព្រោះអ្នកមិនត្រូវចំណាយលើការស្នាក់នៅ អាហារ ប៉ុន្តែការរៀបចំតង់សម្រាប់គេងក្នុងតំបន់ ដែលអាចត្រូវចំណាយលើការថែទាំខ្លះ។ ចំពោះតង់ដែលប្រើហើយ និងអាចប្រើបានរហូត ខណៈពេលដែលយើងចង់ទៅបោះម្ដងទៀត។
ទាំងនេះហើយ គឺជាហេតុផលមួយក្នុងចំណោមហេតុផល ដែលធ្វើឲ្យទេសចរណ៍ប្រភេទនេះ នៅតែពេញនិយម និងមិនហួសសម័យ។ វាបានប្រយោជន៍ច្រើន មិនថាបទពិសោធន៍ និងភាពរឹងមាំផ្លូវចិត្ត។
៥ ជាដំណើរផ្សងព្រេងដ៏អស្ចារ្យ

ជីវិតធម្មតារបស់មនុស្សភាគច្រើន គឺធ្វើទម្លាប់ដដែលៗជារៀងរាល់ថ្ងៃ ជួនកាលមានន័យថា ពឹងផ្អែកលើអ្នកបច្ចេកទេស ឬអ្នកដែលមានសមត្ថភាពជាក់លាក់ក្នុងការគ្រប់គ្រង ពេលខ្លះអ្នកនឹងមានអារម្មណ៍ថា អ្នកមិនអាចពឹងលើខ្លួនឯងបានទេ។ ប៉ុន្តែការធ្វើដំណើរទៅបោះតង់ អ្នកត្រូវតែធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងដូចជា ថែរក្សាសុវត្ថិភាពខ្លួនឯង និងអ្នកដែលធ្វើដំណើរជាមួយគ្នា ចម្អិនអាហារក្នុងព្រៃដោយគ្មានសម្ភារៈគ្រប់គ្រាន់។ ទាំងអស់នេះ នឹងអនុញ្ញាតឲ្យអ្នកប្រើសភាវគតិរស់រានមានជីវិតរបស់អ្នក ទៅនឹងធម្មជាតិ ដែលគេហៅថាបទពិសោធន៍ជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារតែកត្តាសន្តិភាព ដំណើរទេសចរណ៍ផ្សងព្រេងបោះតង់កំពុងពេញនិយមនៅខេត្តកំពង់ស្ពឺ
ចុចអាន៖ប្រសិនត្រូវវង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ គួរធ្វើយ៉ាងណាខ្លះ?

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?