Connect with us

KPT+

ក្លាយ​ជា​សេដ្ឋីនីក្នុងវ័យ​ ២៤ ឆ្នាំ តើតារា​សម្ដែង Zendaya បង្កើតវាយ៉ាងម៉េច?

បានផុស

នៅ

កញ្ញា​ Zendaya មានឈ្មោះពេញ Zendaya Maree Stoermer Coleman ​ជា​តារា​សម្ដែង​និង​ជា​អ្នកចម្រៀង​ជនជាតិ​អាមេរិក​ជា​ច្រើន​ឆ្នាំមកហើយ។ រីឯនៅលើបណ្ដាញសង្គម​នាងមាន​អ្នក​តាមដាន​ជិត ៨០ លាន​នាឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Zendaya រក​លុយ​បាន​តាំង​ពី​នាង​នៅ​តូច ​មុន​ពេល​ក្លាយ​ជា​តារា​សម្ដែង​សព្វថ្ងៃ​នេះ ​នាង​បាន​ចាប់ផ្ដើម​អាជីពបង្ហាញ​ម៉ូតដនិង​រាំ និង​ធ្លាប់​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ប្រដាប់ប្រដា​ក្មេង​លេង​ នៅក្នុងកម្មវិធី​ទូរទស្សន៍ iCarly ។  Zendaya ក៏​បាន​បង្ហាញ​ខ្លួន​ជា​អ្នក​រាំ​បម្រុង​ក្រៅ​ឆាក​នៅ​ក្នុង​ពាណិជ្ជកម្ម Sears ដែល​សម្ដែង​ដោយ Selena Gomez និង​នៅ​ក្នុង​វីដេអូ​ចម្រៀង​សម្រាប់ Kidz Bop version នៃបទ “Hot n Cold” របស់តារាចម្រៀង Katy Perry ។

ជោគជ័យ​ដ៏​ធំ​របស់ Zendaya បាន​កើតឡើង​នៅ​ពេល​ដែល​នាង​បាន​ចូល​សម្ដែង​ជា Rocky Blue ឆ្នាំ ២០១០ នៅ​ក្នុង​រឿង​ Shake It Up របស់ Disney ។ នាង​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត Disney ជា​ច្រើន​ដែល​រួមមាន Frenemies និង Zapped ក្នុង​ឆ្នាំ ២០១៤ និង​បាន​ចូល​បម្រើ​ការងារ​នៅ K.C នៅ​ក្នុង​ស៊េរី​ប៉ុស្តិ៍​ឌីជីថល​មួយទៀត​ ដែល​មាន​ឈ្មោះ​ថា K.C. Undercover។

Zendaya បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដោយ​សម្ដែង​ជាតួ MJ Jones ក្នុង​ខ្សែ​ភាពយន្ត​ Spider-Man៖ Homecoming ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៧។ ខ្សែ​ភាពយន្ត​នេះ​រក​ចំណូល​បាន ៨៨០ លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ នៅ​ឆ្នាំ​ដដែល​នោះ​ នាង​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង The Greatest Showman។ លើស​ពី​នេះ​ទៀត​នាង​ក៏​បាន​ផលិត​ខ្សែ​ភាពយន្ត​មួយ​ដែល​មាន​ចំណងជើង​ថា “ White Lie” និយាយ​អំពី​ស្ត្រី​ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក​ម្នាក់​ ក្នុង​ទសវត្ស​ឆ្នាំ ១៨៩០ ។

តារា​ស្រី​រូប​នេះ​ក៏​បាន​ចេញ​ផ្សាយ​ខ្សែ​ភាពយន្ត​ដាច់ដោយឡែក​មួយ ​ជាមួយ​លោក John David Washington  មាន​ចំណងជើង Malcolm និង Marie។ យោង​តាម​គេហទំព័រ Deadline បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Netflix ទើប​តែ​ទទួល​បាន​សិទ្ធិ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​នេះ ​ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ៣០ លាន​ដុល្លារ។

ទោះយ៉ាងណា ការ​សម្ដែង​មិន​មែន​ជា​ប្រភព​ចំណូល​តែ​មួយ​របស់​នាង​ឡើយ។ មិន​យូរ​ប៉ុន្មាន​នាង​ក៏​បាន​ក្លាយ​តារា​សម្ដែង​ដំបូង​ក្នុង​តន្ត្រី​របស់ខ្លួនផង​ដែរ។ ក្នុង​ឆ្នាំ ២០១១ នាង​បាន​ចេញ​បទចម្រៀង​ដំបូង​ដែល​មាន​ចំណងជើង​ថា “ Swag It Out” និងបទ “ Watch Me” ដែល​សម្ដែងដោយតារាហូលីវូដដ៏ល្បីល្បាញនាង  Bella Thorne ។

ទោះបី​ជា​មានអាជីពជាអ្នកច​ម្រៀងនិង​សម្ដែង ​​នាងក៏បាន​ចាប់ផ្ដើម​ពង្រឹង​ខ្លួន​ជា​អ្នក​រចនា​ម៉ូដ​ោឲផងខដែរ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​នាង​ចុះ​កិច្ចព្រមព្រៀង​ជា​ឯកអគ្គរដ្ឋទូត​យីហោ​របស់​ក្រុមហ៊ុនសម្រស់​មួយ​ចំនួន​ និង​​ម៉ាក​ល្បី​ៗ ដូចជា CoverGirl,  Chi Hair Care និង Lancôme ហើយ​ធ្លាប់​បាន​សម្ដែង​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឲ្យ  Beats ដោយ Dr. Dre Color ថែមទៀត។

មក​ទល់​បច្ចុប្បន្ន​នេះ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​ Zendaya មានតម្លៃ ១៥ លាន​ដុល្លារ​ ក្នុង​ពេល​នាង​មាន​អាយុ​ត្រឹម​តែ ២៤ ឆ្នាំ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​គេហទំព័រ celebritynetworth.com បាន​បង្ហាញ​ប្រាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ seventeen

ចុចអាន៖ មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

ចុចអាន៖ ត្រឡប់ក្រោយមើលពីប្រវត្តិ Selena Gomez មុនឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២៨ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣០ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម