KPT+
រាងកាយដូចគ្មានកម្លាំងកំហែងពេលក្រោកពីគេង សាកប៉ុន្មានវិធីនេះធានាស្វាងចែស
ងើបពីគេងពេលព្រឹក ស្រាប់តែអស់កម្លាំងល្ហិតល្ហៃមិនទាន់ស្វាងងងុយ មកសាកប៉ុន្មានវិធីខាងក្រោមនេះ ធានាថាស្វាងចែសនិងធ្វើឲ្យអារម្មណ៏ស្រស់ស្រាយពេញមួយថ្ងៃ ៖
១. ស្រូបពន្លឺព្រះអាទិត្យ

ពន្លឺព្រះអាទិត្យគឺជាការរំញោចអារម្មណ៍រហ័ស និងមានប្រសិទ្ធភាពបំផុតចំពោះរាងកាយ។ ជាពិសេសគឺវីតាមីន D និងជួយការពារអ្នកពីការផ្លាស់ប្ដូរអារម្មណ៍តាមរដូវកាល។ គ្រាន់តែបើកវាំងនន ហើយឱ្យពន្លឺថ្ងៃចាំងចូលមកក្នុងបន្ទប់ ជាការស្រេច។
២. ផឹកទឹកឱ្យបានច្រើន

បើអ្នកខ្សោះជាតិទឹក អ្នកនឹងមានអារម្មណ៍ធុញទ្រាន់។ ត្រូវផឹកទឹកឱ្យបានច្រើន នៅពេលដែលមានអារម្មណ៍ងងុយគេង និងអស់កម្លាំង ពេលពេលភ្ញាក់ពីគេង។
ការផឹកទឹកត្រជាក់មួយកែវ គឺជាវិធីដ៏ល្អមួយ ដើម្បីធ្វើឱ្យខ្លួនអ្នកស្រស់ស្រាយ ប្រសិននៅរដូវក្ដៅវានឹងជួយការពារការអស់កម្លាំង។
៣. បរិភោគអាហារត្រឹមត្រូវ

នៅពេលមានអារម្មណ៍ងងុយគេង ចាំបាច់មួយទៀត គឺត្រូវយកចិត្តទុកដាក់លើរបបអាហារ។ កុំរំលងអាហារពេលព្រឹក ហើយត្រូវប្រាកដថាអាហារថ្ងៃត្រង់មិនមានជាតិខ្លាញ់។ ព្យាយាមទទួលទានអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីន និងចៀសវាងភេសជ្ជៈកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំង។
៤. ដើរចេញទៅក្រៅ
នៅពេលអ្នកមានអារម្មណ៍ងងុយគេងខ្លាំង ចូរដើរចេញក្រៅ ទោះបីជាអ្នកមានកិច្ចការជាច្រើនត្រូវបំពេញក៏ដោយ។ នេះជាវិធីដ៏មានប្រសិទ្ធភាពក្នុងការភ្ញាក់ដឹងខ្លួន នៅពេលមានអារម្មណ៍ងងុយគេងនិងល្ហិតល្ហៃ។
៥. ដកដង្ហើមចេញចូល

ចាប់ផ្ដើមដកដង្ហើមចូលនិងចេញតាមច្រមុះ ដើម្បីឲ្យខ្យល់ចូលនិងចេញពីសួត។ ព្យាយាមធ្វើឲ្យរហ័ស រួចយឺតៗមកវិញ តាមចង្វាក់ដង្ហើម។
៦. ស្ដាប់ចម្រៀងពីរោះៗ
ការស្ដាប់ចម្រៀង ឬស្ដាប់ភ្លេងរន្ថើនបន្តិច ក៏អាចធ្វើឱ្យស្វាងពីងងុយគេងបានមួយកម្រិតដែរ។ តែសូមចៀសវាងស្ដាប់ចម្រៀងលន្លង់លន្លោច ប្រយ័ត្នងងុយគេងលើសដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ