KPT+
គន្លឹះលាងសម្អាតមុខឲ្យស្អាតល្អ ទៅតាមប្រភេទស្បែក
ការលាងសម្អាតមុខ មានលក្ខណៈខុសៗគ្នាអាស្រ័យទៅតាមប្រភេទស្បែក វ័យ ការបញ្ចេញសកម្មភាព និងពេលវេលា។ ពិតណាស់ ស្រីៗយើងតែងតែគិតថា ការលាងសម្អាតមុខត្រឹមតែ២ដងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែការលាងសម្អាតមុខបែបនេះ អាចច្រើនជ្រុល និងតិចជ្រុលសម្រាប់ស្រីៗមួយចំនួនទៀត។
តើការលាងសម្អាតមុខបែបណាទើបស័ក្ដិសមជាមួយស្បែកមុខយើង?
១. ស្បែកស្ងួត ឬងាយប្រតិកម្ម
សម្រាប់អ្នកដែលមានស្បែកស្ងួត ឬងាយប្រតិកម្ម ការលាងសម្អាតមុខមួយថ្ងៃ២ដងអាចធ្វើឲ្យស្បែករលាក ឬក្រហាយ។ ដូច្នេះហើយ ស្រីៗយើងគប្បីលាងសម្អាតមុខនៅពេលព្រឹកជាមួយនឹងទឹកក្ដៅឧណ្ហៗ និងប្រើហ្វូមលាងមុខដែលមានជាតិប្រេងនៅពេលយប់ ដើម្បីកម្ចាត់រាល់ធូលីដី ឬកាកសំណល់ផ្សេងៗ ដោយមិនធ្វើឲ្យរលាកស្បែក។
២. ស្បែកប្រេង និងងាយកើតមុន
ប្រសិនបើស្បែករបស់យើងរលើបរលោង និងងាយកើតមុខជាប្រចាំនោះ យើងគួរតែលាងសម្អាតមុខឲ្យបានញឹកញាប់ ទើបជាការប្រសើរ។ យ៉ាងណាមិញ ការលាងសម្អាតមុខច្រើនជាង២ដងក្នុងមួយថ្ងៃ អាចបំផ្លាញស្បែករបស់យើងទៅវិញ ពីព្រោះថាវានឹងបង្កើនការផលិតជាតិខ្លាញ់ ព្រមទាំងនាំឲ្យកើតមុនកាន់តែច្រើន។ ដើម្បីជួយពន្យឺតដល់ការផលិតជាតិខ្លាញ់ គ្នាយើងគប្បីជ្រើសរើសប្រើហ្វូមលាងមុខដែលមានជាតិអាស៊ីដ និងមិនត្រូវលាងមុខច្រើនដងពេកឡើយ។
៣. ប្រើគ្រឿងសម្អាងក្រាស់ៗ
ផលិតផលគ្រឿងសម្អាងមួយចំនួន អាចប្រមូលផ្ដុំលើស្បែករបស់យើង និងបណ្ដាលឲ្យស្ទះរន្ធញើស ក៏ដូចជាស្នាមជ្រីវជ្រួញមុនវ័យ។ ហេតុនេះហើយ គ្នាយើងគប្បីលាងសម្អាតមុខឲ្យបានស្អាតល្អ និងត្រឹមត្រូវ ក្រោយពេលប្រើគ្រឿងសម្អាងរួច ដើម្បីឲ្យស្បែកភ្លឺស្រស់ថ្លា និងមើលទៅក្មេងជាងវ័យ។
៤. ហាត់ប្រាណជាទៀងទាត់
ការបញ្ចេញសកម្មភាពរាងកាយ មានសារសំខាន់ណាស់សម្រាប់ការគ្រប់គ្រងទម្ងន់ និងជួយឲ្យយើងមានថាមពលពេញមួយថ្ងៃ។ យ៉ាងណាមិញ ការលាងសម្អាតមុខនៅមុនពេល និងក្រោយពេលហាត់ប្រាណជារឿងដែលមិនអាចខ្វះបានឡើយ។ ជាក់ស្ដែង ការលាងសម្អាតមុខ មុនពេលហាត់ប្រាណអាចជួយបញ្ចៀសការស្ទះរន្ធញើស នៅពេលដែលបាក់តេរីប៉ះពាល់ជាមួយញើស និងកោសិកាងាប់ៗនៅលើផ្ទៃមុខ។ ទន្ទឹមនឹងនេះ ការលាងសម្អាតស្បែកភ្លាមៗ ក្រោយហាត់ប្រាណ អាចកម្ចាត់បាក់តេរី ដែលបង្កជាការកើតមុនបានយ៉ាងមានប្រសិទ្ធភាព៕
ចុចអាន៖តិចនិកជ្រើសរើសផលិតផល ឲ្យត្រូវនឹង សភាពស្បែក បង្ការបញ្ហាផ្សេងៗ
ចុចអាន៖តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ