KPT+
វិធីការពារកូនតូចៗ ពីការឆ្លង Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ
ក្រោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារដូច្នេះថា Omicron ចាប់ផ្ដើមឆ្លងរាលដាល ចូលមកប្រទេសកម្ពុជា ធ្វើឲ្យចំនួនកុមារ អាយុក្រោម ៥ឆ្នាំ មានប្រមាណ ២៥ភាគរយ ត្រូវបានរកឃើញថា ទទួលរងនូវជំងឺនេះ។

ដូច្នេះហើយ ក្នុងនាមជាឪពុកម្ដាយ ប្រសិនបើកូនតូចៗរបស់អ្នក មានអាការស្រដៀង Omicron ត្រូវប្រញាប់ព្យាបាលពួកគេ ឲ្យបានទាន់ពេល។ បើសិនជាយឺតយូរ នោះក្មេងនឹងកាន់តែធ្ងន់ធ្ងរ ឬឈានទៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីរកជំនួយពីបំពង់អុកស៊ីសែនមិនខាន។
យ៉ាងណាមិញ កម្ពុជាថ្មី សូមបង្ហាញពីវិធីការពារ កូនតូចៗពីការឆ្លង Omicron ដែលអ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ
១ ពាក់ម៉ាសដែលសមនឹងទម្រង់មុខរបស់កុមារ។ ជាពិសេស Omicron គឺមានការឆ្លងខ្ពស់ ដូច្នេះទំហំត្រឹមត្រូវនៃរបាំងលើមុខ និងការគ្របដណ្ដប់ឲ្យពេញមុខក្មេង គឺពិតជាមានសារៈសំខាន់ណាស់។
២ ប្រសិនបើកុមារនៅក្មេង មិនអាចពាក់ម៉ាសបានទេ។ ពុកម៉ែត្រូវឆ្លៀវឆ្លាត ដោយក្រលេកមើលបរិស្ថានជុំវិញ ដូចជាចៀសវាងកន្លែងដែលមានមនុស្សច្រើន ទៅកន្លែងដែលមានខ្យល់ចេញចូលល្អ។ រក្សាចម្ងាយ ប្រសិនបើកុមារត្រូវទៅសាលារៀន ឬមជ្ឈមណ្ឌលថែទាំកុមារតូចៗ តាមកន្លែងដែលឪពុកម្ដាយ បានដាក់កូននៅទីនោះ។
៣ ប្រសិនបើឪពុកម្តាយឆ្លង ហើយស្នាក់នៅផ្ទះរួមគ្នា ឬនៅជិតកុមារ អ្នកត្រូវតែតាមដានទាំងសុខភាពខ្លួនឯង គ្រប់ពេលវេលា។ ជាពិសេសចំពោះកុមារតូចៗ ប្រសិនបើក្មេងមានរោគសញ្ញានៃការងងុយគេង មិនអាចញ៉ាំបាន ហត់នឿយ និងមានគ្រុនក្ដៅ នោះត្រូវនាំទៅធ្វើតេស្ត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៤ ចំពោះកុមារដែលមានវ័យធំទៅ ក្មេងអាចនឹងដឹងឮច្រើនជាងតូចៗ ហើយរោគសញ្ញាឯណោះវិញ គឺស្រដៀងនឹងមនុស្សពេញវ័យដែរ។ ប្រសិនបើមានរោគសញ្ញា ការឆ្លងត្រូវតែធ្វើតេស្តផងដែរ។ បើកុមារឆ្លងកូវីដ-១៩ ហើយឪពុកម្ដាយត្រូវតែផ្ដល់ការថែទាំ ត្រូវប្រុងប្រយ័ត្នក្នុងអំឡុងពេលឆ្លងមេរោគ ក្នុងរយៈពេល ៥ ថ្ងៃដំបូងផងដែរ។
៥ ចៀសវាងការបរិភោគជាមួយគ្នា មិនត្រូវស្នាក់នៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលជាមួយគ្នាឡើយ។ រក្សាចម្ងាយ ប៉ុន្តែបើត្រូវអង្គុយតុជាមួយគ្នា ត្រូវបិទម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចឲ្យខ្យល់ចូលគ្រប់ពេល ឬញ៉ាំនៅខាងក្រៅផ្ទះ ក្នុងបរិយាកាសបើកចំហជំនួសវិញ។

សូមចង់ចាំថា ការចម្លងកូវីដ និង omicron ចំពោះកុមារ ទោះបីជាមានកម្រិតស្រាលក៏ដោយ។ ប៉ុន្តែកុមារនៅតែត្រូវបានចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការរាតត្បាតឲ្យកាន់តែតិចបំផុត។ ការចាក់ថ្នាំបង្ការ នឹងជាជំនួយដ៏សំខាន់ក្នុងការធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូប មិនថាជាកុមារតូចៗ អាចវិលមករកភាពប្រក្រតីឡើងវិញបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ
ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ